Header Ads

អ្នកស្រី ហុក ចាន់ម៉ូលី រស់នៅខេត្តឈៀងម៉ៃ ប្រទេសថៃ សួររកប​ង​ប្អូន នៅតំបន់​បឹងស្នោ ស្រុកទ្រាំង ខេត្តតាកែវ បែកគ្នាអស់ ៤៦ឆ្នាំ

ខេត្ត​តាកែវ


ដោយៈ សេង ស៊ីដារ៉ូ

នាងខ្ញុំឈ្មោះ ហុក ចាន់ម៉ូលី អាយុ ៥៨ឆ្នាំ ជាកូនច្បង បច្ចុប្បន្នរស់នៅ ខេត្តឈៀង ម៉ៃ នៃប្រទេសថៃ បានបែកក្រុមគ្រួសារអស់រយៈពេល ៤៦ឆ្នាំមកហើយ។

នាងខ្ញុំបានបែកក្រុមគ្រួសារតាំងពី អាយុ១២ឆ្នាំ នៅក្នុងរបបគ្រប់គ្រង​របស់​លោក ហេង សំរិន ដែលស្ថិតនៅតំបន់បឹងស្នោ ស្រុកទ្រាំង ខេត្ត​តាកែវ។

ក្រុមគ្រួសាររបស់នាងខ្ញុំមានឈ្មោះដូចជា៖

១ ឪពុកមានឈ្មោះ ហុក កៀរុន (ស្លាប់ដោយសារខ្សែភ្លើងឆក់)
២ ម្តាយមានឈ្មោះ វ៉ា វារី
៣ ប្អូនប្រុសឈ្មោះ ហុក សៅវ៉ាន់ឌី
៤ ប្អូនប្រុសឈ្មោះ ហុក ភុតធី
៥ ប្អូនប្រុសឈ្មោះ ហុក ដាវី
៦ ប្អូនស្រីឈ្មោះ ហុក ខៀន
៧ ប្អូនស្រីឈ្មោះ ហុក កៀរី
៨ ជីដូនខាងឪពុកឈ្មោះ ផេង សេ (ស្លាប់)
៩ ជីតាខាងឪពុកឈ្មោះ កុង ឆេល (ស្លាប់)
១០ បងប្អូនជីដូនមួយស្រី មានឈ្មោះ អាផន និងអាវណ្ណា

ប្រវត្តិកាលពីសម័យ លន់ នល់៖

កាលពីសម័យលន់ នល់ ឪពុករបស់នាងខ្ញុំ ធ្វើការនៅរដ្ឋករទឹក ហើយ​គាត់​បានស្លាប់ដោយសារខ្សែភ្លើងឆក់។ ហើយនាពេលនោះ​គ្រួសារនាង​ខ្ញុំរស់​នៅម្តុំវត្តសន្សំកុសល្យ។

ក្រោយមកទើបគ្រួសារនាងខ្ញុំបានផ្លាស់ប្តូរទីលំនៅ មករស់នៅតំបន់​បឹងស្នោ ស្រុកទ្រាំង ខេត្តតាកែវវិញ ជាគ្រួសារអ្នកមាន និងឋានៈ​ខ្ពង់​ខ្ពស់ (មានដីស្រែរាប់រយហិកតា)។

បើសិនបងប្អូនប្រជាពលរដ្ឋ ឬសាច់ញាតិបានដឹងពីដំណឹងនេះ សូម​មេត្តា​ជួយផ្តល់ព័ត៌មាន មកដល់នាងខ្ញុំ លេខទូរស័ព្ទៈ ០៨៩ ៤៩១ ៣៩,០៩៦ ៨០៨ ៤០ ៨៨ នាងខ្ញុំនឹងជូនសាគុណ៕


No comments

Powered by Blogger.