សណ្តែក និងប័រសណ្តែកដី កាត់បន្ថយទឹកនោមផ្អែម ដែលបានធ្វើការ ពិសោធន៍លើមនុស្ស ៨៤០០០នាក់
ដោយៈ សេង ស៊ីដារ៉ូ
តាមរយៈការស្រាវជ្រាវ និងប្រមូលព័ត៌មានផ្សេងៗអស់រយៈ ១៦ឆ្នាំ និង ប្រើមនុស្សពិសោធន៍ ៨៤០០០នាក់ គេរកឃើញក្រុមមនុស្សដែលទទួល ទានសណ្តែកសំបករឹងយ៉ាងណាស់ប្រមាណ ២៨ក្រាម ក្នុងមួយថ្ងៃ និង ៥ថ្ងៃ ក្នុងមួយសប្តាហ៍ នឹងទទួលបានលទ្ធផលល្អ ដោយជួយកាត់បន្ថយ អត្រាប្រឈមមុខនឹងជំងឺទឹកនោម ផ្អែមដល់ទៅ ២៨% បើបៀបធៀបជា មួយក្រុមមនុស្ស ដែលពុំបានទទួលទានអាហារប្រភេទនេះ។
បើទទួលទានអាហារដូចដែលពោលខាងលើឲ្យនៅសល់ត្រឹមតែ១ទៅ៤ថ្ងៃ ក្នុងមួយសប្តាហ៍ ក៏អាចកាត់បន្ថយ អត្រាប្រឈមនឹងជំងឺទឹកនោម ផ្អែមបាន ១៦%ដែរ។
ចំពោះប័រដែលធ្វើពីសណ្តែកដីវិញ គេស្រាវជ្រាវឃើញថា ប្រសិនបើយើ ងទទួលទានវាម្តង ១៤០ក្រាម ៥ដង ក្នុងមួយសប្តាហ៍ នោះក៏អាច ជួយ កាត់បន្ថយអត្រាប្រឈមនឹងជំងឺទឹកនោមផ្អែមបានដល់ទៅ២១%ដែរ។
ក្រុមអ្នកស្រាវជ្រាវពន្យល់ពីមូលហេតុថា មកពីសណ្តែកសំបករឹងមាន ទៅដោយប្រេង ដែលអាចរលាយបាននិងសារធាតុអាហារមានប្រយោ ជន៍ដទៃទៀតជាច្រើន។ សារធាតុអាហារទាំងអស់នេះ វាជួយសំរបសំ រួលកំរិត ក្លុយគូស និងអ៊ិនស៊ូលីនឲ្យមានតុល្យភាពនឹងគ្នា ហើយក្លាយ ជាបច្ច័យការពារជំងឺទឹកនោមផ្អែមប្រភេទទី២ ឬ ជំងឺទឹកនោមផ្អែមកំរិត ដំបូងរបស់មនុស្សធំ។
ចំណែកសណ្តែកដីវិញ វាមានអាស៊ីដខ្លាញ់ និងសារធាតុអាហារប្រហាក់ ប្រហែលគ្នានឹងសណ្តែកសំបករឹងដែរ លុះដល់គេយកវាមកធ្វើប័រ វាក៏ ក្លាយទៅជាអាហារដែលមានសារធាតុអាចជួយការពារជំងឺទឹកនោមផ្អែម ដូចដែលបានពោលខាងលើរួចមកហើយ។
ប៉ុន្តែមានកត្តាគួរឲ្យសោកស្តាយបន្តិចសំរាប់បុរស ព្រោះក្រុមអ្នកស្រាវ ជ្រាវបានឲ្យដឹងថា លទ្ធផលស្រាវជ្រាវ នេះមានលទ្ធផលល្អចំពោះ តែ ស្ត្រីប៉ុណ្ណោះ។
ដកស្រង់ចេញពីសៀវភៅសុខភាពៈ បន្លែ ផ្លែឈើ អាហារសំរាប់សុខ ភាព រក្សាសិទ្ធិដោយ លោក ស៊ឹង ណាំ ហុង។
https://kronglungvek.com.kh
Post a Comment