តាម៉ុកពោលពាក្យមួយឃ្លាថា "លើម៉ុកមានមួក លើមួកមានមេឃ" គ្មានបំណងចុះចូលជាមួយរដ្ឋាភិបាលទេ និងមានយុទ្ធជនប្រយុទ្ធ ៣.000នាក់ទៅ៥.000នាក់ ស្មោះត្រង់នឹងប៉ុលពត
ដោយៈ សេង ស៊ីដារ៉ូ
ក្នុងការប្រយុទ្ធមួយនាឆ្នាំ១៩៧០ គាត់បានបាត់បង់ជើងម្ខាង។ នៅខែ វិច្ឆិកា ឆ្នាំ១៩៧៨ តាម៉ុក ត្រូវបានតែងតាំងជាអនុលេខាទីពីរ នៃបក្ស កុម្មុយនីស្តកម្ពុជា។ យោងតាមរដ្ឋធម្មនុញ្ញ ដែលបានប្រកាសឲ្យប្រើដោយ របបកម្ពុជាប្រជាធិបតេយ្យកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ សភាតំណា ងប្រជាជន គឺជាអំណាចនីតិបញ្ញត្តិនៃកម្ពុជាប្រជាធិបតេយ្យ។ សមាជិក សភា ដែលមាន២៥០រូប ត្រូវជ្រើសរើសឡើងតាមរយៈការបោះឆ្នោតដោយផ្ទាល់ និងជាសម្ងាត់ សម្រាប់អណត្តិ ៥ឆ្នាំ។
លោក នួន ជា គឺជាប្រធាន និងលោក ឈិត ជឿន ហៅតាម៉ុក គឺជាអនុ ប្រធានទីមួយ។ គណៈប្រធានរដ្ឋ មានឋានៈជាប្រមុខរដ្ឋកម្ពុជាប្រជាធិប តេយ្យ។ សម្តេចព្រះ នរោត្តម សីហនុ ដែលជាប្រមុខរាជរដ្ឋាភិបាល រួប រួមជាតិកម្ពុជា បានបន្តកាន់តំណែងជាប្រមុខរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ រហូតដល់ខែមេសា ឆ្នាំ១៩៧៦។
ក្រោយពីព្រះអង្គលាលែងចេញពីតំណែង លោក ខៀវ សំផន ក៏បាន ឡើងកាន់តំណែងនេះជំនួសព្រះអង្គ។
បន្ទាប់ពីការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) តាម៉ុក មិនដែលស្នើសុំការលើកលែងទោស ហើយក៏មិនដែលមានបំណង ចុះចូលជាមួយរដ្ឋាភិបាលនោះទេ។
តាម៉ុក នៅតែមានអំណាចគ្រប់គ្រងតំបន់ភាគខាងជើង នៃទឹកដីដែល នៅសេសសល់ក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម គឺមូលដ្ឋានរបស់ គាត់នៅ អន្លង់វែង នៃជួរភ្នំដងរែក។ គេបានប៉ាន់ប្រមាណថា មានប្រហែ ល 3.000នាក់ ទៅ 5.000នាក់ នៃយុទ្ធជនប្រយុទ្ធដែលនៅតែ ស្មោះត្រង់ នឹងប៉ុលពត និងត្រូវបានដឹកនាំដោយ តាម៉ុក។ នៅខណៈនោះ តាម៉ុក បានពោលនូវពាក្យមួយឃ្លាថា "លើម៉ុកមានមួក លើមួកមានមេឃ"។
តំបន់អន្លង់វែង ត្រូវបានគេស្គាល់ថា ជាអតីតមូលដ្ឋានដ៏រឹងមាំចុងក្រោយ របស់ក្រុមតស៊ូខ្មែរក្រហម។ អតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ដូចជា ប៉ុល ពត នួនជា ជាដើម សុទ្ធសឹងតែធ្លាប់រស់នៅទីនោះ។ នៅទីនោះ តា ម៉ុក និងប្រជាជនដែលស្មោះស្ម័គ្រនឹងខ្មែរក្រហម និងប្រជាជនដែល ខ្មែរក្រហមកៀរបានផង មានចំនួនជាងបីម៉ឺននាក់ ដោយបោះតង់ប្លាស្ទិក ឬ ស្បូវជ្រកពួនក្នុងព្រៃដ៏ក្រាស់នេះ។
តាម៉ុក បានបញ្ជាឲ្យប្រជាជនសង់ទំនប់ទប់បឹង ដែលអាចស្តុកទឹកលើ ផ្ទៃដី៤៤០ហិកតា។ បច្ចុប្បន្ន គេហៅបឹងនេះថា «បឹងតាម៉ុក» ដែលបឹង នេះនៅពីក្រោយផ្ទះគាត់ហ្នឹងឯង។ ទន្ទឹមនឹងនេះដែរ តាម៉ុកចាប់ផ្តើម ពង្រឹងតំបន់របស់គាត់ ដោយតម្រូវឲ្យបុរសធ្វើទាហាន លាក់ខ្លួនក្នុង
ព្រៃក្បែរសមរភូមិមុខ។ ចំណែកស្ត្រីៗ និងកុមារនៅផ្ទះ អង្គុយបិទឫស្សី
ធ្វើចម្រូងដើម្បីប្រើប្រាស់ប្រឆាំងកងទ័ពរដ្ឋាភិបាល។
ប្រវត្តរូបសង្ខេបរបស់មេដឹកនាំ ក្នុងរបបខ្មែរក្រហម...
https://km.wikipedia.org › wiki › ប្រវត្តរូបសង្ខេបរបស់មេដឹកខ្មែរក្រហម...
ជីវប្រវត្តិ តាម៉ុក... - កំណត់ត្រា ...
https://www.facebook.com › historiesKH › posts
ជីវប្រវត្តិ តាម៉ុក អតីតបងធំទី៥ សម័យ ប៉ុល ... ខ្មែរក្រហមពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៨ ...

Post a Comment