ក្រុមហ៊ុន Cellcard បានប្រារព្ធពិធីផ្តល់រង្វាន់ លើកទី៨ ដល់អតិថិជន នៅផ្សារស្ទឹងមានជ័យ
ភ្នំពេញៈ
ដោយ៖ ឌឹម គឹមហាក់
![]() |
លោក ហ៊ាង មេត្តា មកពីខេត្តកំពង់ចាម ដែលជាអតិថិជនមហាសំណាង បានឈ្នះរង្វាន់១០ម៉ឺនដុល្លារ ក្នុងកម្មវិធីឈ្នះ១ម៉ឺនដុល្លារជារៀងរាល់ថ្ងៃ បានឲ្យដឹងថា គាត់ពិតជាមិនដែលនឹកស្មានដល់ថា រូបគាត់មានសំណាងបានឈ្នះរង្វាន់នេះ ហើយគាត់ពិតជារំភើបខ្លាំងណាស់ ដែលបានទទួលរង្វាន់នៅថ្ងៃនេះ។
លោកបន្តថា «ក្រុមហ៊ុន Cellcard បានទូរស័ព្ទមកខ្ញុំ ហើយប្រាប់ថា ខ្ញុំបានឈ្នះរង្វាន់ប្រាក់សុទ្ធចំនួន ១០ម៉ឺនដុល្លារ ប៉ុន្តែពេលនោះខ្ញុំបានប្រាប់ទៅក្រុមហ៊ុនវិញថា ខ្ញុំមិនត្រូវការទេ ពីព្រោះខ្ញុំគិតថា វាជាការឆបោក»។
នៅពេលដែលខ្ញុំបានដឹងថា វាជាការពិតមែន ខ្ញុំបានប្រាប់ក្រុមគ្រួសាររបស់ខ្ញុំភ្លាមៗ។ ទឹកប្រាក់នេះ បានជួយឲ្យដល់ក្រុមគ្រួសារខ្ញុំច្រើនណាស់។ ខ្ញុំគ្រោងនឹងពង្រីកអជីវកម្មរបស់ពួកខ្ញុំ ហើយទុកខ្លះសម្រាប់សាងសង់ផ្ទះ និងសម្រាប់ការសិក្សារបស់កូនៗ នៅថ្ងៃខាងមុខ។
«អរគុណក្រុមហ៊ុន Cellcard ជាខ្លាំង!»
រង្វាន់សម្រាប់អ្នកដែលបានឈ្នះរង្វាន់ទាំង ៣១ រូបរួមមាន៖
១ ម៉ូតូ Yamaha Mio៖ អ្នកឈ្នះរង្វាន់ចំនួន ៩ រង្វាន់ (កម្មវិធី iKnow iKnow)
២ ម៉ូតូ Yamaha QBIX ២០១៩៖ អ្នកឈ្នះរង្វាន់ចំនួន ២០រង្វាន់ (កម្មវិធីស្ទូចម៉ូតូយករង្វាន់)
៣ ទឹកប្រាក់សុទ្ធ ១៩0,000 ដុល្លារ៖ អ្នកឈ្នះចំនួន 2 រង្វាន់(កម្មវិធី10K Raffle )
ការផ្តល់ជូនពិសេសពីក្រុមហ៊ុន Cellcard នឹងបន្តផ្តល់ជូនអតិថិជនរបស់ខ្លួន នូវការភ្ញាក់ផ្អើល និងសប្បាយរីករាយ ជាមួយនឹងការផ្តល់ឱកាសដល់អតិថិជន ក្នុងការឈ្នះរង្វាន់ដ៏អស្ចារ្យជារៀងរាល់ថ្ងៃ។

Post a Comment