តុលាការអន្តរជាតិ (ICJ) សម្រាប់ដោះស្រាយទំនាស់រវាងរដ្ឋ និងរដ្ឋ តែប៉ុណ្ណោះ
ដោយៈសេងស៊ីដារ៉ូ
តុលាការអន្តរជាតិ គឺជាស្ថាប័នមួយក្នុងចំណោមស្ថាប័នទាំងប្រាំមួយរបស់អង្គការសហប្រជាជាតិ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយវិវាទផ្សេងៗ។
អង្គការសហប្រជាជាតិបានបង្កើតឡើងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥ មានទីស្នាក់ការនៅទីក្រុងញ៉ូវយ៉ក ចំណែកឯស្ថាប័នតុលាការអន្តរជាតិ វិញ បង្កើតឡើងនៅឆ្នាំ១៩៤៦ មានទីស្នាក់ការនៅប្រទេសហូឡង់ នៅ ក្នុងវិមានសន្តិភាពនៅទីក្រុងឡាអេ។
ចំពោះស្ថានប័ននេះប្រើភាសាជាផ្លូវការពីរគឺ អង់គ្លេស និងបារាំង។ ចៅក្រមរបស់ស្ថាប័ននេះមាន ១៥រូបមានអាណត្តិ៩ឆ្នាំ ត្រូវបាន បោះ ឆ្នោតជ្រើសតាំងដោយមហាសន្និបាត។
សមាជិករបស់តុលាការអន្តរជាតិ ត្រូវមកពីប្រទេសផ្សេងៗគ្នា និងមិន មែនតំណាងប្រទេសរបស់ខ្លួនឡើយ ជាចៅក្រមឯករាជ្យ។ ចំពោះស្ថា ប័ននេះមិនដោះស្រាយទំនាស់លក្ខណៈបុគ្គលឡើយ ដោះស្រាយទំ នាស់រវាងរដ្ឋ និងរដ្ឋប៉ុណ្ណោះ។
តួនាទីរបស់ស្ថាប័ននេះមាន២គឺ
១.សម្រេចលើករណីទំនាស់រវាងរដ្ឋ និងរដ្ឋ
២.ឆ្លើយតបចំពោះបញ្ហាកតិ្តយុត្តិទាំងឡាយ ដែលបានដាក់ជូនដោយ មហាសន្និបាត ស្ថាប័នមួយនេះទទួលរឿងក្ដីដូចជា ការកំណត់ដែន សមុទ្រ ទំនាស់ព្រំដែន ឬការការពារផ្នែកការទូតជាដើម។
ជាឧទាហរណ៍ជាក់ស្ដែង: សម្ដេចព្រះនរោត្តមសីហនុបានប្ដឹងទៅតុលាការអត្តរជាតិ ដើម្បីទាមទារយកដី និងប្រាសាទព្រះវិហារ ដែលប្រទេសថៃបានបញ្ជូនកម្លាំងទ័ពចូលមករំលោភកាន់កាប់ ដោយខុសច្បាប់នៅ ឆ្នាំ១៩៥៤ ក្រោយមកនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ តុលាការអន្តរ ជាតិក៏បានសម្រេចផ្ដល់ យុត្តិធម៌ជូនប្រទេសកម្ពុជា។
https://kronglungvek.com.kh

Post a Comment