ឧបករណ៍សម័យ សម្រាប់ធ្វើកសិកម្មពេលបច្ចុប្បន្ន ដែលប្រមុខរដ្ឋាភិ បាលយកចិត្តទុកដាក់ខ្លាំងលើផ្នែកនេះ
ដោយៈ សេង ស៊ីដារ៉ូ
ទឹកស្រោចស្រពផលដំណាំ មានការជីកស្រះ ជីកប្រឡាយ ជីកអាងស្តុប ទឹកលើភ្នំ ទប់ទំនប់ប្រព័ន្ធធារាសាស្រ្ត តាមលក្ខណ:បច្ចេកទេស ក្នុងទិស ដៅផ្គត់ផ្គង់ទឹកអោយបានគ្រប់គ្រាន់ដល់ការងារធ្វើស្រែចំការ ឈាន រហូត ដល់ធ្វើស្រែប្រាំងថែមទៀតផង។
សំភារៈឬឧបករណ៍ទាន់សម័យដូចជា ត្រាក់ទ័រ គោយន្ត ម៉ាស៊ីនបូមទឹក ម៉ាស៊ីនច្រូតកាត់ បោកបែន ជាដើម។
កសិករមានសមត្ថភាពចេះប្រើជីគីមីផ្សំ និងជីធម្មជាតិ ក្រៅពីនេះក្រសួង កសិកម្មបានបង្កើតមជ្ឈមមណ្ឌលធ្វើពិសោធន៍ដំណាំស្រូវ តាមតំបន់ តាមស្រុក តាមខេត្តនានា។
សរុបមកឃើញថា ទស្សនៈទីពីរមានលក្ខណ:សមស្របពិតៗ។ ប៉ុន្តែ យោបល់ដែលប្រជាជនបានលើកឡើងថា កសិកម្មនៅកម្ពុជាគឺ ជា កសិកម្មយថាផលនោះ ពុំមានលក្ខណ:ត្រឹមត្រូវទាំងស្រុងនោះទេ ពី ព្រោះបច្ចុប្បន្នវិស័យកសិកម្មត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់ យ៉ាងខ្លាំង ពិសេសបានបង្កើតនូវក្រសួងធនធានទឹក ដែលរបបមុនៗ ពុំមានឡើយ។
ទាំងផ្នែកធនធានទឹកពូជបច្ចេកទេសទីផ្សាលក់ផលិតផល បណ្ដាញធារា សាស្រ្ដ បណ្តាញគមនាគមន៍ទូរគមនាគមន៍ មធ្យោបាយដឹកជញ្ជូន រាជ រដ្ឋាភិបាលបាននឹង កំពុងជំរុញយ៉ាងមមាញឹក និងខ្លាំងក្លាហើយជា បណ្ដើរៗកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ប្រទេសធ្លាប់មានកិតិ្ត ស័ព្ទល្បីល្បាញលើឆាកអន្តរជាតិក្នុងនាមជាពលរដ្ឋខ្មែរ ពិសេសក្នុង នាមជាសិក្ខាកាមជន យើងនឹងខិតខំរៀនសូត្រលើគ្រប់វិស័យជាពិសេស ផ្នែកកសិកម្មប្រែក្លាយខ្លួនជាធនធានមនុស្ស ខ្មែរប្រកបដោយសមត្ថភាព និងថាមពលរួមចំណែកនិងអភិវឌ្ឍប្រទេសជាតិឲ្យថ្គុំថ្កើន។
https://kronglungvek.com.kh

Post a Comment