បើជនបរទេស ចង់បានសញ្ជាតិខែ្មរស្វាយប្រវត្តិ ត្រូវគោរពលក្ខខ័ណ្ឌ និងវិធានផ្សេងៗរបស់កម្ពុជា
ដោយ៖
សេង ស៊ីដារ៉ូ

ជនជាតិខ្មែរតែងតែ ទទួលបានសញ្ជាតិខ្មែរដោយស្វ័យប្រវត្តិ។ ចំណែកឯជនបរទេស ដែលបានចាប់កំណើតនៅក្នុងទឹកដឹកម្ពុជា ក៏ទទួលបានសញ្ជាតិខ្មែរដោយស្វ័យប្រវត្តិដូចគ្នា។ ម៉្យាងវិញទៀត ចំពោះជនបរទេសដែលចង់បានជាសញ្ជាតិខ្មែរពេញលេញនេះ គឺត្រូវគោរពតាមលក្ខខណ្ឌ និងវិធានផ្សេងៗដែលប្រទេសកម្ពុជាបានកំណត់ឡើង ដើម្បីឲ្យជនបរទេស អាចទទួលបានសញ្ជាតិជាខ្មែរ ដោយយោងទៅតាម ច្បាប់ស្តីពីសញ្ជាតិ និងអនុក្រឹត្យផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល។
ដោយអនុលោមទៅតាមច្បាប់ស្តីពីសញ្ជាតិថ្មី នៃព្រះរាជាណាចក្រកម្ពុជា ដែលទើបនឹងអនុម័តកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ បានចែងថា ជនបរទេសដែលមានបំណងចង់សុំសញ្ជាតិខ្មែរ ត្រូវអនុវត្តន៍ទៅតាមគោលការណ៍ដូចជា៖
១. ការទទួលបានសញ្ជាតិខ្មែរ ដោយការស្មុំកូនពេញលេញ
២.
ការទទួលបានសញ្ជាតិខ្មែរ ដោយអាពាហ៍ពិពាហ៍
៣.
ការទទួលបានសញ្ជាតូបនីយកម្ម
៤.ការទទួលបានសញ្ជាតិពីកំណើត
( កូន ដែលកើតពីឪពុកម្ដាយជាជនជាតិខ្មែរ )
១. ការទទួលបានសញ្ជាតិខ្មែរ ដោយការស្មុំកូនពេញលេញ
យោងតាមមាត្រា
១០ នៃច្បាប់ស្តីពីសញ្ជាតិថ្មី បានចែងថា កូនជនបរទេស ដែលត្រូវបានសុំជាកូនស្មុំពេញលេញដោយសហព័ទ្ធពលរដ្ឋខ្មែរ
ត្រូវទទួលបានសញ្ជាតិខ្មែរ នៅពេលដែលស្មុំកូនពេញលេញត្រូវបានបង្កើតឡើងស្របតាមច្បាប់ជាធរមាន។
២.
ការទទួលបានសញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍
យោងតាមមាត្រា
១១ នៃច្បាប់ស្តីពីសញ្ជាតិថ្មី បានចែងថា ស្រ្តី ឬបុរសដែលយកប្តី
ឬប្រពន្ធពលរដ្ឋខ្មែរ ដោយបានរៀបអាពាហ៍ពិពាហ៍ អាចទាមទារសញ្ជាតិខ្មែរបាន
លុះណាតែស្រ្តី ឬបុរសនោះបានរស់ នៅជាមួយគ្នារយៈពេលបីឆ្នាំ
ក្រោយចុះបញ្ជីអាពាហ៍ពិពាហ៍ និងបានស្នាក់នៅយ៉ាងហោចរយៈពេល ១២ខែ ពេញលេញ
ក្នុងព្រះរាជាណាចក្រកម្ពុជា។ ត្រូវបានអនុញ្ញាតឲ្យសុំទាមទារសញ្ជាតិខ្មែរជាចង្កោមគ្រួសារចំពោះជនបរទេសជាម្តាយ
ឬឪពុកដែលមានកូនជាអនីតិជន។
យោងតាមមាត្រា
១២ នៃច្បាប់សញ្ជាតិ ឆ្នាំ២០១៨ ជនបរទេសដែលអាចសុំទាមទារសញ្ជាតិខ្មែរ ដោយ អាពាហ៍ពិពាហ៍បាន
ត្រូវបំពេញលក្ខខណ្ឌដូចតទៅ៖ (១) មានគំនិត មាយាទ និងសីលធម៌ល្អ (២) ពុំដែលមានទោសពីបទឧក្រិដ្ឋ
ឬបទមជ្ឈឹមណាមួយ (៣) មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ពិតប្រាកដ នៅ ពេលដាក់ពាក្យសុំទាមទារសញ្ជាតិខ្មែរ
ដោយអាពាហ៍ពិពាហ៍ (៤) ចេះនិយាយភាសាខ្មែរ ចេះអក្សរខ្មែរ និងយល់ដឹងប្រវត្តិសាស្ត្រខ្មែរខ្លះ
(៥) មានបញ្ញា និងកាយសម្បទាដែលមិននាំឲ្យមានគ្រោះថ្នាក់ ឬនាំឲ្យមានបន្ទុកដល់ជាតិ។
បែបបទ
និងនីតិវិធីនៃការទាមទារសញ្ជាតិខ្មែរ ត្រូវកំណត់ដោយអនុក្រឹត្យ។
ការផ្តល់សញ្ជាតិខ្មែរ តាមករណីទាមទារសញ្ជាតិ
ត្រូវសម្រេចដោយព្រះរាជក្រឹត្យ។ ជាការកត់សម្គាល់ ច្បាប់បានបញ្ជាក់ថា
នៅក្នុងករណីនេះ ប្រជាពលរដ្ឋខ្មែរមិនបាត់សញ្ជាតិខ្មែរ ដោយសារតែការរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេសឡើយ។
៣.
ការទទួលបានសញ្ជាតូបនីយកម្ម
យោងទៅតាមច្បាប់ស្តីពីសញ្ជាតិថ្មី
ជនបរទេស ជាគោលការណ៍អាចសុំចូលសញ្ជាតិខ្មែរបាន ដោយសញ្ជាតូបនីយកម្ម។ សញ្ជាតូបនីយកម្ម
មិនមែនជាសិទ្ធិរបស់អ្នកស្នើសុំឡើយ គឺជាការអនុគ្រោះរបស់ព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ
ក្នុងការសម្រេចឲ្យជនបរទេសណាម្នាក់ទទួលសញ្ជាតិខ្មែរ។ ទោះក្នុងប្រការណាក៏ដោយ
ពាក្យសុំនោះអាចត្រូវបដិសេធចោលបាន តាមអំណាចឆន្ទានុសិទ្ធិ របស់ប្រទេសកម្ពុជាបាន។
ម្យ៉ាងវិញទៀត
ជនបរទេសដែលមានសហព័ទ្ធ ឬកូនជាអនីតិជន ដែលមានបំណងស្នើសុំចូលសញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្ម អាចដាក់ពាក្យស្នើសុំជាចង្កោមគ្រួសារ។
លើសពីនេះទៀត ជនបរទេសអាចសុំដូរផ្លាស់ឈ្មោះជាខ្មែរបាន ដោយក្នុងករណីនេះ ត្រូវសរសេរបញ្ជាក់ឈ្មោះ
នោះក្នុងពាក្យសុំសញ្ជាតូបនីយកម្មរបស់ខ្លួន។
ជនបរទេសដែលអាចសុំសញ្ជាតូបនីយកម្មបាន
ត្រូវបំពេញលក្ខខណ្ឌដូចតទៅ៖
- ត្រូវមានលិខិតបញ្ជាក់ថា
មានគំនិតមារយាទនិងសីលធម៌ល្អ
- ត្រូវមានលិខិតថ្កោលទោសបញ្ជាក់ថា
ពុំដែលមានទោសពីបទព្រហ្មទណ្ឌណាមួយ
- ជននោះមានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា
ហើយស្នាក់នៅជាប់ចំនួន ៧ឆ្នាំ ដោយគិតពីថ្ងៃដែលបានទទួលបណ្ណស្នាក់នៅ ចេញឲ្យក្នុងក្របខណ្ឌនៃច្បាប់ស្តីពីអន្តោប្រវេសន៍
- ត្រូវមានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា
និងមានបណ្ណស្នាក់នៅដែលចេញឲ្យក្នុងក្របខ័ណ្ឌនៃច្បាប់ ស្តីពីអន្តោប្រវេសន៍ នៅពេលដាក់ពាក្យសុំសញ្ជាតូបនីកម្ម
- ត្រូវចេះនិយាយភាសាខ្មែរ
ចេះអក្សរខ្មែរ និងយល់ដឹងពីប្រវត្តិសាស្ត្រខ្មែរខ្លះ។ ហើយបង្ហាញ ភស្តុតាងច្បាស់ថា
ខ្លួនអាចរស់នៅក្នុងសង្គមខ្មែរបានដោយសុខដុម ព្រមទាំងទទួលបាននូវទំនៀមទម្លាប់
និងប្រពៃណីល្អរបស់ខ្មែរ
·
ត្រូវមានបញ្ញា
និងកាយសម្បទាដែលមិននាំឲ្យមានគ្រោះថ្នាក់ ឬនាំឲ្យមានបន្ទុកដល់ជាតិ។
ចំពោះជនបរទេសដែល
រស់នៅដោយស្របច្បាប់ នៅលើទឹកដីនៃប្រទេសកម្ពុជា អស់រយៈពេល ៧ឆ្នាំ អាច ដាក់ពាក្យចូលជាសញ្ជាតិខ្មែរបាន
តាមរយៈសញ្ជាតូបនីយកម្ម ដោយថែមទាំងត្រូវបំពេញលក្ខខណ្ឌមួយចំនួន ដែលច្បាប់តម្រូវ ទើបអាចទទួលសញ្ជាតិខ្មែរបាន។
ចំពោះជនបរទេសអន្តោប្រវេសន្តណា ដែលកើតក្នុងព្រះ រាជាណាចក្រកម្ពុជា រយៈពេលស្នាក់នៅជាប់ចំនួន
៧ឆ្នាំ ត្រូវបន្ថយមកនៅ ៣ឆ្នាំវិញ។
រីឯ
ជនបរទេសដែលបានទទួលលិខិតអនុញ្ញាត ឲ្យវិនិយោគត្រឹមត្រូវតាមច្បាប់ ពីស្ថាប័នមានសមត្ថកិច្ច
(ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា) ហើយបានចំណាយទុនអនុវត្តន៍គម្រោង វិនិយោគជាក់ស្តែង នៅក្នុងព្រះរាជាណាចក្រកម្ពុជា
ជនបរទេសនោះ អាចដាក់ពាក្យសុំចូលសញ្ជាតូបនីយកម្មបាន ក្នុងករណីជនបរទេសនោះ បានបំពេញលក្ខខណ្ឌដូចមានចែងក្នុងចំណុចទី១
ទី២ ទី៤ ទី៥ និងទី៦ មាត្រា១៩ នៃច្បាប់នេះ និងបានស្នាក់នៅស្របច្បាប់យ៉ាងហោចរយៈពេល
១២ខែ ពេញលេញក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំនួនទឹកប្រាក់ វិស័យអាទិភាព និងប្រភេទគម្រោង
វិនិយោគ ព្រមទាំងលក្ខខណ្ឌផ្សេងទៀត ត្រូវកំណត់ដោយអនុក្រឹត្យ។
ជនបរទេសណា
ដែលបានធ្វើអំណោយជាសាច់ប្រាក់ ដល់ថវិកាជាតិ សម្រាប់ជាផលប្រយោជន៍ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច
ឬវិស័យមនុស្សធម៌ នៅព្រះរាជាណាចក្រកម្ពុជា ជនបរទេសនោះ អាចដាក់ពាក្យសុំចូលសញ្ជាតិខ្មែរបាន
ក្នុងករណីដែលជននោះ បានបំពេញលក្ខខណ្ឌដូចមានចែងក្នុងចំណុចទី១ ទី២ ទី៤ និងទី៦ មាត្រា
១៩ នៃច្បាប់នេះ និងបានស្នាក់នៅស្របច្បាប់យ៉ាងហោចរយៈពេល ៦ខែពេញលេញ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ចំនួនទឹកប្រាក់អំណោយជាសាច់ប្រាក់ ដល់ថវិកាជាតិ ឬវិស័យមនុស្សធម៌ត្រូវកំណត់ដោយអនុក្រឹត្យ។
ចំពោះជនបរទេស
ដែលបានបង្ហាញនូវភស្តុតាងថា បានផ្តល់គុណសម្បត្តិពិសេស ឬថ្វីដៃពិសេសអ្វីមួយជាប្រយោជន៍ដល់ព្រះរាជាណាចក្រកម្ពុជា
និងបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អាចដាក់ពាក្យស្នើសុំចូលសញ្ជាតិខ្មែរ
ដោយសញ្ជាតូបនីយកម្ម។
Jul 18, 2018 - (១). ការទទួលបានសញ្ជាតិខ្មែរដោយការស្មុំកូនពេញលេញ. យោងតាមមាត្រា ១០ នៃច្បាប់ស្តីពីសញ្ជាតិថ្មី ...
ច្បាប់សញ្ជាតិថ្មី
កំណត់លក្ខខណ្ឌ ៤ ចំណុច ...https://www.swiftnewsdaily.com/articles/209055
May 31, 2018 - (ភ្នំពេញ)៖ សេចក្ដីព្រាងច្បាប់ ស្តីពី សញ្ជាតិ មាន ១០ ជំពូក និង
៣៨ មាត្រា ត្រូវបានរដ្ឋសភា ...
Post a Comment