ការបរិភោគអាហារដែលមានវីតាមីន A
ដោយ៖ សេង ស៊ីដារ៉ូ
ការបរិបភោគអាហារប្រភេទវីតាមីន និងអំបិលរ៉េឲ្យទទួលបានសារធាតុ ចិញ្ចឹមគ្រប់គ្រាន់។
ការបរិភោគអាហារដែលមានវីតាមីន A
ប្រការយល់ដឹង៖
វីតាមីន A នឹងត្រូវបឺតស្រូបបានល្អ ព្រោះវារលាយក្នុងខ្លាញ់។គួរបរិភោគរួមជាមួយអាហារប្រភេទខ្លាញ់ហេតុនេះគួរតែចម្អិនអាហារដែលមានវីតាមីន A ជាមួយនឹងខ្លាញ់បន្តិចបន្តួចដូចជាយកទៅឆា ចៀន ឬត្រឡប់ប្រេង ឬចម្អិនជាមួយសាច់ដែលមានជាប់ខ្លាញ់បន្តិចបន្តួច។
ប្រការគួរប្រយ័ត្ន៖
វីតាមីន A មិនធន់នឹងកម្តៅ ទើបមិនគួរប្រើភ្លើងខ្លាំងក្នុងការចម្អិន ដោយប្រើរយៈពេលយូរដូចជាស្ងោរ រម្ងាស់នោះទេ។ ប្រសិនបើបរិភោគស្រស់បានជាការល្អប្រសើរណាស់។
វីតាមីន A មិនធ្ងន់នឹងភាពស្ងួត ក្តៅ និងពន្លឺថ្ងៃ ហើយអាចរលាយបានដោយងាយពេលប៉ះជាមួយបរិយាកាស ខាងក្រៅបន្តិចបន្តួច។
ហេតុនេះគួរទុកនៅក្នុងប្រអប់បិទជិត ឬក្នុងកែវកីបាន។ មិនគួរយកអាហារមានជាតិស័ង្កសី មកចម្អិនជាមួយនឹងវីតាមីន A នោះទេ ព្រោះវានឹងកាត់បន្ថយការបឺតស្រូ បរបស់វីតាមីន A បាន។

Post a Comment