អណ្តូងស្នប់ចំនួន៩៦៤អណ្តូង និងស្រះទឹកសហគមន៍ចំនួន៥៤ស្រះ ជាសមិទ្ធផលថ្មី ដែលរាជរដ្ឋាភិបាលប្រគល់ជូនខេត្តទាំង១០
ខេត្តកំពង់ឆ្នាំង
ដោយៈ ហុង ចំណាប់
បានប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការណ៍ ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងមានការអញ្ជើញចូលរួមពីលោក វូ គូឈន ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដោយប្រព្រឹត្តទៅនៅភូមិ អណ្តូងរវៀង ឃុំ អញ្ចាញរូង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ជានិមិត្តរូបតំណាងឱ្យខេត្តគោលដៅទាំង១០នៃគម្រោង។
យោងតាមរបាយការណ៍សមិទ្ធផល ដែលស្ថិតនៅក្នុងខេត្តគោលដៅទាំង១០ នៃគម្រោងនេះរួមមាន៖ ខេត្តកំពង់ឆ្នាំងទទួលបានអណ្តូងខួង ៨០អណ្តូង ស្រះចំនួន៥ស្រះ, ស្វាយរៀង ១០០អណ្តូង ស្រះ៤, ព្រៃវែង ១០០អណ្តូង ស្រះ៤ ,កំពត ១០៤អណ្តូង ស្រះ៤, កំពង់ស្ពឺ ៨០អណ្តូង ស្រះ៥, ពោធិ៍សាត់ ១០០អណ្តូង ស្រះ៧, បន្ទាយមានជ័យ ១០០អណ្តូង ស្រះ៧ , កំពង់ចាម ១០០អណ្តូង ស្រះ ៤, សៀមរាប ១០០អណ្តូង ស្រះ៧, និងខេត្តបាត់ដំបងទទួលបាន១០០អណ្តូង និងស្រះចំនួន ៧ស្រះ៕
https://kronglungvek.com.kh
Post a Comment