រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បន្តជួយដល់កម្ពុជា នៃគម្រោងផ្តគ់ផ្គង់ទឹកស្អាត និងគម្រោងកែលម្អផ្លូវ នៅតាមជនបទ
ដោយ៖ ហុង ចំណាប់
លោក សួស គង់ រដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដែលតំណាងឲ្យ
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ជួបសម្ដែងការគួរសម
និងពិភាក្សាការងារ ជាមួយ
លោក Wu
Guoquan ទីប្រឹក្សាសេដ្ឋកិច្ច
និងពាណិជ្ជកម្មនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា។
ការជួពិភាក្សានេះ គឺនិយាយពីនៃការអនុវត្តគម្រោងផ្តគ់ផ្គង់ទឹកស្អាតជនបទ
និងគម្រោងកែលម្អផ្លូវជនបទ ជំហាន១ ដែលទទួលបានជោគជ័យនាពេលកន្លងមក ហើយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន
បាន បន្តជួយដល់កម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគម្រោងផ្តគ់ផ្គង់ទឹកជនបទ
និងគម្រោងកែលម្អផ្លូវជនបទ ជំហាន២ និងអាចបន្តទៅគម្រោងក្រោយៗទៀត។
លោក សួស គង់ បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន
ដែលតែងតែផ្ដល់ការគាំទ្រទាំងស្មារតី បច្ចេកទេស ហិរញ្ញប្បទាន
ក៏ដូចជាជំនួយឥតសំណងយ៉ាងច្រើន និងទាន់ពេលវេលាដល់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អ
រវាងកម្ពុជា និងចិន។
កិច្ចព្រមព្រៀងដំណើរការអនុវត្ត គម្រោងផ្គត់ផ្គង់ទឹកស្អាតជនបទ
និងគម្រោងកែលម្អផ្លូវជនបទ ជំហាន២ ក្រោមហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន
ដែលត្រូវបានចុះហត្ថលេខារួមគ្នាដោយ លោក សួស គង់
រដ្ឋលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ហែម វណ្ណឌី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ តំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា និងលោក Wu Guoquan ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា
និង លោក Du Daxiang ប្រធាននាយកដ្ឋានទីភ្នាក់ងារសហប្រតិបត្តិការ
សេដ្ឋកិច្ចអន្ដរជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន តំណាងឲ្យរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។
គម្រោងជំហានទី២នេះ និងចាប់ផ្ដើមអនុវត្តន៍នៅក្នុងអំឡុងខែធ្នូ
ឆ្នាំ២០១៩ ខាងមុខ ក្រោមការសម្របសម្រួល
និងដឹកនាំការអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនោះមាន៖
គ្រោងនឹងជីកអណ្តូងស្នប់ឲ្យបានចំនួន ៩៦៤អណ្តូង
ជីកស្រះទឹកសហគមន៍ចំនួន ១២ស្រះ និងជីកស្រះទឹកសហគមន៍ដែលមានរៀបថ្មតាមជើងទេរចំនួន
៤២ស្រះ ដោយអនុវត្តន៍នៅក្នុងខេត្តគោលដៅចំនួន១០ គឺខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង
ខេត្តសៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង ព្រៃវែង កំពត ស្វាយរៀង កំពង់ស្ពឺ
និងខេត្តកំពង់ចាម។ ដោយឡែកគម្រោងកែលម្អផ្លូវជនបទ នឹងត្រូវធ្វើការស្ថាបនាផ្លូវជនបទ ដោយក្រាលកៅស៊ូពីរជាន់ប្រភេទ(DBST) ចំនួន
១៨ខ្សែ ដែលមានប្រវែងសរុប ១១៩គីឡូម៉ែត្រ និង៤៦៧ ម៉ែត្រ នៅក្នុងខេត្តគោលដៅចំនួន៦
គឺ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កណ្តាល ព្រៃវែង ត្បូងឃ្មុំ និងខេត្តស្វាយរៀង៕

Post a Comment