បន្លែជំនួយសុខភាព (ត្រួយស្វាយ)
ដោយៈ សេង ស៊ីដារ៉ូ
នៅពេលដល់រដូវស្វាយចាប់ផ្តើមលាស់ត្រួយខ្ចីស្រស់បំព្រង មុននឹងចេញផ្កា ផ្លែ។ អ្នកដឹងទេថា ត្រួយខ្ចីរបស់ស្វាយ ដែលមានពណ៌ត្នោតក្រហមនេះ គឺជាអាហារដែលមានគុណប្រយោជន៍ ចំពោះសុខភាពខ្លាំងណាស់ ព្រោះវាសំបូរទៅដោយហ្វូសហ្វ័រ ដែលមានចំណែកធ្វើអោយឆ្អឹង និងធ្មេញរឹងប៉ឹង។
ក្រៅពីនេះ វីតាមីន C ដែលសំបូរនៅក្នុងត្រួយស្វាយ គឺជាអ្នកជួយពង្រឹងប្រព័ន្ធការងាររាងកាយ និងជួយការពារជំងឺរាក់ស៊ីធ្មេញ។
បញ្ជីរាយមុខម្ហូបដែលប្រើត្រួយស្វាយមានដូចជា ញ៉ាំត្រួយស្វាយសាច់អាំង ឬត្រីឆ្អើរ។ អ្នកខ្លះទៀតក៏អាចយក វាទៅហូបស្រស់ៗធ្វើជាអន្លក់ជ្រលក់ទឹកគ្រឿង ឬជ្រលក់ត្រីប្រៃ ដោយរសជាតិជូរជ្រះ របស់វាជួយលើករសជា តិអាហារបានយ៉ាងល្អ៕
ដកស្រង់ចេញពីសៀវភៅ បន្លែ ផ្លែឈើ អាហារសំរាប់សុខភាព រក្សាសិទ្ធិដោយ ស៊ឹងណាំហុង។
https://kronglungvek.com.kh

Post a Comment