អាជ្ញាធរ និងប្រជាពលរដ្ឋ ស្រុកប្រាសាទបាគង បានសហការគ្នា ដាំព្រៃលិចទឹក ក្នុងតំបន់បឹងទន្លេសាប
ខេត្តសៀមរាបៈ
ដោយ៖ ហុង ចំណាប់
![]() |
លោក សូរ ប្លាតុង គណៈអភិបាលស្រុក ប្រាសាទបាគង បានឲ្យដឹងថា ដីជិត៣០ហិកតា ត្រូវបានដាំកូនឈើឡើងវិញ ហើយកូនឈើ ដែលត្រូវដាំ គឺជាប្រភេទឈើលិចទឹក។
ចំពោះប្រជាពលរដ្ឋ ក្នុងឃុំកណ្តែក បានឲ្យដឹងទៀតថា ពួកគាត់មានការព្រួយបារម្ភខ្លាចតំបន់នេះ ធ្លាក់ទៅលើបុគ្គល ឬជនខិលខូចទៅទន្ទ្រានធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ដូច្នេះពួកគាត់ទទូចឲ្យមេឃុំ និងអភិបាលស្រុក រួមនឹងស្ថាប័នពាក់ពាន់ជួយការពារឲ្យខាតតែបាន ជៀសវាងការបាត់បង់បន្តទៀត។
លោក ពុត វណ្ណដេត តំណាំងឲ្យមន្ត្រីជលផល បានបញ្ជាក់ថា ប្រភេទដើមឈើលិចទឹកនេះ គឺជាប្រភេទដើមឈើធនទ្រាំទៅនឹងទឹកលិច ហើយវាងើបរស់ឡើងវិញ នៅពេលទឹកស្រក ខុសពីឈើនៅលើដីទួល ឬដីព្រៃភ្នំ ។
ចំណែកលោកស្រី ម៉ិល សុគង្គា មេឃុំកណ្តែក ស្រុកប្រាសាទបាគង បានបន្តប្រាប់ថាកូនឈើដែលត្រូវ ដាំនោះរួមមានដើមរាំង និងដើមផ្ទូល ចំនួនជិត ១០០០កូន និងគ្រាប់ពូជសំរាប់បាចបន្ថែម ៥០គីឡូទៀតផង។ លោកស្រីបន្តថាដីដែលដាំព្រៃលិចទឹកជិត៣០ហិកតា នៅវាលក្រោម ក្នុងតំបន់បឹងទន្លេសាបនេះជាប់នឹងភូមិចំនួន៥ គឺភូមិគោលធ្លក ភូមិត្រពាំងទឹម ភូមិឃុនមោឃ ភូមិល្អក និងភូមិច្រេស នៅក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង។

Post a Comment