ផ្ទីជាឱសថដ៏សំខាន់
ដោយៈ សេង ស៊ីដារ៉ូ
ភាគច្រើនគេប្រើឬសរបស់វា ដោយគ្រូពេទ្យបុរាណ ដែលនិយមដកឬស វាយកមកហាលថ្ងៃអោយស្ងួតទុកប្រើ ការនៅពេលណាចាំបាច់។
ក្បួនតម្រាឱសថបុរាណ ដែលគេនិយមប្រើ គឺយកឬសផ្ទីបន្លាមកលាង ទឹកអោយស្អាតបុកបិទលើរបួស ដើម្បីអោយវាឆាប់ចេញខ្ទុះ ឬយកវាទៅ ដុសលាយជាមួយទឹកកំបោកក៏បិទបូសបានដែរ។
ឬសផ្ទីបន្លាក៏គេអាចប្រើព្យាបាលអាការឈឺក និងរលាកបំបង់ក ដោយយកឬសស្រស់ស្ងោរទឹកផឹក។ឬសផ្ទីក៏មានគុណសម្បត្តិជួយបណ្តេញឈាមរដូវ ជួយអោយឈាមរដូវដើរទៀងទាត់ជាធម្មតា។ កាលពីសម័ យមុនស្ត្រីដែលមានបញ្ហារាំងរដូវ គេមិនចាំបាច់ចំណាយប្រាក់ទិញថ្នាំពេទ្យទេ ដោយគ្រាន់តែយកឬសផ្ទីស្ងោរផឹកប៉ុណ្ណោះ។
ក្រៅពីនេះ គេយកផ្ទីទៅស្ងោរលាយអំបិលសំរាប់លាងចាំងថ្ងៃ រមាស់ដែលច្រើនកើតនៅរដូវក្តៅ។ ឯស្លឹកស្រស់ របស់វា គេអាចយកទៅបុកលាយជាមួយទឹកឃ្មុំសំរាប់បិទលើដំបៅមានខ្ទុះ ឬដំបៅរ៉ាំរ៉ៃយូរ ដោយប្តូរថ្នាំក្នុង មួយថ្ងៃពីរដង។
ដកស្រង់ចេញពីសៀវភៅសុខភាពៈ បន្លែ ផ្លែឈើ អាហារសំរាប់សុខភាព រក្សាសិទ្ធិដោយ លោក ស៊ឹង ណាំ ហុង។
https://kronglungvek.com.kh
Post a Comment