ឆ្នាំ១៩៦០ លោក ខៀវ សំផន ប្រកាសឲ្យមានការតស៊ូ ដើម្បីរំដោះទឹកដីកម្ពុជាក្រោមមកវិញ
ដោយៈ សេង ស៊ីដារ៉ូ
នៅឆ្នាំ១៩៦២ ដល់ ១៩៦៣ លោក ខៀវ សំផន ធ្វើជាមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលសង្គមរាស្រ្តនិយម ដែលដឹកនាំដោយសម្តេចព្រះ នរោត្តម សីហ នុ ដែលកាលនោះលោកមានឋានៈជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលមហាជនជាច្រើនសរសើរថា ជាមន្រ្តីស្អាតស្អំម្នាក់។
នៅឆ្នាំ១៩៦០ លោក ខៀវ សំផន ប្រកាសឲ្យមានការតស៊ូមួយ ដើម្បីរំដោះទឹកដីកម្ពុជាក្រោមមកវិញ។ ឆ្នាំ១៩៦២ លោក ខៀវ សំផន បានជាប់ឆ្នោតជាតំណាងរាស្រ្តប្រចាំមណ្ឌលខេត្តកណ្តាល ហើយនៅឆ្នាំ១៩៦៦ លោកបានជាប់ឆ្នោតជាតំណាងរាស្រ្តម្តងទៀត។
ខៀវ សំផន បានរត់ទៅលាក់ខ្លួននៅក្នុងព្រៃនៅឆ្នាំ១៩៦៧ ដោយមានការគំរាមកំហែងពីកងកម្លាំងសន្តិសុខរបស់សម្តេច សីហនុ ហើយលេចមុខជាថ្មី ជាមួយចលនាតស៊ូរបស់់ខ្មែរក្រហមនៅដើមទសវត្សរ៍ឆ្នាំ១៩៧០។
នៅឆ្នាំ១៩៧៥ គាត់ ត្រូវបានតែងតាំងជាប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ។ នៅឆ្នាំ១៩៨៧ គាត់បាន ជំនួសតំណែង ប៉ុលពត ជាក្បាលម៉ា ស៊ីនដឹកនាំរបស់ខ្មែរក្រហម ហើយនៅឆ្នាំ១៩៨៩ គាត់បានធ្វើជាតំណាងកម្ពុជាក្នុងសន្និសីទអន្តរជាតិស្តីពីកម្ពុជានៅទីក្រុងប៉ារីស។
ខៀវ សំផន - វិគីភីឌាhttps://km.wikipedia.org › wiki › ខៀវ_សំផន
លោក ខៀវ-សំផន គឺជាអតីតអ្នកមានឥទ្ធិពលម្នាក់របស់របបកម្ពុជាប្រជាធិបតេយ្យ ...
ថ្ងៃកំនើត៖ ថ្ងៃទី២៧ ខែកក្កដា ...ម្តាយឈ្មោះ៖ ប៉ោ គង់ឪពុកឈ្មោះ៖ ខៀវ ឡុង

Post a Comment