Header Ads

គោលនយោបាយកសិកម្មរបស់រដ្ឋាភិបាលកម្ពុជា

ដោយៈ សេង ស៊ីដារ៉ូ


ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាស្ថាប័នដែលទទួលខុសត្រូវ ចំពោះការត្រួតពិនិត្យលើវិស័យទាំងនេះ នៅក្នុងប្រទេសកម្ពុជា។

ចាប់តាំងពីពេលចេញផ្សាយយុទ្ធសាស្ត្រចតុកោណ ជាលើកដំបូង រដ្ឋាភិ បាលកម្ពុជាបានផ្ដល់អាទិភាពលើវិស័យកសិកម្មដែលជាវិស័យសំខាន់មួយសម្រាប់ការអភិវឌ្ឍ។

កំណែទី III នៃយុទ្ធសាស្ត្រនេះ មានគោលបំណងជំរុញឱ្យមានការវិនិ យោគក្នុងវិស័យកសិកម្មលើសពីការពង្រឹងប្រាក់ចំណូលនៅតាមជន
បទ ទៅកាន់ការអភិវឌ្ឍបច្ចេកវិទ្យាឱ្យមានភាពប្រសើរឡើង នូវការស្រាវ ជ្រាវនិងការអភិវឌ្ឍ ការធ្វើពិពិធកម្មដំណាំ និងការផ្សព្វផ្សាយផលិតកម្ម ពាណិជ្ជកម្ម និងកសិឧស្សាហកម្មជាដើម។

នេះជាសញ្ញានៃការផ្លាស់ប្តូរពីកសិដ្ឋានក្រុមគ្រួសារខ្នាតតូច ទៅកាន់ កសិឧស្សាហកម្ម។
និន្នាការនេះអាចធ្វើទៅបានបន្ទាប់ពីរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុនឯកជន ជួលដីទ្រង់ទ្រាយធំ តាមរយៈការផ្តល់អាជ្ញាប័ណ្ណទៅលើសម្បទានដី សេដ្ឋកិច្ច (ELC)។ កសិកម្មតាមកិច្ចសន្យា និងការជួលដីឯកជន ជា មធ្យោបាយផ្សេងទៀតសម្រាប់ពង្រីកវិស័យកសិឧស្សាហកម្ម។

https://kronglungvek.com.kh

No comments

Powered by Blogger.