Header Ads

ការចូលរួមចលនាតស៊ូជាមួយខ្មែរក្រហម របស់ ខៀវ សំផន

ដោយៈ សេង ស៊ីដារ៉ូ


ក្រោយព្រឹត្តិការណ៍បះបោររបស់កសិករនៅស្រុកសំឡូត ខេត្តបាត់ដំបង មានការគំរាមចាប់ខ្លួនលោកបញ្ជូនទៅតុលាការសឹក ហើយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៦៧ លោក ខៀវ សំផន បានបង្ខំចិត្តរត់ពីភ្នំពេញទៅ លាក់ខ្លួននៅព្រៃក្នុងខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ដែលមានចលនា តស៊ូខ្មែរក្រហមនៅទីនោះ រួមទាំងលោក ហ៊ូ យន់ និង ហ៊ូ នីម។
នៅខែកក្កដា ឆ្នាំ១៩៧១ ខៀវ សំផន បានធ្វើជាប្រធានអង្គប្រជុំ រយៈ ពេលពីរសប្តាហ៍ រៀបចំឡើងនៅទីស្នាក់របស់ប៉ុលពតនៅភូមិភាគឧត្តរ ដើម្បីពិភាក្សាថា តើត្រូវអនុញ្ញាតឲ្យសម្តេចព្រះ នរោត្តម សីហនុ ចូលរួម ក្នុងចលនាតស៊ូដែរឬទេ។ នៅក្នុងពេលតស៊ូ ក៏ដូចក្នុងសម័យកាល នៃ របបកម្ពុជាប្រជាធិបតេយ្យ លោក ខៀវ សំផន បានដើរតួនាទីជាអ្នក ទំនាក់ទំនងដ៏សំខាន់ម្នាក់រវាងសម្តេចព្រះ នរោត្តម សីហនុ និងក្រុម
ខ្មែរក្រហម ប៉ុល ពត។
នៅឆ្នាំ១៩៧១ ដដែល ខៀវ សំផន បានចូលជាសមាជិកត្រៀមនៃគណៈ មជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា ហើយនៅពាក់កណ្តាលឆ្នាំ១៩៧៦ បាន ត្រូវគណៈមជ្ឈិមបក្សទទួលជាសមាជិកពេញសិទ្ធិ។ នៅឆ្នាំ១៩៧៤ លោ ក ខៀវ សំផន គាំទ្រឲ្យមានការជម្លៀសប្រជាជន ចេញពីទីក្រុងភ្នំ ពេញ ។ ថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៧៥ ខៀវ សំផន បានចូលប្រជុំគណៈ អចិន្ត្រៃ យ៍ ស្តីពីការ បែងចែកការងារ ហើយអង្គប្រជុំនោះ បានចាត់តាំងឲ្យលោ កទទួលបន្ទុកផ្នែករណសិរ្ស និងរាជរដ្ឋាភិបាលពាណិជ្ជកម្មខាងបញ្ជី និងតម្លៃ។
ថ្ងៃទី៨ ខែមីនា ១៩៧៦ ខៀវ សំផន បានចូលរួមក្នុងអង្គប្រជុំការងារមូល ដ្ឋាន ស្តីពីបញ្ហាបោះឆ្នោតថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧៦ និងអំពីសភាព ការណ៍នៅតំបន់ ១០៣ និង ១០៦ នៃភូមិភាគឧត្តរ។ នៅថ្ងៃទី៣០ ខែ មីនា ឆ្នាំ១៩៧៦ តាមសេចក្តីសម្រេចរបស់គណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តកម្ពុជា លោក ខៀវ សំផន ត្រូវបានជ្រើសតាំងឲ្យធើ្វជាប្រ ធានគណៈប្រធានរដ្ឋនៃរបបកម្ពុជា ប្រជាធិបតេយ្យ។
នៅពាក់កណ្តាល ឆ្នាំ១៩៧៦ ខៀវ សំផន ត្រូវបានតែងតាំងជាសមាជិក គណៈកម្មាធិការអចិន្រ្តៃយ៍នៃបក្ស កុម្មុយនីស្តកម្ពុជា ដែលជាគោលការ ណ៍កិច្ចការសំខាន់ៗ ក៏ដូចជាគោលនយោបាយរដ្ឋាភិបាល សុទ្ធតែត្រូវ បានសម្រេចដោយគណៈកម្មាធិការមួយនេះ។
យោងតាមសម្តីរបស់លោក អៀង សារី នៅដើមឆ្នាំ១៩៧៧ លោក ខៀវ សំផន ត្រូវបានតែងតាំងជាប្រធានមន្ទីរ ៨៧០ ដែលជាមន្ទីររបស់គណៈ កម្មាធិការមជ្ឈិមនៃបក្សកុម្មុយនីស្តកម្ពុជា ជំនួសកន្លែងរបស់សមមិត្ត ឌឿន។
ប៉ុន្តែលោក ខៀវ សំផន បានបដិសេធនៅក្នុងលិខិតចំហរបស់លោកថា ការអះអាងនេះ មិនមែនជាការពិតទេ ហើយលោកបន្ថែមថា លោក គ្រាន់តែជាសមាជិកសាមញ្ញមួយរូបប៉ុណ្ណោះ នៅក្នុងមន្ទីរនេះ។
ក្រោយរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម ដួលរលំពីឆ្នាំ១៩៧៩ ដល់ ឆ្នាំ១៩៩២ លោក ខៀវ សំផន នៅតែជាតំណាងជាន់ខ្ពស់ របស់ភាគីខ្មែរ ក្រហម នៅក្នុងរដ្ឋាភិបាលត្រីភាគីរបស់អ្នកតស៊ូប្រឆាំងវត្ត មានរបស់ វៀតណាម ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨២។
ខៀវ សំផន - វិគីភីឌាhttps://km.wikipedia.org › wiki › ខៀវ_សំផន
លោកខៀវ-សំផនគឺជាអតីតអ្នកមានឥទ្ធិពលម្នាក់របស់របបកម្ពុជាប្រជាធិបតេយ្យ ...
ថ្ងៃកំនើត៖ ថ្ងៃទី២៧ ខែកក្កដា ...ម្តាយឈ្មោះ៖ ប៉ោ គង់ឪពុកឈ្មោះ៖ ខៀវ ឡុង

No comments

Powered by Blogger.