Header Ads

ឆ្នាំ១៩៩៨ កងទ័ពរាជរដ្ឋាភិបាល បានបើកការវាយប្រហារ និងដាក់ សំពាធលើកងទ័ពខ្មែរក្រហម នៅសេសសល់ក្នុងតំបន់អន្លង់វែង

ដោយៈ សេង ស៊ីដារ៉ូ

នៅចន្លោះឆ្នាំ១៩៩៦ ដល់ឆ្នាំ១៩៩៨ មានការចុះចូលសំខាន់ៗជាច្រើន មកក្នុងរាជរដ្ឋាភិបាលកម្ពុជា នៃក្រុមមេដឹកនាំខ្មែរក្រហម នៅតំបន់ភ្នំ វល្លិ៍ ឱរ៉ាល់ ប៉ៃលិន មេឡៃ សំឡូត និងភ្នំឆត្រ ជាដើម។

នៅខែមេសា ឆ្នាំ១៩៩៨ កងទ័ពរាជរដ្ឋាភិបាល បានបើកយុទ្ធនាការវាយប្រហារជាថ្មី ដើម្បីដាក់សំពាធលើកងទ័ពខ្មែរក្រហមដែលនៅសេសសល់ក្នុងតំបន់អន្លង់វែង ដែលនៅតែរឹងរួសមិនព្រមចុះចូល។
នាខែមីនា ឆ្នាំ១៩៩៩ តាម៉ុក ត្រូវបានចាប់ខ្លួនដោយកងទ័ពរាជរដ្ឋាភិ បាលកម្ពុជា នៅក្បែរព្រំដែនកម្ពុជា-ថៃ ហើយបានយកគាត់មកដាក់ នៅក្នុងមន្ទីរឃុំឃាំងនៃតុលាការយោធា។
ដោយចាស់ជរាផង សុខភាពក៏ទន់ខ្សោយផង ជាពិសេសទទួលរងបញ្ហា ជំងឺផ្លូវដង្ហើមផង តាម៉ុក បានស្លាប់នៅក្នុងមន្ទីរពេទ្យយោធាក្នុងរាជ ធានី ភ្នំពេញ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០០៦ ក្នុងជន្មាយុ៨០ឆ្នាំ។
សពរបស់គាត់ ត្រូវបានអនុញាតអោយនាំយកទៅធ្វើបុណ្យតាម ប្រពៃណី នៅឯស្រុកអន្លង់វែង ចម្ងាយប្រមាណ ១០០គីឡូម៉ែត្រ ភាគខាងកើតខេត្តឧត្តរមានជ័យ ដែលជាមូលដ្ឋានទ័ព្វដ៏រឹងចុង ក្រោយរបស់អតីតមេដឹកនាំកងទ័ពខ្មែរក្រហមរូបនេះ។
ប្រវត្តរូបសង្ខេបរបស់មេដឹកនាំ ក្នុងរបបខ្មែរក្រហម...
ជីវប្រវត្តិ តាម៉ុក... - កំណត់ត្រា ...
https://www.facebook.com › historiesKH › posts
ជីវប្រវត្តិ តាម៉ុក អតីតបងធំទី៥ សម័យ ប៉ុល ... ខ្មែរក្រហមពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៨ ...

No comments

Powered by Blogger.