គោលការណ៍ដំណោះស្រាយព្រំដែនរវាងរដ្ឋ និងរដ្ឋ
ដោយៈ សេង ស៊ីដារ៉ូ
នៅក្នុងការកំណត់ខ្សែបន្ទាត់ព្រំដែនរបស់រដ្ឋនីមួយៗ គឺដើម្បីបញ្ជៀសជំលោះព្រំដែនរវាងរដ្ឋ និងរដ្ឋ រដ្ឋភាគច្រើន
បានអនុវត្តគោលការណ៍ ៣
គឺ៖
១ គោលការណ៍រក្សាសិទ្ធិ
ឧទាហរណ៍ទី១
៖
o
ឆ្នាំ១៩៩១ ប្រទេស អ៊ីរ៉ាក់
ចូលកាន់កាប់ប្រទេសគុយវ៉ែត
o
ប្រទេសកម្ពុជានៅតែរក្សាសិទ្ធិទទួលស្គាល់ទឹកដីកម្ពុជាក្រោមដែលបានបាត់បង់នៅពេលដែលសភាបារាំង(មិថុនា
១៩៤៥ ) អនុម័តច្បាប់ភ្ជាប់ដែនដីកូសាំងស៊ីន ឱ្យទៅប្រទេស វៀតណាម។ សូមបញ្ជាក់ថា
ទឹកដីកូសាំងស៊ីនជាអ្វី
?
ទឹកដីកូសាំងស៊ីន
មាន ៣ តំបន់ ៖
§ តំបន់ទី១ មានឈ្មោះថា
អាណ្ណាម(ទឹកដីភាគខាងត្បូង)
§ តំបន់ទី២ គឺតំបន់តុងកឹង(ទឹកដីភាគខាងកើតនៃទីក្រុងហាណូយចាស់)
§ តំបន់ទី៣ ជាតំបន់កូសាំងស៊ីន
មានទីក្រុងឈ្មោះ សាយហ្គន(១៨៦២ដល់១៩៥៤) ភាសាប្រើបារាំង និងវៀតណាម មានផ្ទៃដីសរុប
៦៥.៤៧៨ គម២ មានប្រជាជនសរុបចំនួន ១.២១៤.១៤១
នាក់។
·
កំណត់សំគាល់
អំពីនិយមន័យនៃពាក្យ Genocide៖ ពាក្យប្រល័យពូជសាសន៍ បានត្រូវយកមកប្រើមុនគេបង្អស់
ដោយអ្នកច្បាប់សញ្ជាតិប៉ូឡូញកាត់ជ្វីស ឈ្មោះ Raphael LemKin (1900-1959) ក្នុងឆ្នាំ១៩៤៤
ពាក្យ Genocide ចេញមកពីពាក្យ Genos ( ដើមកំណើត កំណើតពូជសាសន៍ ព៌ណសម្បុរ គួបផ្សំ
និងពាក្យ Cidium (Cutting Killing កាត់ ផ្តាច់ សំលាប់) ដូច្នេះ ពាក្យ ប្រល័យពូជសាសន៍
មានន័យថា
ជាការសំលាប់ផ្តាច់ពូជទៅលើជនេជាតិ ជាតិសាសន៍ ពូជអម្បូរណាមួយ។
Ø ឈ្មោះគ្រាប់បែកទំលាក់នូវប្រទេសជប៉ុន ១៩៤៥
ក្នុងសង្គ្រាមលោកលើកទី២
A-Atimoc Bombe ,B-Biological
Bombe,C-Chimical Bombe
ឧទាហរណ៍ទី២៖
ប្រទេសឥណ្ឌានៅតែប្រកាន់យកគោលការណ៍រក្សាសិទ្ធិនៅលើទឹកដីកាស្មៀរ ដែលបាត់បង់ពីសម័យឆ្នាំ១៩៤៧។
ចាប់តាំងពីប្រទេសឥណ្ឌាបានទទួលឯករាជ្យ
សង្រ្គាមរវាងឥណ្ឌា និងប៉ាគីស្ថាន កើតមានចំនួន ៥ លើក ៖
·
ឆ្នាំ១៩៤៧
·
ឆ្នាំ១៩៦៥
·
ឆ្នាំ១៩៧១
·
ឆ្នាំ១៩៩៩
·
ឆ្នាំ២០១២
ក្នុងសង្រ្គាមនេះ
ក្នុង១ ឆ្នាំមានមនុស្សបាត់បង់ជីវិត ១៤០ ពាន់នាក់។
ឧទាហរណ៍
៖ ប្រទេសជប៉ុន នៅតែរក្សាសិទ្ធិនៅកោះ kouriles ដែលត្រូវបានអតិតសហភាពសូវៀត
កាន់កាប់តាំងពីក្រោយសង្រ្គាមលោកលើកទី២
ដែលជប៉ុនចុះចាញ់។
គោលការណ៍(Uti Possidetis) នេះមានន័យថា រដ្ឋដែលពីមុនស្ថិតនៅក្រោមអាណា
និគមនិយម ត្រូវតែទទួលស្គាល់ខ្សែបន្ទាត់ព្រំដែន ដែលបន្សល់ទុកដោយអាណានិគម
និយម (Uti Possidetis Juri ឆ្នាំ១៨១០) ដើម្បីជៀសវាងការសើរើទឹកដី និងខ្សែបន្ទាត់
ព្រំដែន។ នៅក្នុងនីតិអន្តរជាតិរាល់សន្ធិសញ្ញា កិច្ចព្រមព្រៀងរដ្ឋ និងរដ្ឋអាចសើរើ កែប្រែ
បំពេញបន្ថែម ឬធ្វើវិសោធនកម្មបាន ប៉ុន្តែសន្ធិសញ្ញាដែលចែង និងកំណត់ពីខ្សែបន្ទាត់
ព្រំដែនមិនអនុញ្ញាតឱ្យសើរើ ឬធ្វើវិសោធនកម្មបានឡើយ។ គោលការណ៍នេះគេឱ្យ
ឈ្មោះថា Rebus sic Stantibus ។
គោលការណ៍ Uti Possidetis បណ្តារដ្ឋភាគច្រើនពិសេសទ្វីបអាហ្រ្វិក ក្រោយពេល
ទទួលបានឯករាជ្យពីមហាអំណាចទ្វីបអឺរ៉ុប មិនបានអនុវត្ត ១០០ % ទេ ទើបបណ្តារដ្ឋទាំងនោះ
មានការវិវាទព្រំដែនជាញឹកញាប់ ។
ចំពោះប្រទេសកម្ពុជាវិញ គោលការណ៍នេះ បានត្រូវលោក សារិន ឆាក មិនទទួលយក
មកអនុវត្តទេ ក្នុងបញ្ហាពាក់ព័ន្ធជាមួយប្រទេសឡាវ និងវៀតណាម។ នៅក្នុងនិក្ខេបបទរបស់
លោកឆ្នាំ១៩៦៤ លោកបានទាញយកហេតុផលមកបង្ហាញថា ៖
§
ព្រំដែនកម្ពុជា ជាមួយប្រទេសឡាវ និងវៀតណាម
ត្រូវបានកំណត់ជាឯកតោភាគីដោយអាជ្ញាធរបារាំង
§
នៅក្នុងការកំណត់ព្រំដែននេះ អាជ្ញាធរបារាំងមិនយោងទៅលើកត្តា
និងគតិប្រវត្តិសាស្រ្ត និងយុត្តិធម៌ទេ គឺយកផលប្រយោជន៍របស់ប្រទេសបារាំងតែម្តង។
·
គោលការណ៍ព្រំដែនមិនអាចកែប្រែបាន Intengibility of
Frontiers
គោលការណ៍ព្រំដែនមិនអាចកែប្រែបាន Intengibility of Frontiers ផ្សារភ្ជាប់និង
គោលការណ៍ Uti Possidetis និងគោលការណ៍
Rebus sic Stantibus
១.នៅសតវត្សទី១៨
និង១៩ ក្នុងផែនទីពិភពលោកគ្មានទេឈ្មោះ អាល្លឺម៉ង់ មានតែអាណាចក្រមួយឈ្មោះ PRUSSIA ។
២.អាណាចក្រ PRUSSIA មានប្រជាជាតិ និងទឹកដីចំនួន ៥២ ប៉ុន្តែពុំមានការឯកភាពទឹកដី និង
ប្រជាជនទេ។ អាណាចក្រ PRUSSIA ត្រួតត្រាដោយមហាអំណាចបារាំង
និងអង់គ្លេស។
៣.នៅដើមសតវត្សទី១៩ អ្នកជាតិនិយមអាណាចក្រ PRUSSIA ម្នាក់ឈ្មោះថា BICMACK បាន
បង្កើតទ្រឹស្តីមួយឈ្មោះថា ទ្រឹស្តីមហាអាល្លឺម៉ង់
PANGERMANISM ។
ទ្រឹស្តីនេះ មានចំណុចសំខាន់ៗ ដូចតទៅ ៖
ក.អនាគត
ទ្វីបអឺរ៉ុបទាំងមូលនឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រជាជាតិអាល្លឺម៉ង់
ខ.ដើម្បីឱ្យអាណាចក្រ
PRUS ខ្លាំង ត្រូវបង្កើតជារដ្ឋមួយដោយបង្រួបបង្រួមទឹកដី និងប្រជាជនទាំង
៥២
គ.ដើម្បីធ្វើឱ្យសំរេចបាននូវ
ទ្រឹស្តីមហាអាល្លឺម៉ង់ គឺអាល្លឺម៉ង់ត្រូវក្លាយជាមហាអំណាចទឹក
SEA POWER
ឃ.ដើម្បីក្លាយជា
SEA
POWER បាន អាល្លឺម៉ង់ត្រូវតែធ្វើទំនើបកម្មខាងវិស័យយោធា។
ដោយទ្រឹស្តីមហាអាល្លឺម៉ង់នេះ ទើបបង្កើតពីឆ្នាំ១៩១៤ ដល់១៩១៨
នាំឱ្យអាល្លឺម៉ង់ជា
អ្នកបង្កើតសង្រ្គាមលោកលើកទី ១ ។
៤.នៅពេលចប់សង្រ្គាម អាល្លឺម៉ង់ជាភាគីចាញ់សង្រ្គាម
ត្រូវទទួលទណ្ឌកម្មដូចតទៅ ៖
ក.អាល្លឺម៉ង់ត្រូវតែសងរាល់ការខូចខាតដល់បណ្តាប្រទេសទាំងឡាយដែលខ្លួនបង្កសង្រ្គាម
ខ.ទឹកដីដែលអាល្លឺម៉ង់
ដណ្តើមកាន់កាប់ មុននិងក្រោយសង្រ្គាម ត្រូវប្រគល់ឱ្យទៅម្ចាស់
ដើមគេវិញ
គ.អាល្លឺម៉ង់
គ្មានសិទ្ធិផលិតសព្វាវុធធុនធ្ងន់បានទេ និងត្រូវកម្រិតបរិមាណកងទ័ព។
ប្រទេសអាហ្យង់ទីន នៅតែរក្សាសិទ្ធិនៅកោះ
Falkand
ដែលកាន់កាប់ដោយប្រទេសអង់គ្លេស។

Post a Comment