លោក ចំរើន ជាម្ចាស់សិប្បកម្ម ឈ្លាស វៃ ថា ម៉ាសពាក់ផលិតក្នុងស្រុក មានការកម្ម៉ង់ទិញច្រើនពីក្រុមហ៊ុន និងអតិថិជនផ្សេងៗទៀត
ភ្នំពេញៈ
ដោយ៖ ហុង ចំណាប់
លោកចំរើនជាម្ចាស់សិប្បកម្មឈ្លាសវៃដែលផលិតម៉ាសពាក់ពីក្រណាត់ធម្មតា និងម៉ាសក្រណាត់បោះពុម្ពដែលមានទីតាំងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា តាំងពីកើតវីរុសកូវីដ ១៩ រយៈពេលជិត២ឆ្នាំមកនេះ សិប្បកម្មឈ្លាស វៃ បានផលិតម៉ាសពាក់ ពីក្រណាត់ និងម៉ាសបោះពុម្ពបានរាប់ម៉ឺនម៉ាសរួចមកហើយ ដោយមាន តម្រូវការច្រើនតាមបណ្តាក្រុមហ៊ុនតូចធំ។
លោក ចំរើន ម្ចាស់សិប្បកម្មរូបនេះ បានបន្តទៀតថា ក្នុង១ថ្ងៃអាចផលិត ម៉ាសពាក់បានជាង២០០ម៉ាសដោយមានបុគ្គលិកចំនួន៨នាក់។ម៉ាសក្រណាត់ និងម៉ាសបោះពុម្ពមានបីជាន់ លក់ចេញបាន២៥០០រៀលទៅ៤០០០រៀល និងម៉ាសក្រណាត់បោះពុម្ពលក់ចេញចាប់ពីតម្លៃ៤៥០០រៀលឡើងទៅ។ ចំពោះគុណភាពវិញទាំងម៉ាសក្រណាត់ និងម៉ាសបោះពុម្ព អាចបោកទឹក៣ទៅ៤ដងនៅតែប្រើប្រាស់បានដោយធានាបាននូវគុណភាពម៉ាសល្អ ដូចម៉ាសដែលនាំចូលពីក្រៅមកដែរ។
លោក ចំរើន បានបញ្ជាក់ទៀតថា មកទល់នឹងបច្ចុប្បន្ននេះ ការកម៉្មង់ទិញពីបណ្តាក្រុមហ៊ុន និងអតិថិជននៅតែពុំមានការថយចុះនោះឡើយ ហើយក៏សូមថ្លែងអំណរគុណ ដែលបានគាំទ្រផលិតផលខ្មែរដែលចេញពីស្នាដៃរបស់ជនពិការយើង នៅក្នុងសិប្បកម្មឈ្លាស វៃនេះ៕

Post a Comment