Header Ads

បិទផ្សព្វផ្សាយជាសាធារណៈ ១៥ថ្ងៃ នូវឯកសារនៃការវិនិច្ឆ័យ ក្បាលដីជាប្រព័ន្ធក្នុ ងភូមិចំនួន៤ ក្នុង​សង្កាត់​តាក្តុល


ខេត្តកណ្តាលៈ


ដោយ៖ ហុង ចំណាប់


ភូមិចំនួន៤ ត្រូវបានមន្ទីរជំនាញរៀបចំដែនដីនគររូបបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្ដាល ធ្វើការ​បិទ​ផ្សព្វផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ដែលមាន​លក្ខណៈជាប្រព័ន្ធក្នុងភូ​មិចំនួន៤ ក្នុងសង្កា​ត់​​​​តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីឲ្យប្រជាពលរដ្ឋមកពិនិត្យទិន្នន័យ ដើម្បីបិទផ្សាយជាសាធារណៈ​ក្នុងការកែតម្រូវ ខុសឈ្មោះ ឬតវ៉ាក្នុងប្រការណាមួយ ឲ្យបានត្រឹមត្រូវក្នុងរយៈពេល១៥ថ្ងៃ ក្រោយការប្រកាស​បិទផ្សព្វផ្សាយនេះ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាសង្កាត់តាក្តុល។

លោក សាន់ យ៉ាត ចៅសង្កាត់តាក្តុល ក៏បានធ្វើការអំពាវនាវ ឲ្យបងប្អូនយើងទាំង៤ភូមិ ក្នុងសង្កាត់តាក្តុល ពិនិត្យឈ្មោះឲ្យបានត្រឹមត្រូវ ដែលមន្ត្រីជំនាញបានបិទផ្សព្វផ្សាយ ជាសាធារណៈក្នុងរយៈពេល១៥ថ្ងៃ បើ​មាន​ការខុសឆ្គងត្រង់ណាត្រូវឲ្យមកមន្ត្រីជំនាញកែតម្រូវឲ្យហើយ។
ចំណែករដ្ឋបាលសង្កាត់ ក៏មានការរៀបចំខ្នះខ្នែង ធ្វើការផ្សព្វផ្សាយតាម ឧឃោសនសព្ទ​ដល់បងប្អូនយើង​ឲ្យបានជ្រាបច្បាស់ និងបងប្អូនដែលបានមកប្រជុំជួយផ្សព្វផ្សាយ ដល់អ្នកដែលមិនបានមកផង។
លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដីនគររូបបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្ដាល បានអំពាវនាវ ក្នុងពិធីបិទផ្សាយជាសាធារណៈនូវ ឯកសារនៃការវិច្ឆ័យក្បាលដី នៅភូមិតាក្តុល ភូមិព្រែកឡុង ភូមិព្រែកកាត់ និងភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួម អាជ្ញាធរក្រុង មន្ទីរពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនទៀត។

លោកអនុប្រធានមន្ទីរ បានបន្តថា ការបិទផ្សាយជាសាធារណៈ ​នូវឯកសារនៃការវិច្ឆ័យក្បាលដីនេះ មានរយៈ ពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃបិទផ្សាយនេះតទៅ ហើយក្នុងរយៈពេល១៥ថ្ងៃនេះ គណៈកម្មការេដ្ឋបាល និង​មន្ត្រីសុរិយោដី នឹងនៅប្រចាំការរៀងរាល់ថ្ងៃ ទាំងថ្ងៃឈប់សំរាក  និងថ្ងៃបុណ្យផ្សេងៗ ចាប់ពីម៉ោង៨ព្រឹក ដល់​ម៉ោង៥ល្ងាច ដើម្បីរងចាំពន្យល់ទិន្នន័យទាំងឡាយ ទទួលពាក្យបណ្តឹង ដោះស្រាយការតវ៉ា និងវិវាទផ្សេងៗ តាមការព្រមព្រៀង។

បន្ទាប់ពីលទ្ធផលនៃការបិទផ្សាយរយៈពេល១៥ថ្ងៃ ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខៈជាប្រព័ន្ធ និងទទួល​បាន​​នូវទិន្នន័យត្រឹមត្រូវ សម្រាប់ការចេញវិញ្ញាបនបត្រសម្គាល់ អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋ ដែល​កាន់​​កាប់ស្របច្បាប់។

លោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅ បានឲ្យដឹងថា ការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការ​វិច្ឆ័យក្បាលដី គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋ ព្រោះការបិទផ្សាយជាសា​ធារ​ណៈ​នេះ ស្ថិតក្នុងដំណាក់មួយនៃការចុះបញ្ជីដីធ្លីមានលក្ខៈជាប្រព័ន្ធ និងឈានដល់ការចេញប័ណ្ណកម្ម​សិទ្ធ​ដី​ធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋ ដែលជាការរួមចំណែកកាត់បន្ថយជំលោះដីធ្លី សំដៅលើកកម្ពស់ជីវភាព សុខុ​មាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការ ពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គម។

លោកអភិបាលក្រុង បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវជួយផ្សព្វផ្សាយបន្ត ដល់បងប្អូន​ប្រជាពលរដ្ឋដែលមិនទាន់បានដឹង ដើម្បីឲ្យគាត់នាំគ្នាមកពិនិត្យទិន្ន័យក្បាលដីរបស់ខ្លួន ឲ្យបានច្បាស់លាស់ ដើម្បីឲ្យមន្ត្រីជំនាញពិនិត្យ និងកែសម្រួលឡើងវិញ ព្រោះមានរយៈពេលកំណត់តែ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ តែប៉ុណ្ណោះ ឆ្លៀតឱកាសនោះដែលលោកអភិបាលក្រុងតាខ្មៅ មានចំណាប់អារម្មណ៍ផ្តោតលើការគោរពច្បាប់ចរាចរណ៍ ឲ្យបានគ្រប់ៗគ្នា និងលើការអប់រំដល់​ស្រទាប់យុ​វវ័យ ​​ដែលធ្លាក់ខ្លួនទៅក្នុងការសេពគ្រឿងញៀន ដោយចាស់ៗ មិនស្រូវមានទេ ភាគច្រើនស្រទាប់យុវវ័យ៕

No comments

Powered by Blogger.