គូឆាយមានគុណប្រយោជន៍ផ្នែកឱសថ
ដោយៈ សេង ស៊ីដាណារ៉េ
គូឆាយអាចយកទៅធ្វើជាថ្នាំព្យាបាលជម្ងឺជាច្រើនមុខ ស្លឹកពណ៌បៃតង ដែលសំបូរទៅដោយហ្វូសហ្វ័ររបស់វា អាចប្រើធ្វើជាថ្នាំផ្តាសាយ ថ្នាំខ្យល់ ឬយកមកបុកលាបពោះកូនក្មេង ហើមច្រាលពោះក៏បាន។
ក្នុងសម័យបុរាណ គេប្រើស្លឹក និងដើមរបស់វាធ្វើជាថ្នាំអោយស្ត្រី សរសៃខ្ចីសំបូរទឹកដោះ ដោយនាំមកធ្វើជាអា ហារផ្សេងៗ។
ចំណែកគ្រាប់គ្រួសនៅតាមទីកន្លែងផ្សេងៗ ដូចជាគ្រួសនៅក្នុងប្រមាត់ ឬក្នុងតម្រងនោម ដោយយកដើម និង ស្លឹករបស់វាមកបុកអោយល្អិត ហើយដាក់លាយស្រា និងទឹកខ្មេះបន្តិចរួចត្រងយកតែទឹកពិសាមួយ ដងមួយកូនពែង នោះអាការៈនឹងបានធូរស្រាលខ្លះមិនខាន។
ដងស្រង់ចេញពីសៀវភៅ អាហារសំរាប់សុខភាព ដោយលោក ស៊ឹង ណាំហុង។

Post a Comment