Header Ads

ទ្រឹស្តីពីរដែលបានចែងខុសគ្នារវាងនីតិជាតិ និងនីតិអន្តរជាតិ ក្នុងការ ហោះហើរ

ដោយៈ សេង ស៊ីដារ៉ូ


មានទ្រឹស្តីពីរដែលបានចែងខុសគ្នារវាងនីតិជាតិ និងនីតិអន្តរជាតិ គឺ៖

ទ្រឹស្តីទី១ ឈ្មោះថា ទ្រឹស្តីឯកត្តនិយម (Monism) ទ្រឹស្តីនេះចែងថា នីតិ អន្តរជាតិ និងនីតិជាតិមានទំនាក់ទំនងត្រង់ថា ប្រសិនបើមាត្រាខ្លះនៃនីតិ អន្តរជាតិប៉ះទង្គិចនឹងនីតិជាតិ (រដ្ឋធម្មនុញ្ញច្បាប់កំពូលរបស់ជាតិ) នោះ មាត្រាខ្លះនៃនីតិអន្តរជាតិត្រូវតែនិរាករណ៍ ឬត្រូវទុកជា ខ រក្សាសិទ្ធិ ( Reservation)។

ចំពោះទ្រឹស្តីទ្វិនិយម (Dualism) លើកហេតុផលថា នីតិជាតិ និងនីតិអន្តរ ជាតិត្រូវតែបន្ស៊ីគ្នា ពីព្រោះនីតិជាតិមិនអាចខ្វះនីតិអន្តរជាតិបាន ឯនីតិ អន្តរជាតិមិនអាចខ្វះនីតិជាតិបានដែរ។

•មាត្រា១៦៖ អាជ្ញាធររបស់រដ្ឋនីមួយៗ មានសិទ្ធិឆែកឆេរ និងត្រួតពិនិត្យ លើជើងហោះហើររបស់យន្តហោះស៊ីវិលអន្តរជាតិនានា រួមទាំងការចុះ ចតទៀតផង ដោយគ្មានរងចាំពេលវេលាឡើយ។

•មាត្រា២៤៖ យន្តហោះស៊ិវិលអន្តរជាតិដែលហោះមកកាន់ ឬឆ្លងកាត់ ដែនដីរបស់រដ្ឋមួយ នៅក្នុងករណីខ្លះគួរ តែត្រូវបានអនុញ្ញាតមិនឱ្យបង់ ពន្ធជាបណ្តោះអាសន្ន។

ប្រេងសាំងយន្តហោះគ្រឿងបន្លាស់យន្តហោះសម្ភារៈនានា និងហាង ទំនិញ (Custom duty) ដែលនៅក្នុងយន្តហោះ មិនត្រូវបានជាប់ពន្ធការ ត្រួតពិនិត្យ។

•មាត្រា២៩៖ មនុស្សចេញដំណើរហោះហើរជាលក្ខណៈអន្តរជាតិ ជាទូ ទៅអាកាសយានិកចាំបាច់ត្រូវធានាថាយន្តហោះនេះអាចហោះហើរបានដោយគ្មានគ្រោះថ្នាក់ ( Airworthy) យន្តហោះបានចុះបញ្ជីត្រឹមត្រូវ ហើយឯកសារពាក់ព័ន្ធដទៃទៀត ក៏ត្រូវយកតាមយន្តហោះផងដែរ ដូចជា ៖

ក វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីយន្តហោះ Certificate of Registration
ខ វិញ្ញាបនបត្របញ្ជាក់ប័ណ្ណបើកបរផ្លូវអាកាស Crew Licence
គ វិញ្ញាបនបត្របញ្ជាក់ការហោះហើរបានដោយគ្មានគ្រោះថ្នាក់ Certificate of Registration Airworthiness
ឃ បញ្ជីឈ្មោះអ្នកដំណើរ ឈ្មោះទីកន្លែងដែលយន្តហោះចេញដំណើរ និងចុះចត Passenger names Place of boarding and destination
ង សៀវភៅកត់ត្រាទិសដៅហោះហើរ Journey Logbook
ច វិញ្ញាបនបត្រប្រើប្រាស់វិទ្យុទាក់ទង Radio Licence
ឆ បញ្ជីរាយឈ្មោះឥវ៉ាន់ Cargo manifest

https://kronglungvek.com.kh

No comments

Powered by Blogger.