Header Ads

ក្រសួងអភិវឌ្ឍនជនបទ បើកកិច្ចប្រជុំផ្សព្វផ្សាយក្រុមការងារបច្ចេកទេស អភិរក្ស និងអភិវឌ្ឍន៍ ជនជាតិដើម ភាគ​តិច


ភ្នំពេញៈ


ដោយ៖ ហុង ចំណាប់


កិច្ចប្រជុំផ្សព្វផ្សាយក្រុមការងារបច្ចេកទេស អភិរក្ស និងអភិវឌ្ឍន៍ ជនជាតិដើមភាគតិច ដែលមានចូល​​រួម​​ពីសំណាក់ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅទីស្តីការក្រសួង។

តាមសេចក្តីសម្រេចលេខ ១៤៨/១៩ ក.អ.ជ.សសរ ចុះថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០១៩ ក្នុង គោល បំណង ជំរុញ ដំណើរការរៀបចំផែនការយុទ្ធសាស្ត្រពាក់ព័ន្ធនឹង អភិរក្ស និងអភិវឌ្ឍន៍ នូវវប្បធម៌ ប្រពៃណី ទំនៀម​ទម្លាប់ និងលើកកម្ពស់កម្រិតជីវភាពសហគមន៍ជនជាតិដើមភាគតិច ឲ្យកាន់តែមានភាពល្អប្រសើរ​ឡើង។

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា កិត្តិយស និងសេចក្តីសោមនស្ស រីករាយ​ជាអនេក ប្រកបដោយមោទនភាព យ៉ាងជ្រាលជ្រៅ ដោយបានចូលរួមជាអធិបតីដឹកនាំ កិច្ចប្រជុំក្រុមការងារ បច្ចេកទេស អភិរក្ស និងអភិវឌ្ឍន៍ ជនជាតិដើមភាគតិច។ លោករដ្ឋមន្ត្រី មានប្រសាសបន្តថា ចំពោះក្រុមការ​ងារ បច្ចេកទេស ដែលបានរៀបចំ ឲ្យមានកិច្ចប្រជុំផ្សព្វផ្សាយ នេះឡើង។

ការជួបជុំគ្នានាពេលនេះ គឺដើម្បី​ផ្សព្វ​​​ផ្សាយ​​សមាសភាព ក្រុមការងារបច្ចេកទេស អភិរក្ស និងអភិវឌ្ឍន៍ជនជាតិដើមភាគតិច ដែលបានបង្កើត ឡើង តាមសេចក្តីសម្រេចលេខ ១៤៨/១៩ ក.អ.ជ.សសរ ចុះថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០១៩ ក្នុង គោល បំណង ជំរុញ ដំណើរការ រៀបចំ ផែន ការយុទ្ធសាស្ត្រពាក់ព័ន្ធនឹងការ អភិរក្ស និង អភិវឌ្ឍន៍នូវ វប្បធម៌ ប្រពៃណី ទំនៀម ទម្លាប់ និងលើកកម្ពស់កម្រិតជីវភាពសហគមន៍ជនជាតិដើមភាគតិច ឲ្យកាន់តែមានភាព​ល្អ​​ប្រសើរឡើង។ អង្គប្រជុំនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វរបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា បានដាក់ចេញ នូវ យុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ក្នុងការកសាង មូល ដ្ឋានឆ្ពោះទៅ សម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

ក្នុងន័យនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ទទួល​ស្គាល់​ថា ការអភិវឌ្ឍជនបទ គឺជាការចូលរួមចំណែក អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ជាសកល និងមានសារៈសំខាន់​ដែលមិនអាច កាត់ផ្តាច់បាន ដូច្នេះក្រសួង ក៏បានដាក់ចេញនូវ បេសកម្ម របស់ខ្លួនក្នុងការចូលរួមចំណែក ជា​មួយ​រាជរដ្ឋាភិបាល តាមរយៈការពង្រឹង ស្ថាប័ន ការកសាងសមត្ថភាព និងអភិវឌ្ឍន៍ធនធានមនុស្ស ការ​លើក​កម្ពស់សុខមាលភាព ការអប់រំ ការធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌរស់នៅ ការបង្កើនការងារ មុខរបរ សហគ្រិន​ភាព និងសកម្មភាព សេដ្ឋកិច្ចដទៃទៀត នៅតាមទីជនបទ សំដៅធ្វើយ៉ាងណាឲ្យទទួលបាននូវ ប្រសិទ្ធភាព​ខ្ពស់៕

No comments

Powered by Blogger.