រូបអប្សរាសើចចេញធ្មេញ បានបង្ហាញពីការកសាងសង់បង្ហើយ អង្គរចុងក្រោយ
ខេត្តសៀមរាបៈ
ដោយ៖ សេង ស៊ីដារ៉ូ
លោក ម៉ៅ ធី មគ្គុទេស៍អភិរក្សតំបន់អង្គរ បានលើកឡើងថា ភ្ញៀវ ទេសចរណ៍ភាគច្រើនពុំបានចាប់អារម្មណ៍ទៅលើរូបអប្សរា ដែល សើចចេញធ្មេញក្នុងចំណោមរូបអប្សរារាប់រយនោះទេ។
រូបចម្លាក់អប្សរាសើចចេញធ្មេញ ឋិតនៅផ្នែកខាងក្រោយផ្លូវចូល ទៅ កាន់រូបតារាជ នៅខាងកើតឆៀងខាងត្បូងផ្លូវចូលទៅកាន់អង្គរ តែបើ យើងចូលទៅដំបូងឆ្លងកាត់រូបតារាជ ហើយបែរមកខាងស្តាំដៃ កៀនផែ្ត ឡើងជណ្តើរយើងនឹងបានឃើញរូបចម្លាក់អប្សរាសើចចេញធ្មេញមួយនេះ ហាក់ដូចជារស់រវើកនឹងស្រស់បំព្រង។
លោក ម៉ៅ ធី បានបន្តទៀតថា គ្មានឯកសារណាមួយបញ្ជាក់បានថា រូបអប្សរាសើចចេញធ្មេញនេះ ឆ្លាក់ឡើងមុនឬក្រោយរូបអប្សរាដទៃ ទៀតនោះទេ។ តែបើតាមការសន្និដ្ឋានថា ការឆ្លាក់រូបអប្សរាសើចចេញធ្មេញនេះ គឺជារូបឆ្លាក់ចេញចុងក្រោយក្នុងចំណោមអប្សរារាប់ រយក្នុងប្រាសាទអង្គរនេះ ហើយក៏ជាសញ្ញាមួយដែលរូបអប្សរាសើច ចេញធ្មេញ បានបង្ហាញពីការកសាងសង់បង្ហើយអង្គរចុងក្រោយបំផុត ដែរ។
លោក ម៉ៅ ធី បានបញ្ជាក់ទៀតថា នៅក្នុងប្រាសាទអង្គរនេះ រូបចម្លាក់ អប្សរាសើចចេញធ្មេញនេះ គឺមានតែមួយនិងឃើញមានរូបអប្សរា ដឹក ឆ្កែដើរលេងបង្ហាញពីជីវភាពរស់នៅក្នុងសម័យកាលអង្គរផងដែរ៕

Post a Comment