Header Ads

ព្រះបាទជ័យជេដ្ឋាទី២ ទ្រង់បោះបង់ចោលនូវទំនៀមទម្លាប់សៀម ឲ្យ សៀម ឃើញថា ព្រះអង្គមិនទទួលស្គាល់នូវអំណាចសៀម ព្រះអង្គទ្រង់ លើកអ្នកអង្គចូវ ព្រះរាជបុត្រីស្ដេចវៀតណាមជាអគ្គមហេសី

ដោយៈ សេង ស៊ីដារ៉ូ

ព្រះបាទជ័យជេដ្ឋា បានឡើងសោយរាជ្យនៅ គ.ស ១៦១៨ ដោយមាន ព្រះនាមសំរាប់រាជ្យថា សម្ដេចព្រះរាជឳង្ការព្រះជ័យជេដ្ឋាធិរាជរាមាធិប តី។ អ្នកប្រវត្តិសាស្ដ្រនិយមហៅព្រះអង្គថា ព្រះជ័យជេដ្ឋាទី២។

ព្រះអនុជត្រូវបានតាំងជាមហាឳបរាជហើយទទួលព្រះនាមថា ព្រះឧ ទ័យបរមរាជា។ ឯព្រះបិតាលោកគង់នៅជាឧភយោរាជ ព្រះអង្គក៏សោ យទីវង្គតទៅក្នុងព្រះជន្មាយុ ៦៤វស្សា នៅព្រះរាជវាំងល្វាឯម។
ព្រះបាទជ័យជេដ្ឋាទី២ ទ្រង់បានបោះបង់ចោលនូវទំនៀមទម្លាប់សៀម ហើយលើកយកទំនៀមទម្លាប់ខ្មែរមកជំនួសវិញ ហើយដើម្បីបង្ហាញឲ្យ សៀមឃើញថា ព្រះអង្គមិនទទួលស្គាល់នូវអំណាចរបស់សៀម មកលើ ប្រទេសខ្មែរទេ ព្រះអង្គក៏លើករាជធានីពី ល្វាឯម ទៅតាំងនៅក្រុងឧដុង្គ នៅគ.ស ១៦២០។
នៅ គ.ស ១៦២៣ ព្រះអង្គទ្រង់បញ្ជាឲ្យសាងព្រះចេតិយធំឈ្មោះ ព្រះចេតិ យត្រៃត្រឹង នោះលើភ្នំព្រះរាជទ្រព្យ នៅលើភ្នំដើម្បីដម្កល់ព្រះអដ្ឋិ ធាតុព្រះបិតា។ ក្នុងរជ្ជកាលព្រះអង្គ ព្រះបាទជ័យជេដ្ឋាទី២ ទ្រង់បញ្ញតិ​ឲ្យបណ្ដាមុខ មន្ដ្រីធំតូច និងបណ្ដានាយមហាតលិក នាយពល និងទូល​ឆ្លើយឲ្យថា សម្ដេចព្រះនារាយណ៍នរនាថ។ ព្រះអង្គទ្រង់លើកអ្នកអង្គចូវ ព្រះរាជបុត្រីស្ដេចវៀតណាមឲ្យឡើងជាអគ្គមហេសីហៅ សម្ដេចព្រះភគ​វតីព្រះស្រីវរក្សត្រី។
ក្នុងរជ្ជកាលព្រះអង្គ មានការផ្ទៀងផ្ទាត់រៀបរៀងព្រះរាជក្រិត្យ ២៤ក្រម មានក្រម សុភាធិបតី ក្រម ទសភរិយា ក្រម ចែកពល ក្រម ឧទេន ក្រម សុរងសង្ឃ ក្រម ពលទេព ក្រមសួស្ដី។ល។
កាលដែលមិនទាន់សោយរាជ្យ ព្រះជន្មបាន២៦វស្សា ព្រះជ័យជេដ្ឋា មានបុត្រ :
- នាម ចៅពញ្ញាតូ ជាមួយ អ្នកម្នាងសុខ
- នាម ចៅពញ្ញានូ ជាមួយ អ្នកម្នាងទង។
លុះសោយរាជ្យបាន២ឆ្នាំ ព្រះអង្គមានបុត្រ:
- នាម ចៅពញ្ញាចន្ទ ជាមួយ អ្នកម្នាង លាវឈ្មោះ ប៊ុស
រាជពង្សាវតាខ្មែរខ្លះនិយាយថា ព្រះអង្គមានបុត្រី២អង្គទៀត :
- នាម ចន្ទវតី ជាមួយ អ្នកម្នាងនង
- នាម បុប្ផាវតី ជាមួយអគ្គមហេសីវៀតណាម(ចូវ)
ចំណែកឯព្រះ ឧទ័យបរមរាជា មហាឧបរាជ ព្រះអង្គទ្រង់បញ្ញតិ ឲ្យ បណ្ដាលមុខមន្ដ្រីទូល និងឆ្លើយថា ព្រះ ភូធរនរនាថ។ ស្ដេចមានម្នាង ៣នាក់ ហើយមានបុត្រ ៤អង្គដូចតទៅ:
- អ្នកអង្គនន់ បុត្រជាមួយ អ្នកម្នាងសន
- អ្នកអង្គសូរ បុត្រជាមួយ អ្នកម្នាងសួស
- អ្នកអង្គតន់ បុត្រជាមួយ អ្នកម្នាងអិន។
ជ័យជេដ្ឋាទី២ - វិគីភីឌា
https://km.wikipedia.org › wiki › ជ័យជេដ្ឋាទី២
ព្រះបាទ ជ័យជេដ្ឋាទី២ ... ព្រះជន្មបាន២៦វស្សា ព្រះជ័យជេដ្ឋា មានបុត្រ : - នាម ...

No comments

Powered by Blogger.