តាមច្បាប់អន្តរជាតិ ទឹកដីមួយដែលកំណត់ជារបស់រដ្ឋ ត្រូវផ្សារភ្ជាប់ និងលំហចំនួន ៣ គឺ៖
ដោយៈ សេង ស៊ីដារ៉ូ
តាមច្បាប់អន្តរជាតិ គឺមានន័យថា ជាទឹកដីមួយដែលផ្សារភ្ជាប់ និងលំហ ចំនួន ៣ គឺ៖
• លំហដែនគោក
• លំហដែនអាកាស
• លំហដែនទឹក
លក្ខណៈពិសេសនៃលំហនីមួយៗ គឺស្ថិតនៅក្រោមច្បាប់អន្តរជាតិ និង ច្បាប់ជាតិ ហើយពាក់ព័ន្ធមិនអាចផ្តាច់ចេញពីចរន្តនៃទំនាក់ទំនងអន្តរ ជាតិបានទេ។
ឧទាហរណ៍៖ សង្រ្គាមលោកលើកទី១ (១៩១៤.១៩១៨) ស្លាប់ជាង ១៥លាននាក់។
សង្រ្គាមលោកលើកទី២ (១៩៣៩.១៩៤៥) ស្លាប់ជាង ៧០លាននាក់
បច្ចុប្បន្នក្រោយសង្រ្គាមលោកលើកទី២ឆ្នាំ១៩៤៥ ដល់ឆ្នាំ២០១៣នេះ ពិភពលោកកើតជំលោះប្រដាប់អាវុធចំនួន៤៥៦លើក ពាក់ព័ន្ធនឹងបញ្ហាទឹកដីរបស់រដ្ឋនីមួយៗ។
ជំលោះដែនដី ដណ្តើមទឹកដី ដូច្នេះទឹកដីមួយជាកំណត់ គឺត្រូវសិក្សាទៅលើលំហនីមួយៗ ដើម្បីបានចំណេះដឹងគ្រប់គ្រង និងយថាទស្សន៍។
លំហដែនគោក
លំហដែនគោករបស់រដ្ឋមួយផ្សារភ្ជាប់ទៅនឹងកត្តាព្រំដែន ដែលព្រំដែនរបស់រដ្ឋនីមួយៗ ពាក់ព័ន្ធទៅនឹងអធិបតេយ្យ នីតិអន្តរេជាតិ កត្តាភូមិសាស្រ្តនិងប្រវត្តិសាស្រ្ត។
ឧុទាហរណ៏ៈ
• ភូមិសាស្រ្តព្រំដែនប្រទេសកម្ពុជា
• ផ្ទែដីគោក១៧៦៥២០ គមក្រឡា
• ដែនកោះ ៤៥១៥ គម២
• សរុប ១៨១០៣៥ គម២
Ø ប្រវែងព្រំដែនគោកជាមួយប្រទេសផ្សេងៗគឺ៖
• វៀណាម ១២២៨គម២
• ថែ ៨០៣ គម២
• ឡាវ ៥៤១ គម២
• សរុបព្រំដែនគោក ២៥៧២គម២។
Ø ប្រវែងព្រំដែនសមុទ្រ៖
• ឆ្នេរសមុទ្រ ៤៦០ គម២
• ចំនួនកោះទាំងតូចទាំងធំ ៦៤កោះ
• ទទឹងសមុទ្រដែនដី ១២ ម៉ាយ
• ទទឹងតមម្លែតភ្ជាប់ ២៤ ម៉ាយ
• តំបន់ខ្ពង់រាបបាតសមុទ្រ ១០០ ម៉ាយ(ប្រវែងរហូតដល់ពាក់កណ្តាលសមុទ្រ )
Ø តំបន់សេដ្ឋកិច្ចផ្តាច់មុខប្រវែង ១០០ ម៉ាយ (ប្រវែងរហូតដល់ពាក់កណ្តាលសមុទ្រ )
Ø តំបន់ដែនទឹក
• តំបន់ផ្ទៃទឹកក្នុង
• សមុទ្រដែនដី
• តំបន់តភ្ជាប់
• តំបន់សេដ្ឋកិច្ចផ្តាច់មុខ
• តំបន់ខ្ពង់រាបបាតសមុទ្រ
• តំបន់នាយសមុទ្រ
Øព្រំដែនគោករបស់ប្រទេសនីមួយៗផ្សារភ្ជាប់ទៅនឹងលទ្ធភាពជាច្រើនដូចជា៖
• កត្តាប្រវត្តិសាស្រ្ត
• កត្តាភូមិសាស្រ្ត មានវិជ្ជាព្រំដែន
• កត្តាបច្ចេកទេសទំនើប មាន វិជ្ជាដែនដី វិជ្ជាដី វិជ្ជាសមុទ្រ (នីតិសមុទ្រ)
Post a Comment