Header Ads

លោក ឡេង ផា ជាតន្ត្រីករម្នាក់ នៅភ្នំពេញ ឈ្នះរង្វាន់ទឹកប្រាក់ ១០ម៉ឺនដុល្លារ ពីសែលកាត


ភ្នំពេញៈ

ដោយ៖ ពិត ភក្តី
 

ក្នុងកម្មវិធីឈ្នះរង្វាន់ទឹកប្រាក់ ១ម៉ឺនដុល្លារជារៀងរាល់ថ្ងៃ ពីសែលកាត ហើយនៅក្នុងខែនេះ បានទៅលើ​អតិ​ថិ​ជនជាតន្ត្រីករម្នាក់ រស់នៅភ្នំពេញ ដែលបានឈ្នះទឹកប្រាក់ ១០ម៉ឺនដុល្លារ សែលកាត ឥឡូវបានមកទទួល យករង្វាន់នេះ នៅការិយាល័យកណ្តាលសែលកាត នាល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩។

លោក ឡេង ផា ជាតន្ត្រីករម្នាក់ រស់នៅភ្នំពេញ បានឈ្នះទឹកប្រាក់ ១០ម៉ឺនដុល្លារ កាលពីថ្ងៃទី៣១ ខែកក្កដា​ថ្មីៗនេះ។ លោក ឡេង ផា បានលើកឡើងថា លោកពុំជឿថាឈ្នះរង្វាន់ទឹកប្រាក់ ១០ម៉ឺនដុល្លារនេះឡើយ តែ ក្រោយ​ពីក្រុមហ៊ុនបានតេហៅ រួចបានប្រកាសថា លោកមានសំណាង បានឈ្នះរង្វាន់ទឹកប្រាក់ដ៏សន្ធឹក​សន្ធាប់​​នេះ លោកស្ទើអុកគូទសន្លប់នៅនឹងកន្លែង ព្រោះថា ជារង្វាន់ដែលលោកមិនធ្លាប់ទទួលបាន ​តែឥឡូវ​វា​ក្លាយជាការពិតមែន៕


No comments

Powered by Blogger.