Header Ads

ក្រុម​ហ៊ុន Cellcard ​ឈ្នះ​ពាន​រង្វាន់នៃបណ្តាញ​ទូរស័ព្ទ​ចល័ត​ល្អបំផុត​​ ក្នុងព្រះរាជា​ណា​ចក្រ​​កម្ពុជា ប្រចាំ​​ឆ្នាំ​​២០១៩

ភ្នំពេញៈ

ដោយ៖ ហុង ចំណាប់


ក្រុម​ហ៊ុន​ Cellcard បាន​ប្រកាស​ពី​ការ​ឈ្នះ​ពាន​រង្វាន់ នៃបណ្តាញ​ទូរស័ព្ទ​ចល័ត​ល្អបំផុត​​ ក្នុងព្រះរាជា​ណា​ចក្រ​​កម្ពុជា ​​ក្នុង​ឆ្នាំ​​២០១៩ ពីទស្សនាវដ្តី International Business Magazine ដែលមាន​ទីតាំងស្ថិត​​​​​​ក្នុង​​​ ទីក្រុង​​​ឌូបៃ​ ​ត្រូវ​បានគេ​ទទួល​ស្គាល់​ថា​ ជា​ទស្សនាវដ្តី ធ្វើការផ្សព្វ​ផ្សាយ​ពី​​ផលិត​ផល​និង​ម៉ាក​ល្បី​ៗ​ទូទាំង​ពិភព​លោក​​ ដែល​មាន​ជំនាញ ​និង​និន្នាការលើ​ផ្នែក​ហិរញ្ញវត្ថុ​ និង​បច្ចេក​វិទ្យា​ ជាដើម។​

សេច​ក្តី​ប្រកាសជា​ផ្លូវ​ការ​​នេះ ​​ត្រូវ​​បាន​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ក្រុម​ហ៊ុន Cellcard ​ផ្ទាល់ ​ក្រោយ​ពី​ការ​​​ដាក់​ពិន្ទុ​ពីគណៈ​កម្មការ ​​ក្រុម​អ្នក​កាសែត​ អ្នក​វិភាគ​ និង​ថ្នាក់​ដឹក​នាំ​ក្នុង​ឧស្សាហកម្ម​រយៈពេល ​៤​សប្តាហ៍​ (https://intlbm.com/award-winner-2019/​)។ ​

ក្រុម​ហ៊ុន Cellcard ​​គឺ​ជា​ក្រុម​ហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​​៤​ផ្សេង​ទៀត ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់ ​​​និង​ផ្តល់​​ពាន​រង្វាន់​ដោយ​ទស្សនាវដី្ត​​ រួម​មាន​​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ធនាគារ​កាណាឌីយ៉ា និង​ក្រុម​ហ៊ុន​​ Blackwell Global Investment​។​

លោក Ian Watson ​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន Cellcard ​បាន​​មាន​ប្រសាសន៍​ថា ពាន​រង្វាន់​នេះ ​គឺ​​ជា​ កិត្តិ​យស​​ដ៏​ខ្ពង់​ខ្ពស់​របស់​ក្រុម​ហ៊ុន Cellcard ​ដែលបាន​បង្ហាញ​ពី​ភាពជា​អ្នក​ដឹក​នាំ​​​​ឈាន​មុខ​គេ​ ក្នុងនាម​ជា​ក្រុម​ហ៊ុនដែល​មាន​​​​​​ម្ចាស់អាជីវកម្មជា​​​ជន​ជាតិ​ខ្មែរ​។​​ ក្រុម​ហ៊ុន​​ Cellcard ត្រូវ​បាន​ទទួល​ស្គាល់​​​​​ពី​គ្រប់លំដាប់​ថ្នាក់​និង​​តំបន់ផ្សេងៗ ​​ទូទាំង​ពិភព​លោក ​ក្នុង​រយៈពេល​២ឆ្នាំ​កន្លង​ទៅ​នេះ​។​

«មក​ទល់​​នឹង​ពេល​នេះ​ ពួក​យើង​បាន​ទទួល​ពាន​រង្វាន់​ចំនួន១៦​​ហើយ ​បន្ទាប់​ពី​​ការ​ដាក់​ឲ្យ​ប្រើប្រាស់​​បច្ចេក​វិទ្យា​ 4G»។

​​កាលពី​ខែ​កក្កដា​​ Cellcard បាន​​​ប្រកាស​ពី​ពាន​រង្វាន់ Ookla Speedtest ​​ដែល​ក្រុម​ហ៊ុន បាន​ឈ្នះជា​លើក​ទី​​៣ ​​បន្តបន្ទាប់គ្នា​ក្នុង​ឆ្នាំ​២០១៩។​​​ ក្រុម​ហ៊ុន Cellcard ​ក៏​បានជាប់​ចំណាត់​​ថ្នាក់​​​ជា​ក្រុម​ហ៊ុន​កំពូល​ទាំង​៣០​ប្រចាំ​​ឆ្នាំ​២០១៩ ធ្វើ​ឡើង​ដោយ​​ទស្សនាវដ្តី​ Silicon Review Magazine ដែល​នឹង​ត្រូវ​​ប្រកាស​នៅ​ខែ​​នេះផងដែរ។

​​អំពី​ទស្សនាវដ្តី International Business Magazine៖


ទស្សនាវដ្តី​នេះ​ មាន​​មូលដ្ឋាននៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់ ហើយ​បានខិតខំយ៉ាងខ្លាំងដើម្បី​ប្រកួត​ប្រជែង​ក្នុង​​​ពិភពលោក​ ទៅ​លើ​កំណត់​ត្រា​ពាន​រង្វាន់​ផ្នែក​​អាជីវកម្ម និងហិរញ្ញវត្ថុ។ ចាប់​ផ្តើមបង្កើត​​ឡើង​ជា​អ្នក​ជំនាញ​ និង​​អ្នក​វិភាគ​ស្រាវ​ជ្រាវ​វ័យ​ក្មេង​​ប្រកប​ដោយ​ភាព​មោះ​មុត​ ការ​តាំង​ចិត្ត​​នឹង​ទេព​កោសល្យ​ខ្ពស់​ ទស្សនាវដ្តី​នេះ​ផ្តោតសំខាន់​​​លើ​ការ​​លើក​កម្ពស់​​​លើ​ទេពកោសល្យ ​​​និង​ផ្តល់​រង្វាន់​ទៅ​លើ​​​ផលិតផល ​និង​ម៉ាក​​ផ្សេងៗ​គ្នា ​ដែល​​ពិសេស ​និង​ប្លែក​ខុស​ពី​គេ​ជុំ​វិញ​ពិភព​លោក​។​ ពាន​រង្វាន់​របស់​យើង​​ពិត​ជា​អាច​ទុក​ចិត្ត​បាន​ទាំង​ស្រុង ​និង​ធានា​នូវ​​ការ​ពិនិត្យ​យ៉ាង​ម៉ត់​ចត់​លើ​កំហុស​​​​នានា៕

No comments

Powered by Blogger.