កសិករក្នុងខេត្តព្រះវិហារ និយមដាំស្រូវពូជនាងអុំ ដែល មានតម្លៃក្នុងទី ផ្សារប្រហាក់ប្រហែលនឹងស្រូវរំដូល
ខេត្តព្រះវិហារ
ដោយៈ សេង ស៊ីដារ៉ូ
អ្នកស្រី លៀម ដាន ជាកសិករធ្វើស្រែចម្ការនេះយូរឆ្នាំមកហើយ ដោយប្រើប្រាស់ពូជនាងអុំទទួលបានផលជាទីគាប់ចិត្ត ក្នុងតំបន់ហ្នឹងកសិករយើងក៏មានការប្រើប្រាស់នូវពូជស្រូវរំដួលដែរ ដែលជាពូជស្រូវសម្រាប់ធ្វើការនាំចេញ។
អ្នកស្រី លៀម ដាន បានបន្តទៀតថា ធ្វើស្រែចម្ការនេះដោយប្រើពូជនាងអុំមានរយៈពេលវែងបន្តិច ដោយចាប់ផ្តើមព្រោះស្រូវតាមចម្ការពីខែមេសារ ហូតដល់ខែវិច្ឆិកា ទើបបានច្រូតកាត់ប្រមូលផល។
ឆ្នាំថ្មីនេះលើផ្ទៃដីចម្ការ២ហិកតា អាចទទួលបានផលប្រមាណជា៥០បេ ដោយក្នុងមួយបេមានទំង់ន់៧០គីឡូក្រាម ដោយឆ្នាំនេះទទួលបានផលច្រើនជាងឆ្នាំទៅ។
អ្នកស្រី ដាន បានបន្ថែមទៀតថា ពូជស្រូវនាងអុំនេះ ដាំបាយរសជាតិឈ្ងុយឆ្ងាញ់ណាស់ ហេតុនេះហើយទើបប្រភេទពូជស្រូវនាងអុំមានតម្លៃលក់លើទីផ្សារក្នុង១គីឡូក្រាមថ្លៃ១២០០រៀលទៅ១៥០០រៀល ដែលជាតម្លៃលក់ចេញប្រហាក់ប្រហែលទៅនឹងពូជស្រូវរំដួលផងដែរ។
ដោយឡែកពូស្រូវនាងអុំរើសដីបន្តិច ដោយនៅពេលណាមានទឹកជាំច្រើន មិនដូចពូជស្រូវរំដួលទេ វាមិនបានទទួលផលបានច្រើននោះទេ ក៏ដោយសារជាំទឹកច្រើនពេក វាត្រូវការទឹកល្មមទើបអាចទទួលបាន
ទិន្នផលខ្ពស់៕
https://kronglungvek.com.kh
Post a Comment