សេចក្ដីព្រាងច្បាប់ ស្តីពី សញ្ជាតិ ថ្មី កំណត់លក្ខខណ្ឌ ៤ចំណុចសំខាន់ សម្រាប់ជនបរទេស
ដោយ៖ សេង ស៊ីដារ៉ូ
![]() |
(ចេញផ្សាយជាសាធារណៈ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨)
សេចក្ដីព្រាងច្បាប់ ស្តីពី សញ្ជាតិ
មាន ១០ ជំពូក និង ៣៨ មាត្រា ត្រូវបានរដ្ឋសភា ប្រជុំអនុម័តជាឯកច្ឆន្ទ កាលពីព្រឹកថ្ងៃទី៣១
ខែឧសភា ឆ្នាំ២០១៨។ សេចក្តីព្រាងច្បាប់ថ្មីនេះ បង្ហាញថា
អ្នកដែលទទួលសញ្ជាតិខ្មែរ មាន ៤លក្ខណ្ឌ។ ការទទួលបានសញ្ជាតិខ្មែរ
តាមរយៈលក្ខខណ្ឌទាំង ៤នេះ មិនអាចមានច្បាប់ ឬបុគ្គលណាមួយ
ដកសញ្ជាតិខ្មែរវិញបានទេ លើកលែងតែសាមីជន
បានស្នើសុំបោះបង់សញ្ជាតិដោយខ្លួនឯង។
លក្ខខណ្ឌទាំង ៤ចំណុច
ដែលកំណត់ក្នុងច្បាប់សញ្ជាតិ សម្រាប់អ្នកដែលទទួលបានសញ្ជាតិខ្មែរ រួមមាន៖
១-ការទទួលបានសញ្ជាតិពីកំណើត(កូនដែលកើតពីឪពុកម្ដាយជាជនជាតិខ្មែរ)
២-ការស្មុំកូនពេញលេញ (ជនជាតិខ្មែរ សុំកូនពីជនបរទេស តាមច្បាប់ នាំឲ្យកូននោះ ទទួលបានសញ្ជាតិខ្មែរ)
៣-សញ្ជាតិតាមរយៈអាពាហ៍ពិពាហ៍ (ជនបរទេស នឹងទទួលបានសញ្ជាតិខ្មែរ បើរៀបការជាមួយបុរស ឬនារីខ្មែរ)
៤-ការទទួលសញ្ជាតិ តាមរយៈសញ្ជាតិតូបនីយកម្ម (ជនបរទេស ដែលរស់នៅប្រទេសកម្ពុជាចាប់ពី ៧ឆ្នាំឡើងទៅ អាចដាក់ពាក្យស្នើសុំសញ្ជាតិ ឬក៏ជនបរទេស ដែលបានបោះទុនវិនិយោគ ឬបានផ្ដល់អំណោយជាប្រាក់ ដល់ថវិកាជាតិ ក្នុងចំនួនកំណត់ណាមួយ ក៏អាចស្នើសុំសញ្ជាតិខ្មែរបានដែរ)។
២-ការស្មុំកូនពេញលេញ (ជនជាតិខ្មែរ សុំកូនពីជនបរទេស តាមច្បាប់ នាំឲ្យកូននោះ ទទួលបានសញ្ជាតិខ្មែរ)
៣-សញ្ជាតិតាមរយៈអាពាហ៍ពិពាហ៍ (ជនបរទេស នឹងទទួលបានសញ្ជាតិខ្មែរ បើរៀបការជាមួយបុរស ឬនារីខ្មែរ)
៤-ការទទួលសញ្ជាតិ តាមរយៈសញ្ជាតិតូបនីយកម្ម (ជនបរទេស ដែលរស់នៅប្រទេសកម្ពុជាចាប់ពី ៧ឆ្នាំឡើងទៅ អាចដាក់ពាក្យស្នើសុំសញ្ជាតិ ឬក៏ជនបរទេស ដែលបានបោះទុនវិនិយោគ ឬបានផ្ដល់អំណោយជាប្រាក់ ដល់ថវិកាជាតិ ក្នុងចំនួនកំណត់ណាមួយ ក៏អាចស្នើសុំសញ្ជាតិខ្មែរបានដែរ)។
សូមរំឭកថា ចំនួនទឹកប្រាក់វិភាគទាន
ឬទឹកប្រាក់វិនិយោគ ដែលភ្ជាប់ក្នុងខណ្ឌស្នើសុំសញ្ជាតិខ្មែរ
ត្រូវបានច្បាប់សញ្ជាតិ ដែលបានដាក់ឲ្យប្រើប្រាស់ កាលពីឆ្នាំ១៩៩៦
បានកំណត់ថា ជនបរទេស ដែលមានសិទ្ធិវិនិយោគនៅកម្ពុជា ហើយអនុវត្តន៍គម្រោងជាក់ស្ដែងជាទុន
ចាប់ពី ១.២៥០ លានរៀលឡើងទៅ ឬជនបរទេស ដែលផ្ដល់អំណោយជាប្រាក់ដល់ថវិកាជាតិ
ចាប់ពី ១.០០០ លានរៀលឡើងទៅ អាចស្នើសុំសញ្ជាតិខ្មែរបាន។
ក៏ប៉ុន្តែសម្រាប់ច្បាប់សញ្ជាតិថ្មី
ដែលរដ្ឋសភា ទើបតែអនុម័តជាឯកច្ឆន្ទ កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ មិនបានកំណត់ពីចំនួនទឹកប្រាក់វិភាគទាន
ឬទឹកប្រាក់វិនិយោគ របស់ជនបរទេសនោះទេ។ ចំនួនទឹកប្រាក់នេះ
នឹងត្រូវកំណត់ដោយអនុក្រឹត្យ ចេញដោយរាជរដ្ឋាភិបាល នៅពេលច្បាប់ថ្មីនេះ
ចូលជាធរមាន។ នេះបើតាមសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ដែលបានឡើងការពារសេចក្តីព្រាងច្បាប់សញ្ជាតិ នៅក្នុងរដ្ឋសភា
កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨។
នៅក្នុងជំពូកទី៦
នៃច្បាប់សញ្ជាតិ ស្តីពី សញ្ជាតិតូបនីយកម្ម ត្រង់មាត្រា ១៨ បានចែងថា
ជនបរទេសអាចសុំសញ្ជាតិខ្មែរបាន ដោយសញ្ជាតិតូបនីយកម្ម។ សញ្ជាតិតូបនីយកម្ម មិនមែនជាសិទ្ធិរបស់អ្នកស្នើសុំឡើយ
គឺជាការអនុគ្រោះរបស់ព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ។ ទោះក្នុងប្រការណាក៏ដោយ
ពាក្យសុំនោះ អាចត្រូវបដិសេធចោល តាមអំណាចឆន្ទានុសិទ្ធិ។
ដោយឡែក មាត្រា១៩ បានកំណត់ថា
ជនបរទេស ដែលអាចសុំសញ្ជាតិតូបនីយកម្មបាន ត្រូវបំពេញលក្ខខណ្ឌ ដូចតទៅ៖
១-មានគំនិត មារយាទ និងសីលធម៌ល្អ។
២-ពុំដែលមានទោសពីបទឧក្រិដ្ឋ
ឬបទមជ្ឈិមណាមួយ។
៣-មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា
ហើយស្នាក់នៅជាប់ចំនួន ៧ឆ្នាំ ដោយគិតពីថ្ងៃ ដែលបានទទួលប័ណ្ណស្នាក់នៅ ដែលចេញឲ្យក្នុងក្របខ័ណ្ឌនៃច្បាប់
ស្តីពីអន្តោប្រវេសន៍ ចំពោះជនបរទេសអន្តោប្រវេសន៍។
៤-មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា
និងមានប័ណ្ណស្នាក់នៅដែលចេញឲ្យក្នុងក្របខ័ណ្ឌនៃច្បាប់ ស្តីពី អន្តោប្រវេសន៍
ចំពោះជនបរទេស ដែលបានកំណត់នៅក្នុងមាត្រា២១ និងមាត្រា២២ នៃច្បាប់នេះ។
៥-ចេះនិយាយភាសាខ្មែរ
ចេះអក្សរខ្មែរ និងយល់ដឹងប្រវត្តិសាស្ត្រខ្មែរខ្លះៗ ហើយបង្ហាញភ័ស្តុតាងថា ខ្លួនអាចរស់នៅក្នុងសង្គមខ្មែរបានដោយសុខដុម
ព្រមទាំងទទួលបាននូវទំនៀមទម្លាប់ និងប្រពៃណីល្អរបស់ខ្មែរ។
ច្បាប់សញ្ជាតិថ្មី
កំណត់លក្ខខណ្ឌ ៤ ចំណុច ...
May 31, 2018 - (ភ្នំពេញ)៖ សេចក្ដីព្រាងច្បាប់ ស្តីពី សញ្ជាតិ
មាន ១០ ជំពូក និង ៣៨ មាត្រា ត្រូវបានរដ្ឋសភា ...

Post a Comment