Header Ads

កម្មពិធីប្រកួត Super Data Race របស់ក្រុមហ៊ុន Cellcard ​បន្តមកខេត្តកំពង់ចាម


ខេត្តកំពង់ចាមៈ


ដោយ៖ ឌឹម គឹមហាក់


ការប្រកួត Super Data Race របស់ក្រុមហ៊ុនសែលកាត បានរៀបចំព្រឹត្តិការណ៍ ដ៏ពេញនិយមនេះ នៅខេត្ត​កំ​ពង់ចាម និងជាទីតាំងទី៤ នៃកម្មវិធីនេះ។

ការប្រកួតនឹងចាប់ផ្តើមឡើង នៅវេលាម៉ោង៤រសៀល​ ថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៩ ដែលមាន​ទី​តាំងនៅក្នុង វិទ្យាល័យព្រះសីហនុ។ ដើម្បីមានសិទ្ធិចូលរួមប្រកួត បេក្ខជនតម្រូវ ឲ្យទាញយកកម្មវិធី Super Data Race ពី Google Play ឬក៏ iOS App។

បន្ទាប់មក បេក្ខជនទាំងអស់ ត្រូវចុះឈ្មោះជាមួយ នឹងលេខ​ទូរ​ស័ព្ទ របស់ប្រព័ន្ធសែលកាត របស់ពួកគេរួចហើយ ទៅយកសម្ភារៈ សម្រាប់ការប្រកួតនៅស្តង់សែលកាត និង ចូល​​តម្រង់ជួរ នៅក្នុងវិទ្យាល័យព្រះសីហនុ ដើម្បីចាប់ផ្តើមការប្រកួត។

កម្មវិធី Super Data Race ជាកម្មវិធីបង្កើតឡើងសម្រាប់លើកទឹកចិត្ត សិស្សានុសិស្ស ទទួលបាននូវហ្គេម​សប្បាយៗ​តាមរយៈអនឡាញ និងបង្ហាញពីបណ្តាញ 4G LTE របស់ ប្រព័ន្ធសែលកាត​ដ៏លឿនជាងគេបំផុត​នៅកម្ពុជា។ បេក្ខជនអាចទទួលបានឱកាសឈ្នះរង្វាន់ មានដូចជា ទូរស័ព្ទ iPhone XS Max iPad ទូរស័ព្ទ Huawei Nova3i​ កាស AirPods និងរង្វាន់ផេ្សងៗជាច្រើនទៀត។

ព្រឹត្តិការណ៍នេះ ក៏មានការចូលរួមពី តារាកិត្តិយសល្បីៗផងដែរ ដូចជា លោក ថេណា លោក ប៊ុនឡេង និង ក្រុមតារាចំរៀង Mustache ដើម្បីផ្តល់ភាពសប្បាយ រីករាយដល់អ្នកចូលរួមទាំងអស់ នៅចុងកម្មពិធី។
លោក អៀន វ៉ាត់សុន(Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា កម្មវិធី Super Data Race នៅតែទទួលបានការចាប់អារម្មណ៍ពីអ្នកលេងជាច្រើន តាមបណ្តាខេត្តនានា។ កម្មវិធី​ប្រកួត​​​​នេះ បានក្លាយជាវេទិកាដ៏ពេញនិយម សម្រាប់យុវវ័យខ្មែរ ដើម្បីទទួលបានបទពិសោធន៍ ច្នៃប្រឌិតថ្មី សម្រាប់ហ្គេមអនឡាញ និងរីករាយជាមួយ ពិភពឌីជីថល។

ពួកយើងចង់ធ្វើឱ្យ អតិថិជនរបស់យើង ទទួលបាននូវបទពិសោធន៍ ប្រើប្រាស់ប្រព័ន្ធទំនាក់ទំនង ដ៏មានល្បឿ​ន​​លឿន ដែលប្រណាំងនឹង ពេលវេលាដើម្បីបំបែកគន្លឹះហ្គេម  និងរីករាយជាមួយ ការភ្ញាក់ផ្អើលគ្រប់វគ្គ​Super ​​Data Race ថ្មីរបស់យើង ជាមួយបណ្តាញ ដែលទទួលពានរង្វាន់ ល្បឿនលឿនរបស់យើង​៕

No comments

Powered by Blogger.