ផ្ទី គឺជាបន្លែថ្នាំ ដែលសំបូរទៅដោយ វីតាមីន និងសារធាតុរ៉ែ ដល់មានប្រយោជន៍ ចំពោះរាងកាយ
ដោយៈ សេង ស៊ីដារ៉ូ
ផ្ទី គឺជាបន្លែដែលងាយដាំដុះ ឬអាចដុះដោយឯកឯងពីធម្មជាតិ ប៉ុន្តែស្ទើរមិនគួរអោយជឿសោះថា បន្លែសំបូរហៀរនេះបែរជាមានសារធាតុអាហារមានប្រយោជន៍ជាច្រើន។
លើសពីនេះវាជាឧសថសំរាប់ព្យាបាលជំងឺជា ច្រើនមុខទៀតផង។
ផ្ទីមានច្រើនប្រភេទណាស់ ដូចជា ផ្ទីដូង ផ្ទីចិន ផ្ទីថ្ម ផ្ទីអាចម៍មាន់ និងផ្ទីបន្លាជាដើម។ ផ្ទីគ្រប់ប្រភេទអាចបរិភោគបាន សូម្បីតែផ្ទីបន្លាដែលមានបន្លានៅតាមដើមពាសពេញ ក៏គេអាចបរិភោគត្រួយខ្ចីវា ដែលបន្លាមិនទាន់ដុះរឹងបានដែរ។ នៅក្នុងការចិញ្ខឹមជ្រូក នៅតាមជនបទផ្ទីក៏ជាអាហារសំខាន់មួយរបស់ជ្រូកដែរ។
តាមរយៈការសិក្សាស្រាវជ្រាវអំពីប្រយោជន៍ផ្នែកអាហាររបស់ផ្ទី គេបានរកឃើញថាផ្ទីមានអាស៊ីដអាមីណូច្រើ នណាស់។
ក្រៅពីនេះផ្ទីក៏មានគុណសម្បត្តិដូចគ្នានឹងបន្លែស្លឹកបៃតងទូទៅដែរ គឺសំបូរទៅដោយ ខែរ៉ូទីន វីតា មីន និងធាតុរ៉ែ ដោយមានប្រយោជន៍ចំពោះរាងកាយ។ ផ្ទីក៏ត្រូវបានគេនាំយកទៅធ្វើជាអាហារផ្សេងៗ ដើម្បី ព្យាបាលជំងឺខ្វះជីវជាតិអាហារដែរ។
អ្នកស្រុកមានជំនឿថា ការទទួលទានផ្ទីជួយអោយស្ត្រីឆ្លងទន្លេរួច សំបូរទឹកដោះ ដូច្នេះហើយបានជាគេចូល ចិត្តយកផ្ទីទៅស្ងោរលាយសាច់ជ្រូក អោយស្ត្រីកូនខ្ចីទទួលទាន។
ថ្វីបើអ្នកឯកទេសខ្លះនិយាយថា ការទទួលទានផ្ទីច្រើន អាចបណ្តាលអោយកើតក្រួសក្នុងតំរងនោម ឬប្លោកនោម ដោយសារតែវាមានកាល់ស្យូមអុកសា ឡេតច្រើន តែយើងក៏មិនអាចខ្វះប្រូតេអ៊ីនបានដែរ។
ដូច្នេះមិនបាច់ខ្លាចកើតជំងឺគ្រាប់ក្រួសអ្វីទេ ព្រោះគេមិន ទាន់ពិសោធន៍រកមូលហេតុពិតប្រាកដរបស់វាឃើញនៅឡើយទេ។
ដកស្រង់ចេញពីសៀវភៅសុខភាពៈ បន្លែ ផ្លែឈើ អាហារសំរាប់សុខភាព រក្សាសិទ្ធិដោយ លោក ស៊ឹង ណាំ ហុង។
Post a Comment