Header Ads

បច្ចេកវិទ្យាថ្មី ហើយទំនើបៗ គឺទុយោទឹកស្រោចដំណាំ នាំចូលពីប្រទេសកូរ៉េ ដោយក្រុមហ៊ុន ហានូរី HANURI IMPORT EXPORT CO,​LTD


ខេត្តសៀមរាប:


ដោយ៖ ឌឹម គឹមហាក់


បច្ចេកវិទ្យាថ្មីហើយទំនើបៗនេះ ទើបនាំចូលពីប្រ​ទេសកូរ៉េខាងត្បូង នៃទុយោស្រោចដំណាំ ដែលអាចការពារ​នូវ​​ផលប្រយោជន៍កសិករ ឲ្យមានទិន្នផលខ្ពស់​បាន។

លោកស្រី ទ្រី ចន្ទី ធ្វើការក្នុងការិយាល័យរដ្ឋបាលរបស់ក្រុមហ៊ុន ហានូរី HANURI IMPORT EXPORT CO,​LTD ដែលលក់នៅ ទុយោស្រោចដំណាំគ្រប់ប្រភេទ​​ មានលក្ខណះពិសេស ក្នុងការបាញ់ស្រោចដំណាំ ​ហើយ​ក្រុមហ៊ុននេះ មានលក់ទុយោបីប្រភេទ ដោយសំ​ដៅលើដំណាំយកមើម លើដំណាំយកផ្លែ និងដំណាំយក​ស្លឹក​។ ចំពោះលក្ខណៈពិសេស នៃទុយោទឹក​នេះ គឺធ្វើពីប្លាស្ទិក គុណភាពខ្ពស់ ងាយស្រួលបតបែន ទៅតាមការ​ប្រើប្រាស់ និយាយពីតម្លៃ នៃការលក់វិញ គឺគិតជាដុំ ស្មើនិង២00ម៉ែត្រ មានតម្លៃ​ចាប់​ពី២៦ដុល្លា ទៅ៤0​ដុល្លា​ ទៅតាមខ្នាតទំហំនៃទុយោ ចាប់ពី៣cm ទៅដល់៦cm។

លោកស្រី ចន្ទី បានបន្តថា ផលិតផលទុយោស្រោចដំណាំគ្រប់ប្រភេទនេះ​​ នាំចូលពីប្រទេសកូរ៉េខាងត្បូង ជា​ផលិតផលនាំចូលថ្មី ដែលមានអាស័យ​ដ្ឋាននៅ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាម។

ទុយោទឹកនេះ មានអត្ថប្រយោជន៍ច្រើន ដល់កសិករយើង ដោយសារតែបច្ចេកទេស​ទុយោនេះ តម្រូវទៅតាម​ការប្រើប្រាស់ ដូចជា លើការដាំដំណាំយកមើម ​ថែ​ទាំបានល្អ ត្រូវប្រើទុយោទឹកប្រភេទខ្នាតណា​ ដូចជា ចង់​បាន​ផលពីផ្លែរឈើ​ណាមួយ ត្រូវប្រើទុយោទឹកខ្នាតណា ដែលរក្សាបានផ្លែធំធាត់ល្អ។ បើយើងចង់បានលើ​ការថែ​ទាំ​ ដើម្បីយកផលដំណាំពីស្លឹក គឺត្រូវប្រើទុយោទឹកប្រភេទណា ដែលអាច ឲ្យផលស្លឹកច្រើនពីដំណាំ​នោះ ដែល​​ឲ្យកសិករមានភាពងាយស្រួលច្រើន ទាំងការថែរទាំ នឹងកាត់បន្ថយការចំណាយថវិការ​ខ្ជះខ្ជាយ៕

No comments

Powered by Blogger.