ជនជាតិដើមភាគតិច គឺខុសពីជនជាតិភាគតិច ដោយមានរូបចម្លាក់ បុរាណទំនាក់ទំនងរវាងសិល្បៈ និងភាសា
ខេត្តរតនៈគិរី
ដោយៈ សេង ស៊ីដារ៉ូ
លោក សំអឿន ជាមន្ត្រីរាជការក្នុងខេត្តរតនៈគិរី បានស្រាវជ្រាវឃើញថា ជនជាតិដើមភាគតិចគឺជាម្ចាស់ស្រុកដែលរស់នៅយូរលង់នៅលើទឹកដីភូមិករ ដែលខ្លួនតាំងនៅនឹងប្រើប្រាស់ភាសា វប្បធម៌ប្រពៃណី សម្លៀក បំពាក់ ទំនៀមទម្លាប់ជារបស់ខ្លួន។ល។
ចំណែកជនជាតិភាគតិចវិញ គឺជាជនចំណូលស្រុក ឬជាជនដែលមាន ដើមកំណើតពីតំបន់ឬប្រទេសដទៃដើម្បីតាំងទីលំនៅប្រកបរបរផ្សេងៗ ក្នុងប្រទេសណាមួយដែលមានភាសាវប្បធម៌ ប្រពៃណីដាច់ ដោយឡែក ពីគ្នា។
លោក សំអឿន បានបន្តទៀតថា ជនជាតិដើមភាគតិចនៅកម្ពុជា មាន ទំនាក់ទំនងក្នុងការរស់នៅប្រចាំថ្ងៃជាមួយវប្បធម៌ខ្មែរ។
នៅក្នុងឯកសារបានទាញយកឧទាហរណ៍ថា ពិធីមង្គលការ ! សួរហង !...ហង ភាសាទំពួន មានន័យថា (រួចរាល់)។ ការរាប់ឆ្នាំ ពាក្យថាឆ្នាំ ច បកប្រែជាភាសាគ្រឹង ឆ្នាំឆ្កែ (ច មានន័យថា ឆ្កែ)។ មានទាំងឧបករណ៍ ភ្លេង និងពិធីសែនព្រេនជាច្រើនទៀតដែលមានការទំនាក់ទំនងគ្នា។
ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ប្រកបដោយសុខ
សន្តិភាព ជនជាតិដើមភាគតិចទទួលបាននូវការលើកកម្ពស់សិទ្ធិសេរី ភាពស្មើៗគ្នាចំពោះមុខច្បាប់។
ដូច្នេះមនុស្សគ្រប់រូបគួរតែប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនឲ្យបានត្រឹមត្រូវឈរលើមូលដ្ឋានមិនបំពានសិទ្ធិអ្នកដទៃនិងមិនផ្ទុយពីច្បាប់កំណត់៕
https://kronglungvek.com.kh

Post a Comment