ផ្ទីជាអាហារបង្ការោគមហារីក
ដោយៈ សេង ស៊ីដារ៉ូ
ផ្ទីជារុក្ខជាតិប្រភេទតិណជាតិ ដើមទាបៗដែលបែកមែកតូចៗជាច្រើន។
អ្នកស្រុកបុរាណមិចស៊ិចកូ ឈ្មោះអែសថិក បានស្គាល់និងបរិភោគផ្ទី នេះតាំងពីជាង ២០០០ឆ្នាំមកហើយ ប៉ុន្លែពួកគេបរិភោគគ្រាប់។
ចំណែកជនខ្មែរយើងចូលចិត្តស្លឹក ដែលសំបូរទៅដោយវីតាមីន A អាស៊ីដអាមីណូ និងសារធាតុសំខាន់ៗជាច្រើទៀត។
ចំពោះគុណប្រយោជន៍ផ្នែកអាហារនោះ ត្រូវបានចាត់ទុកថាសំបូរ ដោយសារធាតុអាហារសំខាន់ៗ មានបរិមា ណខ្ពស់បំផុតដូចជា វី
តាមីន C ១២០មីល្លីក្រាម ផូស្វ័ររ៉ាស់ ៧៦មីល្លីក្រាម និងកាល់ស្យូម ៣៤១មីល្លីក្រាម ក្នុងបរិមាណបន្លែសរុប ១០០ក្រាមប៉ុណ្ណោះ។
រួមទាំងមានសារធាតុដទៃទៀត ដូចជា ប្រូតេអ៊ីន វីតាមីនB1 B2 ធាតុដែក និងកាកសរសៃ ដែលជួយទប់ស្កាត់សារធាតុ ដែលបង្កឲ្យមានជម្ងឺមហា រីកបាន។
ជាពិសេសសារធាតុបេតាខារ៉ូទីន ដែលជាសារធាតុសំលាប់បិសាចមហា រីក ក្នុងបរិមាណខ្ពស់រហូតដល់ ៥៥៨.៧៦មីល្លីក្រាម។
គុណប្រយោជន៍ផ្នែកឱសថរបស់ផ្ទី គឺស្លឹកស្រស់យកមកបុកបិទព្យា បាលរបួសដំបោះខ្ទុះ។ ដើមអាចយកមក បរិភោគបំបាត់អាការឆ្អល់
ពោះ ណែនដើមទ្រូង ព្រមទាំងបំបាត់អាការក្អកធ្លាក់ឈាម និងជួយ ឲ្យបត់ជើងតូច (នោម)ស្រួលទៀតផង។
ដកស្រង់ចេញពីសៀវភៅសុខភាពៈ បន្លែ ផ្លែឈើ អាហារសំរាប់សុខ ភាព រក្សាសិទ្ធិដោយ លោក ស៊ឹង ណាំ ហុង។
https://kronglungvek.com.kh
Post a Comment