Header Ads

កម្ពុជា បាននាំចេញត្រី បង្គា ក្តាម និងអ្វីជាច្រើនទៀតទៅកាន់ប្រទេស​ចិន ជប៉ុន ប្រទេស រុស្ស៊ី និងប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន

ដោយៈ សេង ស៊ីដារ៉ូ


តាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថា កម្ពុជា បាន​នាំចេញត្រី បង្គា ក្តាម និងអ្វីជាច្រើនទៀតទៅកាន់ប្រទេសចិន ជប៉ុន ប្រទេស រុស្ស៊ី និងប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន។

សហភាព អឺរ៉ុប បានហាមឃាត់ការនាំចូលត្រីពីប្រទេសកម្ពុជា។តំណាង​សហភាព អឺរ៉ុប បានមានប្រសាសន៍ថា ប្រទេសកម្ពុជា បានបរាជ័យ​ក្នុង​ការអនុវត្ត និងអនុលោម តាមកាតព្វកិច្ចច្បាប់អន្តរជាតិ ដោយមិនឲ្យធ្វើ​សកម្មភាពណាមួយប្រឆាំងនឹងការនេសាទខុសច្បាប់ ចំពោះនាវារបស់​បរទេស ដែលដោតទង់ជាតិកម្ពុជា ព្រមទាំងខ្វះក្របខណ្ឌច្បាប់ ការត្រួត​ពិនិត្យប្រកបដោយប្រសិទ្ធិភាព ខ្វះការត្រួតពិនិត្យ និងគម្រោងផ្តល់វិញ្ញា​បន​ប័ត្រចំពោះការនេសាទត្រី។

រដ្ឋាភិបាល បានចាប់ផ្តើមធ្វើកំណែទម្រង់ប្រព័ន្ធគ្រប់គ្រង​វិស័យជល​ផល​នៅឆ្នាំ ២០០១ ដោយកាត់បន្ថយប្រព័ន្ធឡូត៍នេសាទបែបពាណិជ្ជកម្ម រហូតដល់ការលុបចោលប្រព័ន្ធឡូត៍នេសាទបែបពាណិជ្ជកម្មនៅតំបន់បឹងទន្លេសាបក្នុងឆ្នាំ២០១២។

ការកែប្រែនេះមានគោលបំណងដើម្បីអភិរក្ស បរិមាណត្រី និងលើក​ស្ទួយ​ជីវភាពប្រជានេសាទ។

ក៏ប៉ុន្តែអង្គការមិនមែនរដ្ឋាភិបាល បានលើកឡើងថា ការនេសាទខុស​ច្បាប់​មាន​ការកើតឡើងច្រើនជាងមុន។

ខាងរដ្ឋាភិបាលបានបញ្ជាក់បន្ថែមថា ការនេសាទខុសច្បាប់បាន​កើន​ឡើងនៅក្នុងឆ្នាំ២០១៥ ដែលបទល្មើសនេសាទ៤,០០០ ករណីត្រូវបាន​បង្ក្រាប ហើយត្រូវបានបញ្ជូនទៅកាន់តុលាការចំនួន១៨១ករណី។

បញ្ហាប្រឈមផ្សេងទៀតនៃការនេសាទទឹកសាប ដែលកំពុងកើត​ឡើង​នោះ គឺការសាងសង់ ទំនប់វារីអគ្គិសនី ដូចជា ទំនប់វារីអគ្គិសនីសេសាន​ក្រោម២ ជាដើម។ ការសិក្សាជាច្រើន បានព្រមានថា ទំនប់វារីអគ្គិសនី​នេះ នឹងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់បំលាស់​ទីរបស់ត្រី ពូជត្រី និង​បរិមាណត្រី។ មានការរំពឹងតិចតួច ទាក់ទិននឹងការកាត់បន្ថយផល​ប៉ះ​ពាល់​​​ទាំងនេះ ។

https://kronglungvek.com.kh


No comments

Powered by Blogger.