Header Ads

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្រសួងកសិកម្ម រុក្ខាប្រ មាញ់ និងនេសាទ ត្រូវប្រឹងប្រែងរកវិធីសាស្រ្ត និងពូជស្រូវ ព្រមទាំង ដំណាំផ្សេងៗ ឲ្យសមស្របទៅនឹងស្ថានភាពនៃបម្រែបម្រួល អាកាស ធាតុ ជូនប្រជាពលរដ្ឋ

ភ្នំពេញ


ដោយៈ សេង ស៊ីដារ៉ូ


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

*សម្តេចតេជោ បានកោតសរសើរដល់ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ដែលបានរួមគ្នាប្រឹងប្រែងជួយធ្វើឲ្យវិស័យកសិកម្មនៅកម្ពុជា កាន់តែល្អ ប្រសើរ ហើយសម្តេចក៏បានកោតសរសើរដល់ប្រជាកសិករខ្មែរ ដែល​បាន​ប្រឹងប្រែងក្នុងការដាំដុះផងដែរ។

*ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ បានថ្លែងកត់សម្គាល់ថា រយៈពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ វិស័យកសិកម្មជាពិសេសដំណាំស្រូវ ទទួល​បាន​ទិន្នផលល្អប្រសើរ។

*សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់មន្រ្តីបច្ចេកទេសកសិកម្ម​ប្រឹង​ប្រែង​រកវិធីសាស្រ្ត និងរកពូជស្រូវ ព្រមទាំងដំណាំផ្សេងៗទៀត ឲ្យសមស្របទៅនឹងស្ថានភាពនៃបម្រែបម្រួលអាកាសធាតុ។

*សម្តេចនាយករដ្ឋមន្រ្តី បានអំពាវនាវដល់ក្រសួងកសិកម្ម ត្រូវបានប្រឹង​ប្រែង​ស្វែងរកបច្ចេកទេសខ្ពស់ និងធ្វើទំនើបកម្មទៅលើវិស័យកម្ម ដើម្បី​ឲ្យការធ្វើកសិកម្មទទួលបានផលល្អប្រសើរ និងធនជាមួយការបម្រែ​បម្រួ​លអាកាសធាតុ។

*សម្តេចនាយករដ្ឋមន្រ្តី បានស្នើឲ្យមានការទាក់ទាញដៃគូវិនិយោគ​បង្កើតតំបន់សេដ្ឋកិច្ចពិសេសផ្នែកកសិកម្ម និងកសិ-ឧស្សាហកម្ម ធ្វើ​យ៉ាងណាឲ្យការនាំចេញទំនិញផ្នែកកសិកម្មទៅទីផ្សារអន្តរជាតិឲ្យកាន់តែច្រើនជាងមុន។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងគូសបញ្ជាក់ថា ឧស្សាហកម្មនៅ​កម្ពុ​ជានាពេលបច្ចុប្បន្នមានការជឿនលឿនជាងមុន សម្តេចតេជោបាន​ថ្លែង​ថា ឧស្សាហកម្មដែលសម្តេចចង់បានបំផុត គឺឧស្សាហកម្ម​កែច្នៃ ដើម្បី​បង្កើនការងារ។

*សម្តេចតេជោ បានថ្លែងថា ការនាំចេញកសិផល គឺនៅតែជាចំណោទ​បញ្ហា​សម្រាប់ប្រជាកសិករ។ បញ្ហាប្រឈមនេះគឺមិនមែនតែកម្ពុជា​នោះ​ទេ ប្រទេសជិតខាងក៏ជួបបញ្ហាក្នុងការនាំចេញកសិផលដូច​កម្ពុជាផង​ដែរ។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសកំពុងអភិវឌ្ឍន៍ប្រកួត​ប្រជែង​តែ​គ្នាឯង ខណៈប្រទេសមានការអភិវឌ្ឍន៍ មិនសូវជាមានការ​ប្រកួតប្រជែងគ្នាខ្លាំងនោះទេ ដោយសារតែប្រទេសទាំងនោះ​ផលិតតែ​ផលិតផលដែលកម្រ។

*សម្តេចតេជោ បានភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងវេទិកាសេដ្ឋកិច្ចពិភព​លោក​នាទីក្រុងដាវ៉ូស បន្ទាប់ពីប្រទេសអភិវឌ្ឍន៍ជឿនលឿនត្អូញត្អែរថា តម្លៃកសិផលមានតម្លៃខ្ពស់ ខណៈប្រទេសកំពុងអភិវឌ្ឍន៍ថា ទំនិញ​កសិ​ផលរបស់ពួកគេមានតម្លៃទាបខ្លាំង។

*សម្តេចនាយករដ្ឋមន្រ្តី បានសុំឲ្យមានការយោគយល់ពីប្រជាកសិករ។ សម្តេចតេជោថា រាជរដ្ឋាភិបាលប្រឹងប្រែង និងចង់បានណាស់ការនាំ​ចេញ​អង្ករ ព្រមទាំងតម្លៃកសិផលនានាទៅកាន់ទីផ្សាររបស់​ពិភព​លោក​។ សម្តេចតេជោ បានអំពាវនាវឲ្យប្រទេសកំពុងអភិវឌ្ឍន៍ ត្រូវប្រឹងប្រែង​ចរចាជាមួយអង្គការពាណិជ្ជកម្ម ពិភពលោក ក្នុងការសម្រួលដល់​លំហូរ​ទំនិញពីប្រទេសនានា ក៏ដូចជាការបញ្ចញទំនិញពីប្រទេសកំពុង​អភិវឌ្ឍ​ន៍ ទៅប្រទេសអភិវឌ្ឍន៍។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រកួតប្រជែងលក់អង្ករទៅ​កាន់​ទីផ្សារបរទេស កម្ពុជាពិបាកប្រកួតប្រជែងដោយសារតែតម្លៃរបស់​កម្ពុជាខ្ពស់ជាងគេ សម្តេចនាយករដ្ឋមន្រ្តីបានថ្លែងថា រាជរដ្ឋាភិបាលមិន​បានព្រងើយកន្តើយសម្រាប់កសិផលរបស់កសិករនោះឡើយហើយពេល​ទៅណា គឺតែងតែអំពាវនាវនៅទីនោះឲ្យជួយទិញកសិផល​របស់​កម្ពុ​ជា ដើម្បីងាយស្រួលក្នុងការប្រកួតប្រជែងនេះ សម្តេចតេជោ ស្នើប្រជា​ពលរដ្ឋដាំដុះស្រូវដែលមានគុណភាពល្អ ហើយកុំប្រើប្រាស់ថ្នាំពុល ដែលនាំឲ្យប៉ះពាល់គុណភាព និងបាត់បង់ទីផ្សារ។

*សម្តេចនាយករដ្ឋមន្ត្រី អំពាវនាវដោយទទូចដល់ប្រជាពលរដ្ឋកុំប្រើ​ប្រាស់​ថ្នាំគីមី ដែលនាំឲ្យខូចគុណភាពអង្ករ។

*សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា ស្ថានភាពដាំដុះរបស់ប្រជាកសិករ បានវិវឌ្ឍន៍ពីការផលិតត្រឹមតែ ដើម្បីទទួលទានក្នុងគ្រួសារ មកកាន់ការ​ផលិតសម្រាប់តម្រូវការទីផ្សារក្នុងស្រុកផង និងនាំចេញទៅក្រៅប្រទេស​សម្តេចគូសបញ្ជាក់ថា បើចង់បានតម្លៃស្រូវខ្ពស់ ត្រូវដាំដុះពូជស្រូវដែល​ល្អ និងអាចលក់បានតម្លៃថ្លៃ។

*សម្តេចនាយករដ្ឋមន្រ្តី ស្នើឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហកាជាមួយក្រសួងធនធានទឹក ដើម្បីបង្កើនប្រព័ន្ធធារាសាស្រ្ត ឲ្យបានកាន់តែច្រើន ជួយសម្រួលដល់ការដាំដុះរបស់ប្រជាកសិករ។

https://kronglungvek.com.kh


No comments

Powered by Blogger.