ខេត្តមណ្ឌលគីរីៈ
ដោយ៖
សេង ស៊ីដារ៉ូ
មានប្រជាកសិករ
ក្នុងខេត្តមណ្ឌលគីរី បានដាំពូជត្រសក់ផ្អែម ដែលធ្វើការនាំចូលពីប្រទេសជប៉ុន និងគឺជាពូជមានតម្លៃខ្ពស់
ក្នុងទីផ្សារទំនើប។
លោក
រ៉ាដូ អ្នកបច្ចេកទេសដាំដំណាំកសិកម្ម នៅខេត្តមណ្ឌលគីរី បានឲ្យដឹងថា
ក្នុងការដាំត្រសក់ផ្អែមពូជរបស់ជប៉ុន ហើយក៏ជាពូជធម្មតា បើយើងដាំនៅក្នុងផ្ទៃ ១ហិកតា
អាចទទួលផលបានពី ២៥តោន ទៅ៣០តោន និងទទួលផលបានក្នុងរយៈពេល៦០ថ្ងៃ។
លោក
រ៉ាដូ បានបន្តថា ត្រសក់ផ្អែមនេះ លក់ចេញបានតម្លៃក្នុង១គីឡូថ្លៃ ៥០០០រៀល ទៅ៦០០០រៀល។
ចំពោះការដាំដុះត្រសក់ផ្អែម ពូជពីជប៉ុននេះ វាអាស្រ័យទៅលើបច្ចេកទេស និងមួយទៀត នៅក្នុងរដូវវស្សាត្រូវការថែទាំ
មិនឲ្យមានសត្វល្អិតបំផ្លាញឡើយ។ លោក រ៉ាដូ បានបញ្ជាក់ទៀតថា មានពូជត្រសក់ផ្អែមមួយទៀត
ដែលជាពូជឈ្មោះថា ត្រសក់ផ្អែមសំណាញ់ មានតម្លៃខ្ពស់ក្នុងទីផ្សារទំនើប ដោយក្នុងមួយផ្លែ
(១.៥គីឡូ) បានថ្លៃចាប់ពី១៥ដុល្លារទៅ២០ដុល្លារ
តែបើឈ្មួយយកទៅលក់បន្តអាចបានថ្លៃរហូតដល់១ផ្លែ ៣៩ដុល្លារទៅដល់៤០ដុល្លារ ដោយសារតែពូជត្រសក់ផ្អែមនេះ
មានរស់ជាតិផ្អែមឈ្ងុយឆ្ងាញ់ទើបមានការចំណាប់អារម្មណ៍ពីអតិថិជនច្រើន
ក្នុងការទទួលទាន៕
Post a Comment