Header Ads

ព្រះបាទ ជ័យជេដ្ឋាទី២ ដឹកនាំទ័ពតស៊ូប្រឆាំងនឹងកងទ័ពសៀម និងបាន​ចាប់ទ័ពសៀមជាឈ្លើយសឹក(ព្រះអង្គបានឲ្យហៅឈ្លើយសឹកទាំងនោះ ថា សៀមចុង្គាង)

ដោយៈ សេង ស៊ីដារ៉ូ


ព្រះបាទ ជ័យជេដ្ឋាទី២ ពុំព្រមទទួលស្គាល់អំណាចរបស់សៀមមក​លើ​ប្រទេសខ្មែរ ព្រះចៅសៀមក៏លើកទ័ពចូលវាយខ្មែរនៅ គ.ស ១៦២២។


ទ័ពសៀមបានលើកមកដល់ភ្នំចុង្គាង(បរិបូណ៍) ព្រះអង្គនាំទ័ពតស៊ូ​ប្រឆាំង​​​នឹងកងទ័ពខ្មាំង។ សៀមបាក់ទ័ព ត្រូវខ្មែរចាប់បានជាឈ្លើយ​សឹកជាច្រើននាក់ ហើយព្រះអង្គបានឲ្យហៅឈ្លើយទាំងនោះថា សៀមចុង្គាង។

នៅគ.ស ១៦២៣ សៀមបានលើកទ័ពមកវាយខ្មែរម្ដងទៀត​ក្រោម​បញ្ជា​ការរបស់ព្រះចៅ ស្រីធម្មរាជា។ លើកនេះ ទ័ពជើងទឹករបស់សៀមបាន​មក​ដល់​ស្រុក ពាម ហើយបានទើបប្រយុទ្ធនឹងទ័ពរបស់ព្រះឧទ័យ ដែល​ចេញពីក្រុងឧដុង្គមានជ័យ។ សៀមចាញ់បាក់ទ័ពថយទៅវិញអស់​ទៀត​។

រាជពង្សាវតារខ្មែរខ្លះបញ្ជាក់ថា ក្រោយមកព្រះចៅសៀមទ្រង់ចាត់​ឲ្យ​បុត្រា​​នាមព្រះជេដ្ឋា លើកទ័ពតាមជើងទឹកមកវាយខ្មែរម្ដងទៀត។ ព្រះ​ឧទ័យ ទ្រង់សុំចូលវាយស្រុកសៀមតែព្រះជ័យជេដ្ឋាទី២ ទ្រង់មិន​អនុ​ញ្ញាត។

ជ័យជេដ្ឋាទី២ - វិគីភីឌា
https://km.wikipedia.org › wiki › ជ័យជេដ្ឋាទី២
ព្រះបាទ ជ័យជេដ្ឋាទី២ ... ព្រះជន្មបាន២៦វស្សា ព្រះជ័យជេដ្ឋា មានបុត្រ : -

No comments

Powered by Blogger.