តុលាការយុត្តិធម៌អន្តរជាតិ(ICJ)គឺជាអង្គការច្បាប់ របស់អង្គការសហប្រជាជាតិ
ដោយៈ សេង ស៊ីដារ៉ូ
តុលាការនេះ មានឈ្មោះផ្លូវការជាភាសាអង់គ្លេសថា (International Court of Justice) ដែលបានបំពេញ តួនាទីរបស់ខ្លួន នាទីក្រុងឡាអេ ចាប់ពីឆ្នាំ1922 មកក្នុងនាមសង្គមប្រជាជាតិ។
តុលាការ(ICJ)បានដំណើរការសកម្មភាពរបស់ខ្លួន ដោយពឹងផ្អែកតាមលក្ខន្តិកៈ ដែលជាផ្នែកមួយមិនអាច កាត់ផ្តាច់បាន ពីធម្មនុញ្ញសហប្រជាជាតិ។ រដ្ឋទាំងឡាយដែលជាសមាជិករបស់អង្គការសហប្រជាជាតិ អាច ជាសមាជិកដោយស្វ័យប្រវត្តិរបស់(ICJ)។
ជាក់ស្តែងប្រទេសកម្ពុជា បានចូលជាសមាជិករបស់អង្គការសហប្រជាជាតិ(UN)នៅថ្ងៃទី14 ធ្នូ 1955 ទើប កម្ពុជាចូលជាសមាជិកនៃតុលាការយុត្តិធម៌អន្តរជាតិ ហើយកម្ពុជាបានដាក់ពាក្យបណ្តឹង ជាផ្លូវការទៅកាន់តុលាការនេះ ពីបទដែលប្រទេសថៃបានបំពានយកប្រាសាទព្រះវិហារ។
តុលាការ(ICJ) មានចៅក្រម15នាក់ ចៅក្រមនីមួយៗត្រូវបានបោះឆ្នោតជ្រើសរើសតាមរយៈមហាសន្តិបាទ (UN General Assembly) និងក្រុម ប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ពីបញ្ជីឈ្មោះដែលស្នើរឡើងដោយក្រុមប្រជាជាតិ របស់មជ្ឈវិនិច្ឆ័យ (In the permanent of Arbitration)។
ចៅក្រមនីមួយៗមានអាណត្តិ9ឆ្នាំ ហើយរយៈពេល3ឆ្នាំម្តង មានការជ្រើសរើសចៅក្រម5រូប ហើយមិនអាចមានចៅក្រម 2រូបមកពីប្រទេសតែមួយបានឡើយ។
តុលាការនេះអាចដំណើរការទៅបានលុះត្រាតែមានចៅក្រម 9រូបចូលរួម ហើយចៅក្រមមិនអាចបំពេញមុខ ងារជាភ្នាក់ងារច្បាប់ ទីប្រឹក្សាច្បាប់ ឬមេធាវីនៅក្នុងរឿងក្តីណាមួយបានឡើយ។ មានតែរដ្ឋទេ ដែលអាចជា ភាគីឈរនៅចំពោះមុខតុលាការ(ICJ)បាន។ ការវិវាទរឿងឯកជន ឬបុគ្គលមិនអាចដាក់ពាក្យបណ្តឹងទៅតុ លាការនេះបានឡើយ។
នីតិវិធីរបស់ (ICJ) បានកំណត់ទុកក្នុងលក្ខន្តិកៈ និងបទបញ្ញត្តិនានានៅក្នុងតុលាការដែលរូមមាន៖
សំណុំរឿងរបស់ភាគីនីមួយៗ ត្រូវសរសេរជាលាយលក្ខអក្សរហើយជាភាសាបារាំង និងអង់គ្លេសត្រូវបានយក មកប្រើប្រាស់ជាផ្លូវការ។ភាគីត្រូវរៀបចំ និងផ្តល់លើសេចក្តីថ្លែងសំអាងភាគីជំលោះ ត្រូវឆ្លងកាត់តំណាក់ការផ្ទាល់ពីសំណាក់មេធាវី និងចៅក្រម។
តុលាការ (ICJ) អាចធ្វើការសហការជាមួយបណ្តាអង្គការអន្តរជាតិនានា ដែលគេឲ្យឈ្មោះថា ក្រុមប្រឹក្សា ផ្តល់យោបល់ អាចផ្តល់ជាអនុសាសន៍ស្តីពីបញ្ហាផ្លូវច្បាប់ជូនទៅដល់ (ICJ) ដើម្បីវិនិច្ឆ័យទៅលើអធិករណ៍ទាំងឡាយ ប៉ុន្តែអនុសាសន៍ និងការជូនយោបល់របស់ក្រុមប្រឹក្សាផ្តល់យោបល់មាន ឬគ្រាន់ជាសំណូមពរ ឬការស្នើរហើយពុំមានតំលៃជាការចាប់បង្ខំឡើយ៕
https://kronglungvek.com.kh

Post a Comment