ឧបករណ៏បុរាណ សម្រាប់បំរើការងារកសិកម្ម ឬធ្វើកសិកម្មតាមបែប ប្រពលវប្បកម្ម
ដោយៈ សេង ស៊ីដារ៉ូ
ចំពោះឧបករណ៍បំរើការងារផលិតកម្មវិញ មានលក្ខណ:បុរាណដូចជា ប្រើនង្គ័ល រនាស់ កំលាំងអូសទាញ ប្រើសត្វគោ ក្របី ជាដើម។
ការថែទាំក៏ពុំសូវមានលក្ខណ:វិទ្យាសាស្រ្តត្រឹមត្រូវទេ ដូចជាការបង្ហូរទឹក បញ្ចេញទឹកចេញចូល ការកំចាត់សត្វល្អិតចង្រៃការប្រើប្រាស់ជីធម្មជាតិ គឺធ្វើក្រោមរូបភាពប៉ានស្មានឬតាមទំលាប់ពីឪពុកមកកូន។
កសិករខ្លួនឯងផ្ទាល់ ការយល់ដឹងមានកំរិតទាប គឺធ្វើស្រែតាមទំលាប់ តៗគ្នាពីជំនាន់មួយទៅជំនាន់មួយតាមសភាវ:គតិអនុកម្ម។ ដើម្បីអោយ កាន់តែច្បាស់ថែមទៀត សូមពិនិត្យតាមរយ:ស្នាដៃ អក្សរសិល្ប៍វិញ។
ទន្ទឹមនឹងការយល់ឃើញបែបនេះ នៅមានលេចចេញជាការយល់ឃើញ ផ្ទុយមួយទៀត ក្រោយមកគេយល់ថា កសិកម្មនៅកម្ពុជា ជាកសិកម្មប្រ ពលវប្បកម្ម។ គេអះអាងថា បែបនេះគេសំអាងលើហេតុផលដូចតទៅគឺ ការធ្វើបែបប្រពលវប្បកម្ម គឺមិនពឹងផ្អែកលើមេឃឬអាទិទេពពេកទេ គឺ មានលក្ខណ:វិទ្យាសាស្រ្តទំនើប ទាន់សម័យតាមរយៈសមភ្ថភាព របស់ មនុស្សផ្ទាល់។
ជាក់ស្ដែងដីដែលគេបង្កបង្កើតផល មានការវិភាគទៅតាមបច្ចេកទេស កសិកម្ម។ មានការយកចិត្តទុកដាក់ខ្ពស់ពីជំនាញនៅក្រសួងកសិកម្ម និងអង្គការក្រៅរដ្ឋាភិបាលជួយសហការណ៍ផង។
ពូជស្រូវឬដំណាំកសិករ ចេះជ្រើសរើសពូជបានល្អ ដោយមានវិស្វករ និងផ្នែកជំនាញចុះជួយនិងណែនាំ។
https://kronglungvek.com.kh
កសិកម្មនៅប្រទេសកម្ពុជា - វិគីភីឌា
https://km.wikipedia.org › wiki › កសិកម្មនៅប្រទេសកម្ពុជា
៩ ៣.ទំនាក់ទំនងរវាងការដាំដុះ អាជីវកម្មព្រៃឈើ និងនេសាទ — ... (ដំណាំ និង ការចិញ្ចឹម ...
២ ១.ប្រភេទកសិករ • ៣ ២.១.ដំណាំស្រូវ • ៩ ៣.ទំនាក់ទំនងរវាង...

Post a Comment