ក្រសួងអភិវឌ្ឍន៍ជនបទ ទទួលជួបភ្ញៀវមូលនិធិអន្ដរជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម(IFAD)
ដោយ៖ កញ្ញា ទេព សុវ៉ាត
កលពីឆ្នាំ២០១៨ (IFAD) បានឯកភាពសម្រេចបង្កើតគម្រោងថ្មីមួយឈ្មោះថា
(សម្បត្តិ)ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីផ្សារភ្ជាប់រវាងប្រជាពលរដ្ឋ រស់នៅទីប្រជុំជន
និងប្រជាពលរដ្ឋរស់នៅតំបន់ជនបទដាច់ស្រយាល។
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ
កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង លោក Nigel Brett នាយកប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងប្រធានក្រុមបេសកកម្មនៃមូលនិធិអន្ដរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម
ហៅកាត់ថា (IFAD) បានសម្រេចឯកភាពបង្កើតគម្រោងថ្មីមួយ ឈ្មោះថា
(សម្បត្តិ) ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដោយផ្ដោតការយកចិត្តទុកដាក់ទៅលើទីផ្សារកសិកម្ម
និងផលិតផលជនបទ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតំបន់ដាច់ស្រយាល
ឲ្យដូចប្រជាពលរដ្ឋរស់នៅទីប្រជុំជននៃព្រះរាជាណាចក្រកម្ពុជា ។ លោករដ្ឋមន្ត្រី បានបន្តថា
នៅចុងឆ្នាំ២០១៨ គម្រោងនឹងចាប់ផ្ដើមសិក្សា និងដាក់បញ្ជូនទៅក្រុមប្រឹក្សាភិបាល
នៃមូលនិធិអន្ដរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ពិនិត្យ និងសម្រេច។
គម្រោងនេះ បានយកចិត្តទុកដាក់ទៅលើការស្ដារ
និងកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ជាពិសេស គឺផ្លូវជនបទធ្វើអំពីបេតុង
ដើម្បីបង្កលក្ខណងាយស្រួលដល់ការដឹកជញ្ជូនផលិតផល របស់ប្រជាពលរនៅជនបទ ពីតំបន់ដាច់ស្រយាលទៅទីផ្សារ
និងទីប្រជុំជនបានទាន់ពេលវេលា ។
លោក អ៊ុក រ៉ាប៊ុន បានសម្ដែងនូវការស្វាគមន៍
និងបានជម្រាបជូនភ្ញៀវអំពីវិស័យសំខាន់ៗ ដែលក្រសួងអភិវឌ្ឍន៍ជនបទបាននឹងកំពុងអនុវត្តន៍
គឺការស្ដារ និងកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ
ក្នុងនោះមានការកែលម្អផ្លូវជនបទ ពីផ្លូវក្រាលក្រួសក្រហម ឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ
DBST និងផ្លូវបេតុង ដែលមានភាពធនទៅនឹងការបម្រែបម្រួលអាកាសធាតុ។
ខណៈនេះ ក្រសួងបានយកចិត្តទុកដាក់ទលើការផ្គត់ផ្គង់ទឹកស្អាត
និងអនាម័យជនបទ ធ្វើយ៉ាងណាសម្រេច ឲ្យបានតាមគោលដៅអភិវឌ្ឍសហ្សវត្សរ៍ គឺនៅឆ្នាំ២០២៥
ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ព្រមទាំងរស់នៅក្នុងបរិស្ថាន
ដែលមានអនាម័យគ្រប់គ្រាន់ប្រកបដោយនិរន្ដរភាព ស្របពេលដែលក្រសួងសម្រេចអនុវត្តន៍ បានកម្មវិធី
ការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល។ ក្រសួងអភិវឌ្ឍន៍ជនបទ
បានយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍធនធានមនុស្ស
បណ្ដុះបណ្ដាលវិជ្ជាជីវៈតាមរយៈការបង្កើតមជ្ឈមណ្ឌលផ្សេងៗ។ក្នុងជំនួបនេះ
ភាគីទាំងពីរបានសម្រេចឯកភាពគ្នាថា នឹងខិតខំបន្តកិច្ចសហប្រតិបត្តិការនេះ តទៅទៀតក្នុងនាមជាដៃគូរដើម្បី
ឲ្យគម្រោងថ្មីនេះទទួលបានជោគជ័យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

Post a Comment