លំហដែនអាកាស របស់រដ្ឋនីមួយៗ
ដោយៈ សេង ស៊ីដារ៉ូ
នីតិអាកាសរួមមាន ៖
•អនុសញ្ញាវ៉ាសូវី(Warsaw Convention) ចុះហត្ថលេខាថ្ងៃទី១២ ខែតុលា ឆ្នាំ១៩២៩ នៅទីក្រុង Warsaw ប្រទេសប៉ូឡូញ។
• ចូលជាធរមាននៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ១៩៣៣
• រដ្ឋជាភាគី ១៥២ ប្រទេស
• ភាសាផ្លូវការ ភាសាបារាំង
•អនុញ្ញាស្តីពីអាកាសចរអន្តរជាតិ (Convention on Internatioanl Civil Aviation)ចុះហត្ថលេខានៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩៤៤ ។
អនុសញ្ញាស្តីពីអាកាសចរស៊ីវិលអន្តរជាតិ (Convention on International Civil Aviation)
•មាត្រា១៖ រដ្ឋនីមួយៗ មានអធិបតេយ្យពេញលេញ និងផ្តាច់មុខចំពោះ ដែនអាកាស ដែលស្ថិតនៅពីលើទឹកដីរបស់ខ្លួន។
•មាត្រា៥៖ ការហោះហើរដែលមិនមានការជូនដំណឹងជាមុន លើដែនដី របស់រដ្ឋមួយ (Non Scheduled Flights over state) យន្តហោះរបស់ប ណ្តារដ្ឋនានា មានសិទ្ធិហោះហើរឆ្លងកាត់ដែនដីរបស់រដ្ឋមួយផ្សេងទៀត នឹងមានសិទ្ធិចុះចតដោយមិនចាំបាច់ស្នើសុំការអនុញ្ញាតជាមុន។ ប៉ុន្តែទោះជាយ៉ាងណារដ្ឋក៏អាចតម្រូវឱ្យចុះចតបានដែរ។
•មាត្រា៦៖ គ្មានសេវាដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិណាមួយ អាចធ្វើ ប្រតិបត្តិការហោះហើរពីលើឬក្នុងដែនដីនៃរដ្ឋមួយបានឡើយលើកលែងតែមានកិច្ចព្រមព្រៀងពិសេសរវាងរដ្ឋ និងរដ្ឋ។ជាទូទៅ នៅក្នុងនីតិអន្តរ ជាតិ កិច្ចព្រមព្រៀងត្រូវធ្វើឡើងដោយរដ្ឋបុគ្គល ឬក្រុមហ៊ុនឯកជនគ្មាន សិទ្ធិធ្វើកិច្ចព្រមព្រៀងទេ។
•មាត្រា១០៖ (ការចុះចតលើព្រលានយន្តហោះដោយបង់ពន្ធ Landing atCustoms Airport) រដ្ឋមួយអាចតម្រូវឱ្យយន្តហោះស៊ីវិលមួយចុះចត ហោះហើរ និងហោះចេញពីព្រលានយន្តហោះដែលបង់ពន្ធ ប៉ុន្តែក៏អា ចតម្រូវឱ្យយន្តហោះមួយហោះចេញពីព្រលានបង់ពន្ធនោះភ្លាមៗ បានដែរក្នុងករណីចាំបាច់។
•មាត្រា១២៖ រដ្ឋនីមួយៗ ត្រូវតាក់តែងច្បាប់ហោះហើររបស់រដ្ឋខ្លួន ឱ្យ សមស្របទៅនឹងមាត្រាទាំងឡាយដែលមានចែងនៅក្នុងអនុសញ្ញាអាកាសចរស៊ីវិលអន្តរជាតិ។
https://kronglungvek.com.kh
Post a Comment