Header Ads

រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជួប ឯកឧត្ដម Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេ​ស៊ី​ប្រចាំកម្ពុជា


ភ្នំពេញៈ
ដោយ៖ ហុង ចំណាប់


រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជួបសំដែងការគួរសម និងពិភាក្សាការងារ​ជាមួយ ឯកឧត្តម Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ី​ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ​កាលពីថ្ងៃទី​ ០១ ខែសីហា ឆ្នាំ​២០១៩ នៅទីស្តីការក្រសួង។

លោកត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បាន​សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ ឯកឧត្តម Eldeen Husaini Mohd Hashim ​ ដែល លោក ត្រូវបានរាជរដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ីតែងតាំង​ជាឯក​អគ្គ​​រាជទូតម៉ាឡេស៊ី​ ប្រចាំព្រះរាជាណាចក្រកម្ពុជា។ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ប្រទេសម៉ាឡេស៊ី និងកម្ពុជា មានចំណងការទូត និងកិច្ចសហប្រតិបត្តិការល្អ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ក្របខ័ណ្ឌអាស៊ាន និង​នៅលើឆាកអន្តរជាតិ ជាយូរណាស់មកហើយ។ លោករដ្ឋមន្ត្រី បានជម្រាបជូនពីតួនាទី​ និងភារៈកិច្ចរបស់​ក្រសួង​​អភិវឌ្ឍន៍ជនបទ ដែលកំពុងអភិវឌ្ឍន៍តាមបែបពហុវិស័យ ក្នុងនោះមាន ផ្លូវថ្នល់  ការផ្គត់ផ្គង់ទឹកស្អាត
និងអនាម័យជាដើម។ ចំពោះហេដ្ឋារចនាសម្ព័ន្ធជនបន លោករដ្ឋមន្រ្តី បានជម្រាបជូនភ្ញៀវថា  ក្រសួងអភិ​វឌ្ឍន៍​​ជនបទ បានគ្រប់គ្រងផ្លូវជនបទប្រមាណជាង ៤៥០០០គីឡូម៉ែត្រ ស្មើ៧៤% នៃបណ្តាញផ្លូវទូទាំង​ប្រទេស ប៉ុន្តែបច្ចុប្បន្ននេះ ដោយសារថវិកា​នៅមានកម្រិត ការថែទាំ ជួសជុលផ្លូវឡើងវិញបានប្រមាណ​៥%​ប៉ុណ្ណោះ​​។                                     
 លោករដ្ឋមន្រ្តី បានបន្តទៀតថា ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទ ​រយៈ​ពេល៥ឆ្នាំ ដែលផ្តោតសំខាន់ទៅលើកម្មវិធី៤ សំខាន់ៗ ដូចជា៖

១. ​ ពង្រឹងស្ថាប័ន និងកសាងសមត្ថភាព , ២.  ពង្រីកវីសាលភាពហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ , ៣. លើកកម្ពស់លក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ,៤. លើកកម្ពស់កម្រិតជីវភាព នៃការរស់ នៅ​​​របស់ប្រជាជនជនបទ។ ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី បានស្នើសុំឲ្យរាជរដ្ឋាភិបាលម៉ាឡេស៊ី ជាពិសេស​​ក្រសួងអភិវឌ្ឍន៍ជនបទ នៃប្រទេសម៉ាឡេស៊ី ជួយគាំទ្រលើការពង្រឹងស្ថាប័ន និងអភិវឌ្ឍសមត្ថភាព មន្រ្តីរាជ​ការក្រសួង ​តាមរយៈដំណើទស្សនៈកិច្ចសិក្សាស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ ក៍ដូចជាវគ្គ  បណ្តុះ​បណ្តា​​ល​​​​ផ្សេងៗលើវិស័យអភិវឌ្ឍន៍ជនបទ ដើម្បីរឹតបណ្តឹងកិច្ចសហការ ​ឲ្យកាន់តែជិតស្និទ្ធថែមទៀត ​រវាង​ក្រសួង​នៃប្រទេសទាំងពីរ។

ឯកឧត្តម Eldeen Husaini Mohd Hashim  បានធ្វើការវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ ​លើគ្រប់វិស័យ​នៅ​កម្ពុជា និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តពង្រឹងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ។ ឯកឧត្តមឯកអគ្គរាជទូត បានបន្តទៀតថា កាលពីឆ្នាំ​២០០៦ ទំហំវិនិយោគផ្ទាល់ពីប្រទេស ម៉ាឡេស៊ី នៅកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ១​។ ក្នុងន័យនេះ រដ្ឋាភិបាលម៉ាឡេស៊ី និងជំរុញឲ្យក្រុមហ៊ុន​ម៉ាឡេស៊ី ដាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនលើគ្រប់វិស័យ។​​
​ក្នុងជំនួបពិភាក្សានេះដែរ​ ឯកឧត្តមបានចែករំលែកនូវបទពិសោធន៍មួយចំនួន ក្នុងវិស័យអភិវឌ្ឍន៍ជនបទ ជូន​លោក​រដ្ឋមន្រ្តី និងបានគាំទ្រ លើការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងក្រសួងអភិវឌ្ឍន៍ជនបទ នៃប្រទេស​ទាំង​ពីរ ​ក្នុងការពង្រឹងសមត្ថភាពមន្ត្រីរាជការ និងការផ្លាស់ប្តូរបទពិសោធន៍ លើការងារអភិវឌ្ឍន៍ជនបទ៕


No comments

Powered by Blogger.