Header Ads

គូឆាយ មានគុណប្រយោជន៍យ៉ាងខ្លាំង នៃអាហារ

ដោយៈ សេង ស៊ីដាណារ៉េ

គូឆាយ អាចយកទៅធ្វើអាហារជាច្រើនប្រភេទ ដូចជា ឆាផ្កាគូឆាយ ឬ​យក​ទៅធ្វើនំ ដូចជានំគូឆាយដែលប្រើស្លឹកសំប៉ែតៗរបស់វាជាដើម។

នៅតាមបណ្ដោយនៃស្លឹកពណ៌បៃតងស្រស់ របស់គូឆាយសំបូរទៅ​ដោយ​កាល់ស្យូម នឹងហ្វូសហ្វ័រ ដែលជាសារធាតុសំខាន់ជួយផលិត និងជួសជុលឆ្អឹងនៅតាមរាងកាយ។ វាក៏សំបូរទៅដោយវីតាមីន B , C និងធាតុដែក
ដ៏មានប្រយោជន៍ផងដែរ។
ជាពិសេសវាមានសារ:សំខាន់ដែលរាងកាយត្រូវការ ដើម្បីផលិតវីតាមីន A គឺសារ ធាតុបេតាខែរ៉ូទីន ដែលគេមានជំនឿថា អាចការពារជំងឺ​មហា​រីកបាន។
ចំណែកផ្កាគូឆាយវិញ ក្រៅពីសំបូរទៅដោយកាបូហាយដ្រេត វាក៏មាន​សារធាតុដទៃទៀតមិនចាញ់ស្លឹកវាឡើយ ដូចជាបេតាខែរ៉ូទីន, វីតាមីន B១, ធាតុដែក និងហ្វូសហ្វ័រ។ អ្វីដែលសំខាន់បំផុត គឺវាមានចំណែក​សំខាន់ធ្វើអោយប្រព័ន្ធរំលាយអាហារមានតុល្យភាពល្អ ព្រោះវាមាន​កាក​សរសៃអា ហារច្រើន ជួយអោយការរំលាយ និងការបន្ទោរបង់​​ប្រ​ព្រឹត្តទៅស្រួល និង ជួយកាត់បន្ថយការទល់លាមក ព្រមទាំងកំចាត់​សារធាតុពិសពុលចេញពីរាងកាយ ដែលជាហេតុធ្វើអោយ​យើងមាន​សុខភាពល្អ មានស្បែកស្អាត និងគេចផុតពីជំងឺមហារីកពោះវៀនធំ។
ដកស្រង់ចេញពីសៀវភៅ បន្លែផ្លែឈើ អាហារសំរាប់សុខភាព រក្សា
សិទ្ធិ​​​ដោយ លោកស៊ឹង ណាំហុង។

No comments

Powered by Blogger.