Header Ads

ពូជមេមាន់អ៊ីសាប្រោនថ្មី ទើបធ្វើការនាំចូលពីថៃ ផ្តល់ស៊ុតច្រើនរាល់ថ្ងៃ ដល់អ្នកចិញ្ចឹម ដោយមិនចាំបាច់មានឈ្មោល

ខេត្តកំពត

ដោយៈ ហុង ចំណាប់


នាពេលថ្មីៗនេះ កសិករបានចាប់ផ្តើមចិញ្ចឹមមាន់ដែលជាពូជ មាន់ធ្វើការ នាំចូលពីថៃ ហើយពូជមាន់នេះបាន ផ្តល់ស៊ុតរាល់ថ្ងៃ ដោយមិនចាំបាច់ មានមាន់ឈ្មោលនោះឡើយ។

អ្នកស្រី វង ដែលលក់មាន់ពូជថ្មីនេះក្នុងស្រុកដងទង់ ខេត្តកំពត មាន ការបញ្ជាក់ឱ្យដឹងថាពូជមេមាន់ថ្មីនាំចូលពីថៃនេះមានឈ្មោះថា អ៊ីសា ប្រោន ដែលអាចពងរាល់ថ្ងៃដោយមិនបាច់មានឈ្មោល។ អ្នកស្រី វង បានបន្តថា ពូជមេមាន់នេះមានទំងន់ជាង១គីឡូក្រាម វាមានអាយុកាល បានដល់បីឆ្នាំ ដូចជាអាយុកាលមាន់ក្នុងស្រុកដែរ។

មេមាន់អ៊ីសាប្រោននេះ ចិញ្ចឹមវាចាប់ពីអាយុ៤ខែរហូតដល់អាយុ៥ខែ ទើបវាបានទម្លាក់ស៊ុតឱ្យអ្នកចិញ្ចឹមរាល់ថ្ងៃ។ ដោយក្នុង១សប្តាហ៍អាច អាក់ពង២ឬ៣ថ្ងៃ។

ម្ចាស់ដេប៉ូរូបនេះថា មេមាន់នេះលក់គិតជាក្បាលដោយក្នុង១ក្បាលត ម្លៃ៥ម៉ឺនរៀល បើទិញច្រើនអាចចុះមកត្រឹម១ក្បាលថ្លៃ៤ម៉ឺនរៀល។ ដោយសារពងមាន់នេះធំៗជាងពងមាន់ក្នុងស្រុក ទើបធ្វើឱ្យតម្លៃលក់ ចេញមានតម្លៃប្រហាក់ប្រហែលដូចជាពងទាដែរ ឥឡូវពូជមាន់នេះ មាន ការចាប់អារម្មណ៍ខ្លាំងពីអ្នកចិញ្ចឹមមាន់ក្នុងស្រុក៕

https://kronglungvek.com.kh


No comments

Powered by Blogger.