Header Ads

ភ្នំត្បែង ជាតំបន់ទេសចរណ៍ធម្មជាតិ ដែលកំពុងចំណាប់អារម្មណ៍យ៉ាងខ្លាំង នាពេលថ្មីៗនេះ

ព្រះវិហារ


ដោយៈ សេង ស៊ីដារ៉ូ


ក្រោយការបើកទ្វារប្រទេសឡើងវិញ របស់ប្រមុខរាជរដ្ឋាភិបាលនេះ បានធ្វើឱ្យសេវាកម្មវិស័យទេសចរណ៍ក្នុងស្រុកមានភាពល្អប្រសើរឡើងវិញ ពិសេសសេវាកម្មទេសចរណ៍ព្រៃភ្នំត្បែងតែម្តង។

លោក ចំរ៉ុង អ្នកបើកឡានដឹកភ្ញៀវទេសចរណ៍ក្នុងស្រុកបាននិយាយថា របៀបបម្រើសេវាកម្មទេសចរណ៍ ដោយដឹកភ្ញៀវក្នុងស្រុកទៅកំសាន្ត គ្រប់ទីកន្លែងដែ លភ្ញៀវចង់បាន ដូចជាតំបន់ទេសចរណ៍ព្រៃភ្នំ មានទៅ កំសាន្តភ្នំត្បែងជាដើម។ លោក ចំរ៉ុង បានបន្តទៀតថា ក្នុងការបម្រើសេវា កម្មនេះ គឺគិតថ្លៃ ០៣ថ្ងៃ ០២យប់ ទាំងទៅទាំងមក ទាំងការហូបចុក និង ការស្នាក់នៅផងដែរ។

តម្រូវការក្នុងការបម្រើភ្ញៀវ ដោយដឹកភ្ញៀវមកដល់ត្រឹមជើងភ្នំត្បែង ហើយត្រូវចាប់ផ្តើមឡើងដោយជិះគោយន្តបន្តទៀត។

ក្នុងកម្មវិធីដំណើរកំសាន្ត ៣ថ្ងៃ ២យប់នេះ យកថ្លៃក្នុង ០១នាក់ ៩៥ ដុល្លារ ដោយក្នុងនោះភ្ញៀវក្នុងស្រុកអាចដើរកំសាន្តក្នុងតំបន់ភ្នំត្បែង មានកន្លែងទឹកធ្លាក់៣ជាន់ វត្តថ្មបីដុំ វត្តដំបូកខ្មៅ ទស្សនាបឹងទំនប់៩៥ ទឹកធ្លាក់បេងកោង និងភ្នំត្បែងរីស៊ក ដែលជាតំបន់ទេសចរណ៍ព្រៃភ្នំ និងក៏ជាកន្លែងទឹកដីពិសិដ្ឋផងដែរ។

លោក ចំរ៉ុង អ្នកបម្រើសេវាកម្មទេសចរណ៍រូបនេះ បានបញ្ជាក់ថា សេវាកម្មនេះទើបនឹងបើកក្រោយស្ងាប់ស្ងាត់ជំងឺកូវិដ-១៩ ហើយ
ក៏មានការនិយមចូលចិត្តច្រើនរបស់ប្រជាពលរដ្ឋយើងក្នុងស្រុក ដែលតែងតែដើរកំសាន្តដងភ្នំ និងតាមមាត់សមុទ្រ៕

https://kronglungvek.com.kh


No comments

Powered by Blogger.