សម័យព្រះបាទ ជ័យជេដ្ឋាទី២៖ រាជពង្សាវតាខ្មែរខ្លះនិយាយថា ស្ដេចវៀតណាម ចាត់ទូតឲ្យមកខ្ចីដីខ្មែរត្រង់ព្រៃនគរ-កំពង់ក្របី ដើម្បីហ្វឹកហាត់ទាហានធ្វើចម្បាំងជាមួយចិន ហើយនឹងបង្វឹលសងមកខ្មែរវិញក្រោយរយៈពេល៥ឆ្នាំ
ដោយៈ សេង ស៊ីដារ៉ូ
សៀវភៅប្រវត្តិសាស្ត្រវៀតណាមបានបញ្ជាក់ថា ប្រទេសខ្មែរ (ចឹងឡាប) ដែលស្ថិតនៅត្រង់វាលទំនាបខាងក្រោមនៃទន្លេមេគង្គ ជាប្រទេសមួយសម្បូណ៌ទៅដោយផ្លូវទឹក ឯដីធ្លីស្រែចំការក៏មានច្រើនណាស់ដែរ។
ចំណែកឯនៅប្រទេស អាណ្ណាម ឯណោះប្រជារាស្ដ្រត្រូវប្រទះនឹងទុរភិក្សជារឿយៗ។ ដោយស្រែចម្ការពុំបានផ្ដល់ឲ្យគ្រប់គ្រាន់ ម្យ៉ាងទៀតនៅពេលនោះ ពួកស្ដេចក្រាញ់ ទ្រិញ និង ង្វៀង កំពុងតែវាយប្រហារគ្នា ម្ល៉ោះហើយមានជនជាតិវៀតណាមជាច្រើនបានលបលួចចូលនៅក្នុងទឹកដីខ្មែរត្រង់ បារា និង ដូនណៃ ដើម្បីឆ្ការព្រៃយកដីធ្វើស្រែ។
នៅគ ស ១៦២៣ គណៈបេសកម្មទូតវៀតណាមមួយត្រូវបានបញ្ជូនមកក្រុងឧដុង្គ ក្នុងគោលបំណងសូមព្រះរាជាខ្មែរអនុញ្ញាតឲ្យវៀតណាមបង្កើតគ្រឹះស្ថានជំនួញនៅខាងត្បូងប្រទេសខ្មែរ គឺនៅត្រង់តំបន់ព្រៃគរ (ទីក្រុងព្រៃនគរ) ខេត្តកំពង់ក្របី ព្រមទាំងសូមអនុញ្ញាតឲ្យមានសិទ្ធិកាន់កាប់ក្រសួងគយនៅតំបន់នោះផង។
ស្ថានការណ៍ក្នុងប្រទេសសម្ព័ន្ធមិត្តជាមួយក្រុងវេ ការយោគយល់ដល់អង្គមហេសីទាំងនេះហើយ ជាកត្តាជម្រុញឲ្យព្រះជ័យជេដ្ឋាទី២ ទ្រង់អនុញ្ញាតយល់ព្រមតាមសេចក្ដីស្នើសុំរបស់គេ។ ចំពោះរឿងនេះ អ្នកប្រវត្តិសាស្ដ្របរទេសខ្លះយល់ឃើញថា :”ជាការវាយដណ្ដើមយកមណ្ឌលពាណិជ្ជកម្មមួយរបស់ខ្មែរដោយលាក់មុខ”។
ចាប់តាំងពីពេលនោះមក ហើយដោយមានការលើកទឹកចិត្តពីព្រះចៅក្រុងវេ ផង ជនជាតិវៀតណាមបានដឹកកូនជញ្ជូនចៅ បបួលគ្នាចូលទៅក្នុងទឹកដីខ្មែរ កាន់តែច្រើនឡើងៗ។ បន្ទាប់មកទៀត ដោយយកលេសថា ដើម្បីជួយអាជ្ញាធរខ្មែររក្សាសន្ដិសុខឲ្យមានប្រសិទ្ធិភាព ព្រះចៅក្រុង វេ ទ្រង់បានបញ្ជូនមេទ័ពម្នាក់ឲ្យទៅឈរនៅតំបន់នោះទៀត។
ចំពោះការដែលវៀតណាម លើកគ្នាចូលរស់នៅទឹកដីខ្មែរជាលើកដំបូងនេះ មានរាជពង្សាវតាខ្មែរខ្លះនិយាយថា ស្ដេចវៀតណាមបានចាត់ទូតវៀតណាមឲ្យមកសុំខ្ចីដីខ្មែរត្រង់ព្រៃនគរ-កំពង់ក្របី ដើម្បីហ្វឹកហាត់ទាហានធ្វើចម្បាំងជាមួយចិន ហើយនឹងបង្វឹលសងមកខ្មែរវិញក្រោយរយៈពេល៥ឆ្នាំ។
គួរគប្បីជ្រាបថា ពួកវៀតណាមចំណូលថ្មីទាំងនោះ កាលដែលមកតាំងនៅក្នុងប្រទេសខ្មែរ ច្រើនតែទៅរស់នៅត្រង់កន្លែងណាដែលមានជីជាតិល្អដូចជាច្រាំងទន្លេនិងស្ទឹងទាំងឡាយ ដែលជាមូលហេតុបណ្ដាលឲ្យជនជាតិខ្មែរសុខចិត្តលះបង់ចោលនូវទ្រព្យសម្បត្តិ មានស្រែចម្ការ ផ្ទះសម្បែង ស្រុក ភូមិ ដើម្បីថយខ្លួនទៅរស់នៅឯកន្លែងផ្សេង ព្រោះពុំអាចរស់ជាមួយពួកចំណូលថ្មីដែលមានទំនៀមទម្លាប់ របៀបរស់នៅខុសប្លែកពីគ្នាពេក។
នៅពេលដែលព្រះបាទជ័យជេដ្ឋា ទ្រង់សោយទីវង្គតទៅ នៅ គ ស ១៦២៨ ភូមិភាគចាប់ពីព្រៃនគរ បារា និងដូនណៃ (កំពង់ស្រកាត្រី) ទៅទល់និងអតីតរាជាណាចក្រ ចាម្ប៉ា មានសុទ្ធតែជនជាតិវៀត
ណាមនៅពាសពេញអស់ទៅហើយ៕
ជ័យជេដ្ឋាទី២ - វិគីភីឌា
https://km.wikipedia.org › wiki › ជ័យជេដ្ឋាទី២
ព្រះបាទ ជ័យជេដ្ឋាទី២ ... ព្រះជន្មបាន២៦វស្សា ព្រះជ័យជេដ្ឋា មានបុត្រ : - នាម ...

Post a Comment