ការកំណត់ការចូលឆ្នាំខ្មែររបស់មនុស្សបូរាណ និងវិទ្យាសាស្ត្រ
ភ្នំពេញៈ
ដោយ៖ សេង ស៊ីដារ៉ូ
តាមគម្ពីរ «សូរ្យសិទ្ធាន្ត» របស់ឥណ្ឌាតែងនៅសតវត្សរ៍ទី១១ ចក្រវាឡ ដែលយើងកំពុងរស់នៅនេះ ស្ថិតក្នុង ពេលវេលាដ៏វែងមួយដែលគេ ហៅថា«មហាយុគ» ត្រូវនឹង៤លាន៣សែន២ម៉ឺនឆ្នាំមនុស្ស។
មហាយុគចែក ចេញជា៤ពេលវេលាធំៗ គឺ យុគមាស(ក្រឹតយុគ ឬសត្យ យុគ) យុគប្រាក់(ត្រេតាយុគ ឬទ្វាបរយុគ)។
សព្វថ្ងៃមនុស្សរស់នៅក្នុងកលិយុគ ដែលចាប់ផ្តើមកាលពីឆ្នាំ៣១០២មុន គ្រិស្តសករាជ មកទល់នឹងគ្រិស្តសក រាជ២០២១នេះ កលិយុគកន្លងទៅ ៥១២២ឆ្នាំហើយ។
ការចូលឆ្នាំរបស់ជនជាតិខ្មែរ ក៏ដូចជាការចូលឆ្នាំរបស់ជនជាតិដទៃៗ ឯទៀតក្នុងលោកដែលជាប់ទាក់ទងយ៉ា ងជិតសិ្នទ្ធនឹងប្រវត្តិសាស្ត្រ និងតារាសាស្ត្រ។
ការកំណត់ឆ្នាំរបស់មនុស្សបូរាណ គឺយកផែនដីជាចំណុចកណ្តាលនៃ ចក្រវាឡ នៅលើផែនដីគេសង្កេតដំ ណើរព្រះចន្ទ(ចន្ទគតិ)ទៅក្នុងតា រានិករ ឬកញ្ចុំផ្កាយ(constellation) នានាដែលនៅលើមេឃ។
ឥណ្ឌាបាន ចែកលម្ហមេឃជាចម្រៀករង្វង់ចំនួន២៧ចម្រៀក ដោយយក ផែនដីជាចំណុចកណ្តាលនៃ រង្វង់។ ចម្រៀករង្វង់ នីមួយៗមានទំហំ ១៣ អង្សា ២០លីប្តា។
ក្នុងមួយរង្វង់មាន៣៦០អង្សា ចម្រៀកនីមួយៗនោះគេហៅថារាសី។តាម Astronomei cambidgienne (តារាសាស្ត្រខ្មែរ) របស់លោក F.G. Faraut, បោះពុម្ពនៅឆ្នាំ១៩១០ ផែនដីនៅស្ងៀមឥតចលនា, ព្រះអាទិត្យ និងព្រះ ចន្ទចរតាមគន្លងរបស់ខ្លួន។
នៅសតវត្សរ៍ទី២ តារាវិទូអេហ្សីប ដើមកំណើតក្រិក លោក Ptolemy ក៏ ចាត់ទុកផែនដីជាចំណុចកណ្តាលនៃចក្រវាឡដូចតារាសាស្ត្រខ្មែរដែរ។ លោកបានចែកផ្កាយនានាជា៤៨តារានិករ។ ហោរាដួងបានចែក ផ្កាយ ជា៦៥តារានិករ។ លោក F.G. Faraut, បានសិក្សាផ្នែកតារាសាស្ត្រនេះ ពីអ្នកប្រាជ្ញខ្មែរឈ្មោះដួងនេះ។
នាពេលបច្ចុប្បន្នសហភាពតារាសាស្ត្រអន្តរជាតិ(International Astronomical Union) បានរកឃើញតារានិករចំនួន៨៨។
តាមសៀវភៅ«ព្រះរាជពិធីទ្វាទសមាស» ភាគទី១បោះពុម្ពឆ្នាំ១៩៦៧, ក្រុមអ្នកនិពន្ធបានបញ្ជាក់ថា ប្រទេសកម្ពុជាសម័យក្រុងមហា នគរធំ ទៅក្រោយ(កន្លងទៅ)ប្រើចន្ទគតិនិងកំណត់យកខែមិគសិរជាខែទី១។ ប៉ុន្តែយើងសង្កេតឃើញមានការបញ្ជាក់ក្នុងសិលាចារឹកសតវត្សរ៍ទី១១ថា៖សង្ក្រាន្ត(ថ្ងៃចូលឆ្នាំ)ស្ថិតនោះក្នុងខែកត្តិកឬ កតិកាឫក្សសង្រ្កាន្ត។
នាពេលបច្ចុប្បន្នជនជាតិខ្មែរប្រើខែចន្ទគតិផងខែសុរិយគតិផង ហើយ ចូលឆ្នាំខែចេត្រ។
សៀវភៅ Astronomei cambodgienne បញ្ជាក់ថា រាសីចក្រខ្មែរមាន ៣៦៩អង្សា ដោយក្នុងមួយរាសីមាន ៣០អង្សា។ នៅខែណាដែលព្រះ ចន្ទចរចូលរាសីណាមួយគេហៅថា ខែនោះទៅតាមរាសីនោះ។កញ្ចុំ ផ្កាយរបស់ឥណ្ឌាមាន២៧។ បណ្តាកញ្ចុំផ្កាយទាំង២៧, កញ្ចុំផ្កាយ១២ ត្រូវបានគេជ្រើសរើសយកមកតាំងជាខែទាំង១២នៃចន្ទគតិ៖ ១. កត្តិក ២. មិគសិរ ៣. បុស្ស ៤. មាឃ ៥. ផល្គុន ៦. ចេត្រ ៧. ពិសាខ ៨.ជេស្ឋ ៩.អាសាឍ ១០.ស្រាពណ៍ ១១.ភទ្របទ ១២.អស្សុជ។
ក្នុង On Ancient Hindu Astronomy and Chronology, 1862 Mr. Max Muller បានបញ្ជាក់ថា ឈ្មោះខែទាំង១២នៃចន្ទគតិរបស់ឥណ្ឌានេះ អាចចាប់ឡើងកាលពីសតវត្សរ៍ទី១២មុនគ្រិស្តសករាជ។ខែចេត្រជា ខែទី១នៃចន្ទគតិ ចំណែកឯខែទី១របស់សុរិយគតិត្រូវនឹងខែមីនា ឬ មេសា៕

Post a Comment