Header Ads

ក្រុមហ៊ុនសែលកាត បង្កើតការប្រកួតក្បាច់រាំចាប់ក្តាមគ្រោង “ SHOW ME KDAM” ដ៏​​ពេញ​និយម​ នៅក្នុង​បណ្តាញសង្គមហ្វេសប៊ុក



ភ្នំពេញៈ

ដោយ៖ ហុង ចំណាប់


ក្រុមហ៊ុនសែលកាត (Cellcard) ជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេ នៅប្រទេសកម្ពុជា និង បានប្រកាសបើកការប្រកួតរាំចាប់ក្តាមគ្រោង ឬ  “Show Me Kdam Challenge” ដែលជាការប្រកួតក្បាច់រាំ​ដ៏​​ពេញ​និយម​ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។


ការប្រកួតក្បាច់រាំនេះ​​​​ បានបើកឲ្យអ្នកដែលចូលចិត្តការរាំចូលរួម ហើយនឹងធ្វើឡើងរហូតដល់ថ្ងៃទី១៥ ខែ​សីហា ២០១៩​។ បេក្ខជនចូលរួមប្រកួតទាំងអស់ នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ដូចជា iPhone XS Max ចំនួន ១គ្រឿង Samsung Galaxy S10 Plus ១គ្រឿង GoPro Hero7 ១គ្រឿង និង​សេវា​​ប្រើ​ប្រាស់អិនធើណិត ពេញមួយឆ្នាំដោយឥតគិតថ្លៃ។ អ្នកឈ្នះនឹងត្រូវបានប្រកាសនៅថ្ងៃទី១ ខែកញ្ញា  នៅលើទំព័រហ្វេសប៊ុករបស់សែលកាត។ 

បទចាប់ក្តាម​​ ឬ​ ​ចង្វាក់​រាំ​​ចាប់​​ក្តាម​​​​​ ជា​បទពេញនិយមខ្លាំងនាកំឡុង ទស្សវត្សន៍ទី៩០ ដែលត្រូវបាន ​យក​ទៅ​កែសម្រួលធ្វើជាចង្វាក់ Remix ជាច្រើនបែប ហើយទទួលបាន​ភាពកក្រើកខ្លាំង នៅក្នុងបណ្តាញអិនធើណិត ។ អ្នកចូលរួម​ប្រកួត ​ត្រូវតែចាំថា មិនមែនរាល់ចង្វាក់រាំ ទាំងអស់សុទ្ធតែជួយឲ្យ ឈ្នះនោះទេ​។ ក្នុងនោះមាន​ក្បាច់​រាំ​មួយចំនួន ដែលតម្រូវឲ្យបេក្ខជន ឬបេក្ខនារី រៀនដើម្បីប្រកួតប្រជែង​  (ក្បាច់រាំ​ ទាំងនេះអាចរៀន​បាន​តាម​រយៈវីដេអូបង្ហោះនៅទីនេះ)។

ប្រសិនបើអ្នកដឹងពីក្បាច់រាំនេះហើយ សូមធ្វើការទាញយកបទ “ចាប់ក្តាម” ហើយធ្វើការថតវីដេអូ។ បន្ទាប់​មក​បង្ហោះវីដេអូរបស់អ្នក នៅលើហ្វេសប៊ុកជាសាធារណៈ និងសូមចុចសញ្ញាទ្រុងជ្រូក# ហើយសរសេរថា #Show MeKdam Challenge។ សូមធ្វើការផ្ញើរវីដេអូនេះ (Tag) ទៅមិត្តភិក្តរបស់អ្នក ព្រមទាំង @CellcardPlay ផងដែរ។ វីដេអូទាំងអស់ នឹងត្រូវបានធ្វើការវិនិច្ឆ័យ ទៅលើភាពច្នៃប្រឌិត ការប្រើប្រាស់ក្បាច់រាំ និង​គុណភាព​នៃការថត។ អ្នកឈ្នះទាំង១០ នឹងត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មពិធីប្រគុំតន្ត្រី A1 នៃស្ថានី​យ៍​ទូរទស្សន៍ MyTV។

លោក អៀន វ៉ាត់សុន( Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា “ការប្រកួតរាំ show me Kdam Challenge ជាផ្នែកនៃយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ដើម្បីផ្តល់ឱកាសឲ្យយុវវ័យកម្ពុជា​បញ្ចេញសមត្ថភាព។​

ក្រុមហ៊ុនសែលកាតគឺជាក្រុមហ៊ុនដ៏ឈានមុខ និងតែងតែផ្តល់ភាពសប្បាយរីករាយ ហើយនេះគឺជាអ្វី ដែលយើងសង្ឃឹមថា ការប្រកួត Show Me Kdam Challenge នឹងផ្តល់ភាពសប្បាយរីករាយជូនអ្នក។ ការប្រលងរាំនេះ ស្របគ្នានឹងបេសកកម្មរបស់យើង ដើម្បីចូលរួមជាមួយ យុវជន និង លើកកម្ពស់ទេពកោសល្យ នៅក្នុងប្រទេស”។

សម្រាប់ព័ត៌មានបន្ថែម និង ព្រឹត្តិការណ៍នាពេលខាងមុខ សូមចូលទៅកាន់  ទំព័រហ្វេសប៊ុក របស់ Cellcard Play ៕

No comments

Powered by Blogger.